ពលរដ្ឋសម្តែងទឹកចិត្ត និងគាំទ្ររដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះព្រំដែន!

(ភ្នំពេញ)៖ នៅព្រឹកទី១៨.០៦.២០២៥ ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរយើង បានមកចូលរួម សម្តែងទឹកចិត្ត និងការគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់បងៗវីរៈយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដី។ ជំហររបស់យើង គឺមិនចង់បានដីរបស់អ្នកណាម្នាក់សូម្បីមួយមីលីម៉ែត្រ ប៉ុន្តែយើងការពារដាច់ខាតមិនឲ្យអ្នកណាឈ្លានពានទឹកដីកម្ពុជាមួយមីលីម៉ែត្រដូចគ្នា។ យុវជនកម្ពុជារួបរួមសាមគ្គី និងប្តេជ្ញាចិត្តជាដាច់ខាត ចូលរួមធ្វើជាខឿនការពារជាតិ ប្រជាជននៅគ្រប់កាលៈទេសៈ៕

កម្ពុជា៖ បានរង់ចាំដល់ក្រោយកិច្ចប្រជុំ JBC ទើបបញ្ជូនលិខិតទៅកាន់តុលាការអន្តរជាតិICJ!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា កន្លងមក មានការសួរថា៖ ហេតុអ្វីបានជាកម្ពុជា ត្រូវរង់ចាំពេលយូរក្នុងការបញ្ជូនលិខិត ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ។ ដែលចំណុចនេះសម្តេច បញ្ជាក់ ដោយសារកម្ពុជា…

ស្ថានភាពព្រំដែន ប្រែប្រួលរាល់ថ្ងៃ ខណៈកងទ័ពថៃ កាយលេណដ្ឋាន និងចល័តកាំភ្លើងធំ!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានថ្លែងថា ស្ថានភាពតាមបណ្ដោយព្រំដែន ប្រែប្រួលមិនទាន់ចប់ ខណៈកងទ័ពថៃ កាយលេណដ្ឋាន និងចល័តកាំភ្លើងធំរៀងរាល់ថ្ងៃ.!។ សម្ដេចធិបតី បានថ្លែងបែបនេះ ក្នុងឱកាសបិទ មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦…

សម្តេចធិបតី ថ្លែងថា ធ្វើនយោបាយ គឺធានាបាននូវភាពច្បាស់លាស់ និងការអត់ធ្មត់!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា រក្សាភាពអត់ធ្មត់ មិនបានឆ្លើយតប ទៅភ្លាមៗទៅកាន់យោធាថៃ ។ ដែលបានគំរាមផ្តាច់អគ្គិសនី កាត់អ៊ីធឺណិត បែរជាក្រុមប្រឆាំងនៅកម្ពុជាបានយកបញ្ហានេះ មកវាយប្រហារ ចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា…

ក្រសួងការពារជាតិ អះអាងថា ថៃមិនបានគោរពនូវកិច្ចព្រមព្រៀង រំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា!

(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមិថុនា ក្រសួងការពារជាតិ បានបញ្ជាក់ថា ភាគីថៃបានបង្កើនសកម្មភាពបង្ហោះដ្រូន ការជីកលេណដ្ឋាន ការបង្កើន និងចល័តអាវុធគាំទ្រ និងសព្វាវុធគ្រប់ប្រភេទ ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនចំនួនទាហាននៅតាមព្រំដែនក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យដែលជាការ គំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខនៃប្រទេសទាំងពីរ៕

Update៖ ប៉ាគីស្ថាន បិទព្រំដែនគោកទាំងអស់របស់ខ្លួនដែលជាប់ជាមួយអ៊ីរ៉ង់!

ប៉ាគីស្ថាន បានបិទច្រកព្រំដែនគោកទាំងអស់របស់ខ្លួន ជាមួយអ៊ីរ៉ងដែលជាប្រទេសជិតខាង ដោយមិនកំណត់ពេល ខណៈដែលប្រទេសនេះ កំពុងមានភាពតានតឹងខ្លាំងជាមួយអ៊ីស្រាអែល ជាមួយនិងការគំរាមកំហែងវាយប្រហារគ្នាបន្ថែមទៀត។ ប្រភពពីសារព័ត៌មាន AFPនៅថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ ២០២៥។ មន្រ្តីជាន់ខ្ពស់ក្នុងខេត្ត Balochistan ដែលនៅជាប់ព្រំដែនអ៊ីរ៉ង់…

Update៖ អ៊ីស្រាអែល បានសម្លាប់មេបញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់!

នៅថ្ងៃអង្គារ ទី១៧ ខែមិថុនា យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់មេបញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់ លោក Ali Shadmani ក្នុងការវាយប្រហារតាមអាកាស លើរដ្ឋធានីតេហេរ៉ង់។ ហើយអ៊ីស្រាអែលបានអះអាងថា មេបញ្ជាការរូបនោះគឺជាមនុស្សជំនិតបំផុតរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei។

Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សាស្លាប់៤០នាក់ទៀត ក្នុងនោះមានអ្នកខ្លះពេលព្យាយាមទៅយកជំនួយ!

ការបាញ់ប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងតិច៤០នាក់កាលថ្ងៃចន្ទ(ទី១៦ខែមិថុនា) ដោយពាក់កណ្តាលនៃចំនួននេះស្លាប់នៅជិតទីតាំងចែកចាយជំនួយរបស់មូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) ដែលគាំទ្រដោយអាមេរិក។

Update៖ អ៊ីរ៉ង់ ស្នើឲ្យបណ្តាលប្រទេសអារ៉ាប់ជួយជំរុញលោកត្រាំឲ្យដាក់សម្ពាធលើអ៊ីស្រាអែល!

ទីក្រុងតេអេរ៉ង់ ស្នើសុំឲ្យប្រទេសកាតា អារ៉ាប៊ីសាអូឌីត និងអូម៉ង់ ធ្វើការជំរុញប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដាក់សម្ពាធលើអ៊ីស្រាអែល ដើម្បីឲ្យយល់ព្រមលើបទឈប់បាញ់ជាបន្ទាន់ជាមួយអ៊ីរ៉ង់ ជាថ្នូរនឹងទីក្រុងតេអេរ៉ង់ធ្វើការចរចានុយក្លេអ៊ែរ។

Update៖ អ៊ីរ៉ង់ បាញ់មីស៊ីលរាប់សិបគ្រាប់សារជាថ្មីស្រោចមកលើអ៊ីស្រាអែល!

កាលពីថ្ងៃច័ន្ទ (ទី១៦ខែមិថុនា) ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ៊ីរ៉ង់បានបាញ់មីស៊ីលនិងដ្រូនសារជាថ្មីយ៉ាងច្រើនមកលើអ៊ីស្រាអែល។