(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋានតេជោសន្តិភាពនិងសមិទ្ធផលនានា ក្នុងវត្តស្វាយពពែ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
Author: Bo Bunthan
Update៖ រដ្ឋមន្រ្តីអាមេរិក ទូរស័ព្ទទៅនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ឲ្យបន្ថយភាពតានតឹងជាមួយឥណ្ឌា!
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃព្រហស្បតិ៍(ទី៨ ខែឧសភា) បានទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ដោយបានសង្កត់ធ្ងន់ឲ្យឥណ្ឌានិងប៉ាគីស្ថាន ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីបន្ធូរបន្ថយជម្លោះរវាងប្រទេសទាំងពីរ។
សម្ដេចតេជោ ថ្លែងថាប្រសិនបើគ្មានសម្ដេចដឹកនាំប្រទេសទេ នឹងកើតសង្រ្គាមម្ដងទៀត!
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានរំលឹកពីប្រវត្តិតស៊ូរបស់សម្តេច ក្នុងការស្វែងរកសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា ថា ប្រសិនបើគ្មានវត្ដមានសម្ដេច ក្នុងការដឹកនាំប្រទេស នោះសង្រ្គាមនឹងកើតមានឡើងនៅកម្ពុជាម្ដងទៀត យ៉ាងពិតប្រាកដ ហើយកើតឡើងដោយសារតែអង្គការសហប្រជាជាតិតែម្ដង។
សម្តេចធិបតី អញ្ជើញសម្ពោធដាក់ ឱ្យ ប្រើប្រាស់អគារអន្តេវាសិកដ្ឋានតេជោសន្តិភាពនិងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ!
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋានតេជោសន្តិភាពនិងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។ សមិទ្ធផលដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជា អំណោយរបស់សម្តេចតេជោ ហ៊ុន…
ផ្អាកមុខតំណែងលោក ផាង ប៉ែត អធិការនគរបាលស្រុកកូនមុំ!
(រតនគិរី)៖ ក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារបណ្តោះ លើលោកវរៈសេនីយ៍ទោ ផាង ប៉ែត អធិការនគរបាលស្រុកកូនមុំ និងលោកវរៈ សេនីយ៍ត្រី អ៉ិត សឿង អធិការរងនគរបាលស្រុកកូនមុំ ដើម្បីបើកផ្លូវឱ្យតុលាការចាត់ការតាមផ្លូវច្បាប់។ នេះបើយោងតាម ប្រកាសរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣.០៤.២០២៥៕
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥២.៧៦០នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី៨ខែឧសភា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន១០៦នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 52,615នាក់។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៩ខែដល់ថ្ងៃទី១១ខែឧសភាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ខែឧសភាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ខែឧសភាឆ្នាំ២០២៥
Update៖ អាមេរិក នឹងបង្ហាញផែនការជំនួយនៅតំបន់ហ្គាហ្សាដល់សមាជិកក្រុមប្រឹក្សាសន្តិសុខUN!
លោក Steve Witkoff បេសកជនពិសេសមជ្ឈិមបូព៌ារបស់ប្រធានាធិបតីអាមេរិក Donald Trump នឹងធ្វើសេចក្តីសង្ខេបទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ(ទី៧ខែឧសភា)អំពីគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនស្តីពីតំបន់ហ្គាហ្សាស្ទ្រីប និងបញ្ហាសំខាន់ៗក្នុងតំបន់។
Update៖ បទឈប់បាញ់ជាឯកតោភាគីរបស់រុស្ស៊ី បានចូលជាធរមានហើយ!
បទឈប់បាញ់ជាឯកតោភាគី របស់រុស្ស៊ីបានចូលជាធរមានជាផ្លូវការហើយ គ្រោងនឹង បន្តដំណើរការរហូតដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី១១ ឧសភា។
នឹងដកតំណែងលោកវរសេនីយ៍ទោ សាន សាធុកា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច!
(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ សាន សាធុកា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច បានប្រព្រឹត្តកំហុសល្មើសវិន័យ ក្នុងនោះអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងធ្វើរបាយការណ៍ជូនក្រសួងមហាផ្ទៃ ដើម្បីដកហូតមុខតំណែង ឱ្យមកជាមន្ត្រីធម្មតា។