(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២២.០១.២០២៥បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២២ខែមករាឆ្នាំ២០២៥៖
Author: Bo Bunthan
Update៖ ព្រឹទ្ធសភាអាមេរិក បានទទួលស្គាល់លោក Marco Rubioជារដ្ឋមន្ត្រីការបរទេសរបស់លោកត្រាំ!
កាលពីថ្ងៃចន្ទ ទី២០ ខែមករា ព្រឹទ្ធសភាអាមេរិក បានទទួលស្គាល់ជាឯកច្ឆន្ទលោក Marco Rubio សមាជិកព្រឹទ្ធសភា ដែលមានជំហរតឹងរ៉ឹងចំពោះចិន និងគាំទ្រអ៊ីស្រាអែល ផ្កាប់មុខជារដ្ឋមន្ត្រីការបរទេសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
Update៖ លោក ត្រាំ បានដកអាមេរិក ចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសជាលើកទី២!
កាលពីថ្ងៃចន្ទ ទី២០ ខែមករាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ហើយនេះក៏ជាលើកទី២ ផងដែរ លោក ត្រាំ ដកសហរដ្ឋអាមេរិកដែលជាប្រទេសបញ្ចេញឧស្ម័នពុលទៅកាន់បរិយាកាសធំជាងគេបំផុតនៅលើពិភពលោក ចេញពីកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
សមត្ថកិច្ចកំពុងតាមចាប់ឃាតកជាប្តី ដែលប្រើកាំបិតកាប់ប្រពន្ធបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម!
(ត្បូងឃ្មុំ)៖ សមត្ថកិច្ចកំពុងតាមរកចាប់ឃាតកជាប្តីដែលបានប្រើកាំបិតកាប់លើប្រពន្ធជាគ្រូបង្រៀនម្នាក់បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ ។ក្រោយពេលធ្វើសកម្មភាពរួចជនដៃដល់បានយកកូនម្នាក់រត់គេចខ្លួនបាត់។អំពើឃាតកម្មនេះបានកើតឡើងនៅភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំកាលពីរសៀលថ្ងៃទី១៩ខែមករា ឆ្នាំ២០២៥។
តម្លៃប្រេងសាំងៈ ចាប់ពីថ្ងៃទី២១ដល់ទី៣១ខែមករាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១.១ ២០២៥ បានជូនដំណឹងស្ដីពីៈ តម្លៃប្រេងសាំងលក់រាយ ចាប់ពីថ្ងៃទី២១ដល់ទី៣១ខែមករាឆ្នាំ២០២៥។
Update៖ លោក ត្រាំ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក រួចរាល់ហើយ!
លោក ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែង ជាប្រធានាធិបតីទី ៤៧ របស់អាមេរិកជាផ្លូវការហើយ នៅថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ នៅក្នុងពិធីដ៏ឱឡារិកមួយនៅវិមានរដ្ឋសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី។
សម្តេចធិបតី អនុញ្ញាតឱ្យរដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថាន ជួបសម្តែងការគួរសម និងពិភាក្សាការងារ!
(ភ្នំពេញ)៖ នៅព្រឹកទី២១ ខែមករា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក ជែម កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថាន…
Update៖ ការវាយប្រហាររបស់ក្រុមភេរវករ PKK/YPG លើទំនប់ Tishrin កំពុងបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិលរាប់ម៉ឺននាក់!
ការវាយប្រហារដោយក្រុមភេរវករ PKK/YPG នៅជិតទំនប់ Tishrin នៅលើទន្លេ Euphrates ក្នុងប្រទេសស៊ីរី កំពុងបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិលរាប់ម៉ឺននាក់។
Update៖ អ៊ីស្រាអែល ឃុំខ្លួនជនជាតិប៉ាឡេស្ទីន៦៤នាក់ទៀតនៅភាគខាងជើងWest Bank!
កងទ័ពអ៊ីស្រាអែលបានឃុំខ្លួនជនជាតិប៉ាឡេស្ទីនចំនួន ៦៤នាក់ រួមទាំងកុមារអាយុក្រោម ៧ឆ្នាំផងដែរ អំឡុងពេលការវាយឆ្មក់កាលពីថ្ងៃច័ន្ទ(ទី២០ខែមករា) នៅភាគខាងកើត Qalqilya ភាគខាងជើង West Bank។
Update៖ លោក ត្រាំ បញ្ជាឱ្យទាហានអាមេរិកទៅព្រំដែនជាមួយម៉ិកស៊ិកដើម្បីចុះបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់!
ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងបញ្ជាកងទ័ពសហព័ន្ធទៅកាន់ព្រំដែនជាមួយប្រទេសម៉ិកស៊ិក ដើម្បីបង្រ្កាបជនអន្តោប្រវេសន៍ខុសច្បាប់នៅឯច្រកឆ្លងកាត់ El Paso រដ្ឋតិចសាស់ នេះបើយោងតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃចន្ទ។