គណៈកម្មការព្រំដែនកម្ពុជា-ថៃ នឹងជួបប្រជុំគ្នា ក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល១២ឆ្នាំ!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ទី១៣.០៦.២០២៥។ បានលើកឡើងថា”ថ្ងៃសៅរ៍ទី១៤ មិថុនា ឆ្នាំ២០២៥ ស្អែកនេះ គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ និងជួបប្រជុំគ្នាក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ។ កម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង…

Update៖ ក្រុមប្រឹក្សាសន្តិសុខ UN បើកកិច្ចប្រជុំស្តីពីការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់!

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំមួយនៅសៀលថ្ងៃសុក្រ(ទី១៣ខែមិថុនា) (ម៉ោងនៅញូវយ៉ក) ដើម្បីពិភាក្សាអំពីការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់។ ប្រភពពីសារព័ត៌មាន Reuters។

Update៖ ការវាយប្រហារលើអ៊ីរ៉ង់ អ៊ីស្រាអែលប្រើយន្តហោះចម្បាំងចំនួន២០០គ្រឿង!

កងទ័ពអ៊ីស្រាអែលបាននិយាយថាយន្តហោះ អ៊ីស្រាអែលសរុប២០០គ្រឿងបានវាយប្រហារលើអ៊ីរ៉ង់កាលពីព្រឹកថ្ងៃសុក្រ(ទី១៣ខែមិថុនា) ប្រភពពីសារព័ត៌មានAANews។

Update៖ ចិន ព្រមានអំពីផលវិបាកធ្ងន់ធ្ងរ បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើអ៊ីរ៉ង់! 

ប្រទេសចិន បានព្រមានអំពីផលវិបាកធ្ងន់ធ្ងរដែលអាចកើតមាននៃការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ដោយប្រឆាំងនឹងការរំលោភលើអធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់ប្រទេស។

Update៖ លោកត្រាំ សង្ឃឹមថានឹងមានការចរចានុយក្លេអ៊ែរឡើងវិញជាមួយអ៊ីរ៉ង់!

កាលពីថ្ងៃព្រហស្បតិ៍(ទី១២ខែមិថុនា) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថាលោកសង្ឃឹមថា អ៊ីរ៉ង់នឹងត្រលប់មកតុចរចាវិញ បន្ទាប់ពីការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់អ៊ីស្រាអែលបានកំណត់គោលដៅទីក្រុងតេអេរ៉ង់ និងទីក្រុងផ្សេងទៀតរបស់អ៊ីរ៉ង់។

Update៖ ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់អ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរ អ៊ីរ៉ង់ចំនួន៦នាក់!

អ៊ីរ៉ង់ បានរាយការណ៍ថា អ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរ ចំនួន៦នាក់ ត្រូវបានសម្លាប់ ក្នុងថ្ងៃសុក្រនេះ។ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់។ ប្រភពពីព័ត៌មាន AFP។

Update៖ អ៊ីរ៉ង់ ចាប់ផ្ដើមសងសឹកលើអ៊ីស្រាអែល ដោយប្រើយន្តហោះដ្រូនជាង១០០គ្រឿង!

យោធាអ៊ីស្រាអែល បាននិយាយថា យន្តហោះដ្រូនប្រហែលជាង១០០គ្រឿង បានបង្ហោះចេញពីប្រទេសអ៊ីរ៉ង់ ឆ្ពោះមកកាន់ប្រទេសអ៊ីស្រាអែល ។

សម្ដេចតេជោ ប្រកាសគាំទ្ររាជរដ្ឋាភិបាល ក្នុងការបិទច្រកទ្វារព្រំដែនដូង នៅខេត្តបាត់ដំបង!

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៣.០៦.២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសគាំទ្ររាជរដ្ឋាភិបាល ក្នុងការបិទច្រកទ្វារព្រំដែនអន្តរជាតិដូង នៅខេត្តបាត់ដំបង។

កម្ពុជា សម្រេចបិទច្រកទ្វារអន្តរជាតិដូងនៅខេត្តបាត់ដំបង!

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសបិទច្រកទ្វារអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង ទាំងស្រុង រហូតដល់ការជូនដំណឹងជាថ្មី៕

Update៖ មន្ត្រីអ៊ីស្រាអែល ថាខ្លួនបានសម្លាប់នាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់!

នៅថ្ងៃសុក្រ(ទី១៣ខែមិថុនា) មន្ត្រីអ៊ីស្រាអែលម្នាក់ បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ទំនងជាបានសម្លាប់លោក Mohammad Bagheri ដែលជានាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។

Exit mobile version