ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាលតំបន់ហ្គាហ្សា បាននិយាយកាលពីថ្ងៃអាទិត្យថា កងទ័ពអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកចំនួន 40,000 តោន នៅលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី 7 ខែតុលារហូតមកទល់និងពេលនេះ។
លោក Salama Maarouf ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយ បានចេញសេចក្តីថ្លែងការណ៍មួយនៅលើ Telegram នៅថ្ងៃទីបីនៃការផ្អាកមនុស្សធម៌បណ្តោះអាសន្នរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានចូលជាធរមាននៅព្រឹកថ្ងៃសុក្រ។
លោក Marouf បាននិយាយថា “កងកម្លាំងកាន់កាប់របស់អ៊ីស្រាអែលបានទម្លាក់គ្រឿងផ្ទុះ 40,000 តោននៅលើស្ទ្រីប (ចាប់តាំងពីថ្ងៃទី 7 ខែតុលា) ហើយភាពឃោរឃៅនៃការកាន់កាប់ ដោយកងកម្លាំង។ មួយភាគបីនៃចំនួនប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប មិនទាន់ទទួលបានការផ្គត់ផ្គង់សំខាន់ៗនៅឡើយ ហើយអវត្តមាននៃស្ថាប័នអន្តរជាតិទាំងអស់ គឺបង្ហាញឱ្យឃើញយ៉ាងច្បាស់” ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិធ្វើសកម្មភាព៕