Update៖ កូរ៉េខាងជើង ចាត់ទុកការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ថាជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ!

នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនាកូរ៉េខាងជើង បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលដែលបង្កទៅជាជម្លោះជាមួយអ៊ីរ៉ង់ និងព្រមានអាមេរិក រួមទាំងមហាអំណាចអឺរ៉ុប ប្រឆាំងនឹងការដុតបញ្ឆេះភ្លើងសង្រ្គាម។ ប្រភពពីសារព័ត៌មាន AFP។

Update៖ លោកស្រី Paetongtarn សុំទោសប្រជាជនថៃ សម្រាប់ការបែកធ្លាយសំឡេងសន្ទនា ជាមួយសម្ដេចតេជោ!

នៅថ្ងៃទី១៩ ខែមិថុនានេះ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្រ្តីនៃប្រទេសថៃ បានសុំអភ័យទោសសម្រាប់សំឡេង កិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយសម្តេចតេជោ ហ៊ុន សែន។

Update៖ នាយករដ្ឋមន្រ្តីថៃ លុបចោលកិច្ចប្រជុំជាមួយក្រុមទីប្រឹក្សា ខណៈលោកស្រីលុបការបង្ហោះសារបាក់ទឹកចិត្ត!

លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្រ្តីថៃ បានលុបសារបង្ហោះលើគណនី Instagram និងលុបកិច្ចប្រជុំជាមួយក្រុមទីប្រឹក្សារបស់លោកស្រី ដែលត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនានេះ។

លោកស្រីនាយករដ្ឋមន្ត្រីថៃ ចូលប្រជុំនៅការិយាល័យរដ្ឋាភិបាល ខណៈបាតុកម្មតវ៉ាឱ្យលាលែងពីតំណែង!

(បាងកក)៖ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ នៅថ្ងៃទី១៩ ខែមិថុនានេះ បានធ្វើដំណើរទៅដល់ការិយាល័យរដ្ឋាភិបាល។ ដើម្បីជួបក្រុមរដ្ឋមន្ត្រីរបស់លោកស្រី និងមេដឹកនាំយោធា ។

បាតុកម្មតវ៉ាប្រឆាំងនឹងលោកស្រី Paetongtarn នាយករដ្ឋមន្ត្រីថៃ!

កាសែតថៃ The Nation បានរាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា មានការបិទផ្លូវជាច្រើននៅក្បែរអគាររដ្ឋាភិបាលថៃ ដោយសារក្រុមបាតុកម្មតវ៉ាប្រឆាំងនឹង នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra៕

Update៖ អ៊ីរ៉ង់ បាញ់មីស៊ីលសារជាថ្មីទៅកាន់អ៊ីស្រាអែល!

កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីល្ងាចថ្ងៃពុធ(ទី១៨ខែមិថុនា)ថា ប្រទេសអ៊ីរ៉ង់បានបាញ់បង្ហោះកាំជ្រួចមីស៊ីលថ្មីមួយទៅកាន់ប្រទេសអ៊ីស្រាអែល។ ប្រភពពីសារព័ត៌មនAANews។

គណបក្សភូមិ​ ចៃថៃ ដកខ្លួនចេញពីរដ្ឋាភិបាល និងអំពាវនាវឱ្យនាយករដ្ឋមន្ត្រីថៃ ទទួលខុសត្រូវចំពោះការសន្ទនាជាមួយសម្តេច​តេជោ!

(ភ្នំពេញ)៖ យោងតាមសេចក្តីថ្លែងការណ៍កាលនៅថ្ងៃពុធនេះ គណបក្សបានចង្អុលបង្ហាញថា ការសន្ទនាតាមទូរស័ព្ទរវាងលោកស្រី ប៉ែតុងតាន និងសម្តេច ហ៊ុន សែន បានប៉ះពាល់ដល់អធិបតេយ្យភាព បូរណភាពទឹកដី ផលប្រយោជន៍ជាតិ និងកងយោធពលខេមរភូមិន្ទរបស់ប្រទេសថៃ ដូចដែលសាធារណជនបានដឹងរួចមកហើយ។ ការលេចធ្លាយការសន្ទនា និងផលប៉ះពាល់របស់វា ការលេចធ្លាយនូវការសន្ទនាតាមទូរស័ព្ទ…

Update៖ អ៊ីស្រាអែល បើកការវាយប្រហារ តាមអាកាសលើទីក្រុងតេអេរ៉ង់!

កាលពីថ្ងៃពុធ (ទី១៨ខែមិថុនា)កងទ័ពអ៊ីស្រាអែលប្រកាស ថាខ្លួនបានបើកការ វាយប្រហារតាមអាកាសថ្មីមួយ ដែលមានគោលដៅលើ រដ្ឋធានីតេហេរ៉ង់របស់អ៊ីរ៉ង់។ ប្រភពពីសារព័ត៌មានAljazeera។ ការផ្ទុះយ៉ាងខ្លាំង ត្រូវបានគេរាយការណ៍ នៅទូទាំងទីក្រុង បន្ទាប់ពីការធ្វើកូដកម្ម។ យន្តហោះចម្បាំងអ៊ីស្រាអែល ក៏បានវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងក្នុងទីក្រុងតេអេរ៉ង់ផងដែរ។ មុននេះ កងទ័ពអ៊ីស្រាអែល បានចេញការព្រមានអំពីការជម្លៀសសម្រាប់ផ្នែកដ៏ធំមួយនៃទីក្រុងតេអេរ៉ង់…

ក្រោយបែកធ្លាយកិច្ចសន្ទនាជាមួយសម្ដេចតេជោ នាយករដ្ឋមន្ត្រីថៃ ប្រឈមនឹងការទាមទារឱ្យលាលែងចេញពីតំណែង!

លោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra កំពុងប្រឈមនឹងសម្ពាធពីសាធារណៈជនថៃ។ ក្នុងការទាមទារឱ្យលាលែងចេញពីតំណែង ក្រោយបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែមិថុនានេះ ។

Update៖ អ៊ីរ៉ង់ ច្រានចោលការចរចាជាមួយអ៊ីស្រាអែល!

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយកាលពីថ្ងៃពុធ(ទី១៨ ខែមិថុនា) ថា ប្រទេសនេះនឹងបន្តឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ហើយនឹងមិនចរចាជាមួយអ៊ីស្រាអែលឡើយ។ ប្រភពពីសារព័ត៌មានAANews។ កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ…