ក្រុមហ៊ុនផ្កាយរណបរបស់ចិន Chang Guang Satellite Technology កាលពីថ្ងៃសៅរ៍(ទី១៩ខែមេសា)បានច្រានចោលការចោទប្រកាន់ពីអាមេរិកដែលថាខ្លួនកំពុងគាំទ្រក្រុម Houthi ដោយផ្តល់ព័ត៌មានសម្ងាត់ដល់ពួកគេ នេះបើយោងតាមសារព័ត៌មានGlobal Times។
Author: Bo Bunthan
នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជានៅថ្ងៃទី២៣-២៤ ខែមេសា ខាងមុខនេះ!
(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែផងថាន ស៊ីណាវ៉ាត្រថែមទាំងស្វាមី នឹងអញ្ជើញមកប្រទេសកម្ពុជា នៅថ្ងៃទី២៣ ខែមេសាខាងមុខនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ តាមការអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស។
សម្តេចធិបតី បញ្ជាក់ថាប្រទេសកម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសមហាអំណាចចិន!
(កំពត)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថាប្រជាពលរដ្ឋយើងគួរតែមានមោទនភាព ខណៈប្រទេសយើងជាប្រទេសតូចដែលមានទំនាក់ទំនងល្អជាមួយប្រទេសចិនដែលជាប្រទេសមហាអំណាចមួយនៅលើពិភពលោក។
កំពង់ផែខេត្តកំពត នឹងជួយលើកកម្ពស់អភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា!
(កំពត)៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត នៅថ្ងៃ(ទី២១ ខែមេសា) សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាមានប្រសាសន៍ថា កំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែល សម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ គឺសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ជាតិ និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា។ កំពង់ផែនេះ លេចចេញជារូបរាងឡើងស្របតាមគោលនយោបាយ…
សម្ដេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំពង់ផែទេសចរណ៍អន្តរជាតិក្នុងខេត្តកំពត!
(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែមេសា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត។ កាលពីរសៀលថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន…
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២១ខែមេសាដល់ទី២៣ខែមេសាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ខែមេសាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២១ខែមេសាដល់ថ្ងៃទី២៣ខែមេសាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…
Update៖ រុស្ស៊ី អះអាងថាខ្លួនដណ្តើមបានភូមិចំនួន២ទៀតនៅភាគខាងកើតអ៊ុយក្រែន!
រុស្ស៊ី បានអះអាងកាលពីថ្ងៃសៅរ៍(ទី១៩ខែមេសា)ថាកងកម្លាំង របស់ខ្លួនបានដណ្តើមយកភូមិពីរទៀតនៅក្នុងតំបន់Donetsk ភាគខាងកើតអ៊ុយក្រែន ។ ប្រភពពីសារព័ត៌មានAljazeera។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ កងកម្លាំងរុស្ស៊ីឥឡូវនេះគ្រប់គ្រងការតាំងទីលំនៅរបស់ Shevchenko នៅក្នុងតំបន់ Donetsk ។
Update៖ អាមេរិក វាយប្រហារលើក្រុមហួធី ស្លាប់៣នាក់!
ក្រុមHouthi បានប្រកាសថាមនុស្ស3 នាក់ត្រូវបានសម្លាប់ និង2 នាក់ទៀតរងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អាមេរិកកាលពីថ្ងៃសៅរ៍(ទី១៩ខែមេសា)ដែលសំដៅទៅលើខេត្ត Sanaa ភាគកណ្តាលប្រទេសយេម៉ែន។
Update៖ លោក ហ្សេលេនស្គី ចោទរុស្ស៊ីថា បានរំលោភលើបទឈប់បាញ់នៃបុណ្យEaster!
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃអាទិត្យ(ទី២០ខែមេសា)បានចោទប្រកាន់ទីក្រុងមូស្គូថា បានរំលោភលើបទឈប់បាញ់នៃបុណ្យ Easter ឯកតោភាគី ដែលប្រកាសដោយសមភាគីរុស្ស៊ីលោក Vladimir Putinកាលពីថ្ងៃសៅរ៍។
រដ្ឋបាលស្រុកភ្នំស្រួច នឹងហៅលោកមេឃុំតាំងស្យា មកធ្វើការណែនាំនឹងអប់រំក្រោយផ្ទុះការរិះគន់ពេញបណ្តាញសង្គម!
(ភ្នំពេញ)៖ ក្រោយផ្ទុះការរិះគន់ពេញបណ្តាញសង្គម ពាក់ព័ន្ធភាពមិនប្រក្រតីរបស់លោកមេឃុំតាំងស្យា ដែលយាដៃបម្រុងនឹងវៃប្រជាពលរដ្ឋ។