សម្ដេចធិបតី អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

Update៖ លោក បៃដិន គ្រោងដាក់ទណ្ឌកម្មលើរុស្ស៊ីមុនពេលលោក ត្រាំចាប់ចូលកាន់តំណែង!

យោងតាមមន្ត្រីអាមេរិកមួយរូប បានឱ្យដឹងថា លោកប្រធានាធិបតី Joe Biden ត្រូវបានគេរំពឹងថានឹងបង្ហាញការដាក់ទណ្ឌកម្មថ្មីដែលផ្តោតលើសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីក្នុងសប្តាហ៍នេះ ដែលជាផ្នែកមួយនៃវិធានការដើម្បីជំរុញកិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុង Kyiv ប្រឆាំងនឹងទីក្រុងម៉ូស្គូ មុនពេលលោក Donald Trump ចូលកាន់តំណែង។

Update៖ អាល្លឺម៉ង់ ចោទប្រធានាធិបតីជាប់ឆ្នោតអាមេរិកថាព្យាយាមបំបែកអឺរ៉ុប!

អនុធិបតីអាល្លឺម៉ង់លោក Robert Habeck កាលពីថ្ងៃព្រហស្បតិ៍(ទី៩ខែមករា)បានចោទប្រកាន់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump ពីការប៉ុនប៉ងសាបព្រួសការបែងចែកក្នុងចំណោមប្រជាជាតិអឺរ៉ុបដោយអំពាវនាវឱ្យមានរណសិរ្សអឺរ៉ុបរួបរួមជាការឆ្លើយតប។

គ្រោះរញ្ជួយដីកម្រិត៦.៨រ៉ិចទ័រនៅទីបេ ត្រូវជម្លៀសមនុស្សប្រមាណ ៦១.៥០០នាក់!

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍(ទី៩មករា)ថា មនុស្ស61,500 នាក់ត្រូវបានជម្លៀសចេញ បន្ទាប់ពីការរញ្ជួយដីកម្រិត 6.8 រ៉ិចទ័របានវាយប្រហារទីក្រុង Xigaze ភាគខាងត្បូងនៃទីបេក្នុងប្រទេសចិន។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៧០នាក់ទៀត!

កាលពីថ្ងៃព្រហស្បតិ៍(ទី៩ខែមករា) ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយថា ការវាយបកសងសឹករបស់អ៊ីស្រាអែលមកលើ តំបន់ហ្គាហ្សាក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ ប៉ាឡេស្ទីន ចំនួន៧០នាក់ និងរបួស១០៤នាក់..!។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៤៦.០០៦នាក់ហើយ!

កាលពីថ្ងៃព្រហស្បតិ៍(ទី៩ខែមករា) ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយថាការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី០៧ ខែ តុលា ឆ្នាំមុនរហូតពេលនេះ។

Update៖ អាជ្ញាធរព្រមានថាចំនួនអ្នកស្លាប់អាចនឹងកើនឡើង បើភ្លើងឆេះព្រៃក្នុងរដ្ឋកាលីហ្វ័រញ៉ានៅតែបន្ត!

កាលពីថ្ងៃព្រហស្បតិ៍(ទី៩ខែមករា)ក្រុមអ្នកពន្លត់អគ្គិភ័យនៅតែព្យាយាមពន្លត់អណ្ដាតភ្លើងដែលកំពុងរាលដាលខ្លាំងដើម្បីគ្រប់គ្រងភ្លើងឆេះព្រៃធំៗជាបន្តបន្ទាប់នៅក្នុងតំបន់ Los Angeles ដែលបានសម្លាប់មនុស្ស ៦ នាក់រួចទៅហើយ បំផ្លិចបំផ្លាញសហគមន៍ចាប់ពីឆ្នេរសមុទ្រប៉ាស៊ីហ្វិក ទៅដល់ តំបន់ប៉ាសាដេណា (Pasadena) ហើយបានតម្រូវឲ្យមនុស្សរាប់ពាន់នាក់ជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេផងដែរ។

សូមប្រយ័ត្ន អំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ខែមករានឹងបន្តចុះត្រជាក់!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១០.០១.២០២៥បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ខែមករាឆ្នាំ២០២៥៖

Update៖ មេដឹកនាំហ្គ្រីនឡែន នឹងជួបព្រះមហាក្សត្រដាណឺម៉ាក បន្ទាប់ពីលោក ត្រាំ អះអាងថានឹងកាន់កាប់កោះអាកទិក!

កាលពីថ្ងៃពុធ(ទី៨ខែមករា)មេដឹកនាំហ្គ្រីនឡែន បានគេរំពឹងថានឹងជួបពិភាក្សាជាមួយព្រះមហាក្សត្រដាណឺម៉ាក នៅទីក្រុង Copenhagen បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក បានលើកឡើងពីបំណងចង់កាន់កាប់កោះអាកទិកដ៏ធំមួយនេះ ដែលជាដែនដីស្វយ័តរបស់ប្រទេសដាណឺម៉ាក។

Update៖ ដោយសារភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា បណ្តាលឲ្យតារាល្បីៗជាច្រើនរួមទាំងមនុស្សជាង ៣០,០០០ នាក់ត្រូវភៀសខ្លួន!

តារាល្បីៗជាច្រើនរួមទាំង មនុស្សជាង ៣០,០០០ នាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈដែលភ្លើងឆេះព្រៃបានឆាបឆេះតំបន់ឆ្នេរដ៏ធំ នៃទីក្រុង Los Angeles ពេញមួយយប់។ ភ្លើងបានបំផ្លាញផ្ទះសម្បែងជាច្រើន និងឆេះរាលដាលតាមជម្រាលភ្នំ បង្កឱ្យមានការកកស្ទះចរាចរណ៍ខ្លាំង ខណៈអ្នកស្រុកនាំគ្នាជម្លៀសខ្លួន។

Exit mobile version