(ភ្នំពេញ)៖ បន្ទាប់ពី”ដើមរាំង”ធ្វើការចុះផ្សាយព័ត៌មាន១ ក្រោមចំណងជើងថា“អាជីវករអះអាងរឿងបង់លុយចូល ហោប៉ាវ មន្ត្រីច្រកទ្វារព្រំដែនក្អមសំណ អស់ចាប់ពី ២០ទៅ៣៥ម៉ឺនរៀលក្នុង១ឡាន”នោះមក..!!។
Author: Bo Bunthan
សម្តេចតេជោ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥!
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥៕
Update៖ លោក ត្រាំ រំពឹងទុកថានៅសប្ដាហ៍នេះរុស្ស៊ី-អ៊ុយក្រែន នឹងចុះកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម!
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំកាលពីថ្ងៃអាទិត្យ ទី២០ ខែមេសា បានរំពឹងទុកថារុស្ស៊ីនិងអ៊ុយក្រែន អាចនឹងឈានដល់កិច្ចព្រមព្រៀងមួយនៅក្នុងសប្ដាហ៍នេះ ដើម្បីបញ្ចប់សង្រ្គាម។
Update៖ អ៊ីស្រាអែល វាយប្រហារជាថ្មីលើតំបន់ហ្គាហ្សា ស្លាប់កុមារជិត៦០០នាក់!
ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយកាលពីថ្ងៃចន្ទ(ទី២១ខែមេសា)ថាចាប់តាំងពីខែមុនមក កុមារជិត600 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប។ ប្រភពពីសារព័ត៌មានAljazeera។
Update៖ លោក ពូទីន ថាបទឈប់បាញ់ក្នុងឳកាសបុណ្យEasterបានបញ្ចប់ហើយ!!
នៅថ្ងៃចន្ទ(ទី២១ខែមេសា) ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ការប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែនបានបន្តឡើងវិញ បន្ទាប់ពីបទឈប់បាញ់សម្រាប់ក្នុងឳកាសបុណ្យ Easter បានបញ្ចប់ទៅហើយ។ ដោយលោកបានបន្ថែមថា ទីក្រុងមូស្គូនៅតែបើកចំហចំពោះគំនិតផ្តួចផ្តើមសន្តិភាពណាមួយ ហើយរំពឹងថានឹងមានសកម្មភាពស្រដៀងគ្នាជាមួយទីក្រុងកៀវ។
កម្ពុជា កំពុងក្លាយជាប្រទេសដែលផលិតគ្រឿងបង្គុំរថយន្តដោយខ្លួនឯង ដើម្បីនាំចេញទៅក្រៅប្រទេស!
(ពោធិ៍សាត់)៖ ថ្លែងក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រ ដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅព្រឹកទី២២.០៤.២០២៥។
សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ រោងចក្រដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់!
(ពោធិ៍សាត់)៖ នៅព្រឹកទី២២ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញ សម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រ ដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia…
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២២ខែមេសាដល់ទី២៤ខែមេសាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ខែមេសាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២២ខែមេសាដល់ថ្ងៃទី២៤ខែមេសាឆ្នាំ២០២៥
រឿងដកប្រាក់១០ដុល្លារ ម្ចាស់តូបទ្រូម៉ានី បើកឱ្យតែ៣៥.៥០០រៀល កើតជាជម្លោះនិងហិង្សាឃាត់ខ្លួន២នាក់!
(កណ្តាល)៖ ផ្តើមពីជនរងគ្រោះ ទៅដកប្រាក់ចំនួន១០ដុល្លារ(ស្មើ ៤០.០០០រៀល) នៅតូបទ្រូម៉ានីក្បែរផ្ទះ។ ប៉ុន្តែម្ចាស់តូប បើកអោយតែ ៣៥.៥០០រៀល កើតជាជម្លោះប្រកែកតឹងសសៃករ បង្កជាហិង្សាដោយចេតនា ត្រូវសមត្ថកិច្ច នាំយកទៅប៉ុស្តិ៍ទាំងអស់គ្នា និងធ្វើការឃាត់ខ្លួន ជនសង្ស័យ០២នាក់ ជាម្ចាស់តូបទ្រូម៉ានី ។
ដកមុខតំណែងមន្ត្រីប៉ូលិស និងអនុវត្តច្បាប់លើលោកចៅសង្កាត់តាខ្មៅ ករណីចេញសំបុត្រកំណើតឱ្យជនជាតិវៀតណាម!
(ភ្នំពេញ)៖ នគរបាលចំនួន ៣រូប ត្រូវបានដកតំណែង បន្ថយពីរស័ក្តិ និងចៅសង្កាត់ ១រូប ត្រូវអនុវត្តផ្លូវច្បាប់ និងមន្តីនគរបាល ២រូបទៀត ត្រូវអប់រំវិន័យកងកម្លាំង ក្រោយរកឃើញមានជាប់ពាក់ព័ន្ធបទល្មើស”រំលោភអំណាច និងប្រព្រឹត្តអំពើពុករលួយ”។