Update៖ ចំនួនអ្នកស្លាប់នៅហ្គាហ្សាកើនដល់៥១,២០១នាក់ ខណៈសង្រ្គាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅតែបន្តមិនឈប់ឈរ!

ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យ(ទី២០ខែមេសា)ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់44 នាក់ទៀតក្នុងរយៈពេល 24 ម៉ោងចុងក្រោយ ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារសង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 ដល់ 51,201 នាក់។

Update៖ ចំនួន​អ្នក​ស្លាប់​ដោយសារលិច​ទូក​នៅ​ហ្វីលីពីន​ បានកើន​ដល់​៩​នាក់​!

ចំនួនអ្នកស្លាប់ដោយសារឧបទ្ទវហេតុលិចទូក កាលពីសប្តាហ៍មុននៅក្នុងទីក្រុង Rizal ក្នុងតំបន់ Occidental Mindoro របស់ប្រទេសហ្វីលីពីន បានកើនឡើងដល់៩នាក់ បន្ទាប់ពីស្រង់បានសាកសពពីរបន្ថែមទៀតកាលពីថ្ងៃអាទិត្យ។

Update៖ សម្តេចប៉ាប ហ្វ្រង់ស៊ីស ទទួលមរណភាពក្នុងជន្មាយុ៨៨ឆ្នាំ ដោយសារជំងឺរ៉ាំរ៉ៃ! 

សម្តេចប៉ាប ហ្វ្រង់ស៊ីស បានទទួលមរណភាពក្នុងជន្មាយុ ៨៨ឆ្នាំ បន្ទាប់ពីទទួលរងនូវជំងឺរ៉ាំរ៉ៃ។ ប្រភពពីសារព័ត៌មានAljazeera។

ឧកញ៉ាល្បីៗនៅកម្ពុជា បង្កើតមន្ទីរពេទ្យទំនើបមួយ ដែលចំណាយទុនប្រមាណជា៣០០លានដុល្លារ!

(ភ្នំពេញ)៖ លោកអ្នកឧកញ៉ានិងអ្នកឧកញ៉ាមួយចំនួននៅកម្ពុជា នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានចុះអនុស្សារណៈស្ដីពីការបង្កើត មន្ទីរពេទ្យទំនើបដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា ដែលនឹងចំណាយទុនប្រមាណជា៣០០លានដុល្លារ។ ការចុះហត្ថលេខាបង្កើតមន្ទីរពេទ្យកម្ពុជា ធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណាភ្នំពេញ។

កំពង់ផែទេសចរណ៍អន្តរជាតិកំពត ជាសមិទ្ធផលរបស់ជាតិទី១ ក្រោយពីចូលឆ្នាំខ្មែរ!

Update៖ សម្តេចប៉ាប ហ្រ្វង់ស៊ីស បានយាងចូលទិវង្គតហើយ!

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បុរីវ៉ាទីកង់ បានប្រកាសថា សម្តេចប៉ាប ហ្រ្វង់ស៊ីស បានយាងចូលទិវង្គតក្នុងព្រះជន្មាយុ៨៨ព្រះវស្សា។

Update៖ ករណីលោក ទេស សម្បត្តិ កីឡាបាល់ទាត់ ជិៈម៉ូតូធ្លាក់ទឹកប្រឡាយជម្រៅ៤ម៉ែត្រ ស្លាប់១យប់ហើយទើបគេដឹង!

(ភ្នំពេញ)៖ អតីតកីឡាករបាល់ទាត់ ជម្រេីសជាតិ លោក.ទេស សម្បត្តិ បានជិៈម៉ូតូជ្រុលធ្លាក់ចូលប្រឡាយទឹក ស្លាប់រយៈពេល១យប់ ព្រឹកឡើងទើបភ្ញាក់ផ្អើល.!។

Update៖ វិមានក្រឹមឡាំងអះអាងថា លោក ពូទីន ពុំបានបញ្ជាឱ្យអនុវត្តបទឈប់បាញ់ ក្នុងឱកាសបុណ្យEasterនោះទេ! 

វិមានក្រឹមឡាំង បានប្រកាសកាលពីថ្ងៃអាទិត្យ(ទី២០ខែមេសា)ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនបានបញ្ជាឱ្យពន្យារពេលបទឈប់បាញ់ក្នុងឱកាសបុណ្យអ៊ីស្ទើរ នៅអ៊ុយក្រែននោះទេ.!។

Update៖ ក្រុមហ៊ុនផ្កាយរណបរបស់ចិន បដិសេធចំពោះការចោទប្រកាន់របស់អាមេរិកថាខ្លួនបានគាំទ្រក្រុមហ៊ូធី!

ក្រុមហ៊ុនផ្កាយរណបរបស់ចិន Chang Guang Satellite Technology កាលពីថ្ងៃសៅរ៍(ទី១៩ខែមេសា)បានច្រានចោលការចោទប្រកាន់ពីអាមេរិកដែលថាខ្លួនកំពុងគាំទ្រក្រុម Houthi ដោយផ្តល់ព័ត៌មានសម្ងាត់ដល់ពួកគេ នេះបើយោងតាមសារព័ត៌មានGlobal Times។

នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជានៅថ្ងៃទី២៣-២៤ ខែមេសា ខាងមុខនេះ!

(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែផងថាន ស៊ីណាវ៉ាត្រថែមទាំងស្វាមី នឹងអញ្ជើញមកប្រទេសកម្ពុជា នៅថ្ងៃទី២៣ ខែមេសាខាងមុខនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ តាមការអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស។