(កណ្តាល)៖ ផ្ទះប្រជាពលរដ្ឋដែលសង់អំពីឈើប្រក់ក្បឿងចំនួន៤ខ្នង បានរងការខូចខាតទាំងស្រុង សល់តែជើងសសរនិងជណ្តើរ ខណៈផ្ទះ២ខ្នងទៀត ខូចខាតជញ្ជាំងមួយចំហៀង។
Author: Bo Bunthan
Update៖ ព្យុះភ្លៀងធ្លាក់ខ្លាំង បានបន្ថែមភាពវេទនាដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា!
កាលពីថ្ងៃអង្គារ(ទី៣១ខែធ្នូ)ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយថា ព្យុះភ្លៀងខ្លាំងកំពុងបន្ថែមភាពវេទនាដល់ជនស៊ីវិលប៉ាឡេស្ទីនដែលភៀសខ្លួននៅហ្គាហ្សា ខណៈដែលអ៊ីស្រាអែលបន្តការវាយលុកដោយយោធាដ៏សាហាវរបស់ខ្លួនលើតំបន់ជុំវិញ។
Update៖ អ៊ីស្រាអែល ចេញមុខទទួលខុសត្រូវចំពោះការធ្វើឃាតប្រមុខរងក្រុមហាម៉ាស់!
កាលពីថ្ងៃអង្គារ (ទី៣១ខែធ្នូ) អ៊ីស្រាអែល បានប្រកាសទទួលខុសត្រូវជាផ្លូវការចំពោះការធ្វើឃាតអតីតអនុប្រធានក្រុមហាម៉ាស់ លោក Saleh al-Arouri នៅប្រទេសលីបង់។
Update៖ ស្ត្រីម្នាក់ ត្រូវគេដុតសម្លាប់ក្នុងការវាយប្រហារ តាមផ្លូវក្រោមដីនៅទីក្រុងញូវយ៉ក!
កាលពីថ្ងៃអង្គារ(ទី៣១ខែធ្នូ) ប៉ូលិសបានប្រកាសថា ពួកគេបានកំណត់អត្តសញ្ញាណជនរងគ្រោះនៃការវាយប្រហារដោយភ្លើងឆេះរថភ្លើងក្រោមដីនៅទីក្រុងញូវយ៉ក។
Update៖ ប្រធានាធិបតីចិន និយាយថាគ្មាននរណាម្នាក់អាចរារាំងការបង្រួបបង្រួមរបស់ចិនជាមួយតៃវ៉ាន់បានទេ!
កាលពីថ្ងៃអង្គារ(ទី៣១ខែធ្នូ) លោក Xi Jinping ប្រធានាធិបតីចិនបាននិយាយថា គ្មាននរណាម្នាក់អាចរារាំងការបង្រួបបង្រួមរបស់ចិនជាមួយតៃវ៉ាន់បានទេនេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
Update៖ អាល្លឺម៉ង់ និយាយថា លោក Elon Musk ប៉ុនប៉ងជ្រៀតជ្រែកការបោះឆ្នោតក្នុងប្រទេសខ្លួន!
កាលពីថ្ងៃចន្ទ(ទី៣០ខែធ្នូ) រដ្ឋាភិបាលអាល្លឺម៉ង់ នេះបានចោទប្រកាន់មហាសេដ្ឋីអាមេរិក លោក Elon Musk ពីបទប៉ុនប៉ងជ្រៀតជ្រែកការបោះឆ្នោតក្នុងប្រទេសអាល្លឺម៉ង់ ដែលគ្រោងនឹងធ្វើឡើងនៅខែកុម្ភៈ តាមរយៈការគាំទ្រគណបក្សស្តាំនិយមជ្រុល AfD។
Update៖ តុលាការកូរ៉េខាងត្បូង បានចេញដីកាចាប់ខ្លួនលោកYoon Suk Yeol!
ថ្ងៃអង្គារ ទី៣១ ខែធ្នូ តុលាការមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង នៅបានអនុម័តលើការចេញដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានសភា បោះឆ្នោតដកតំណែង និងត្រូវបានព្យួរតំណែង ជុំវិញការសម្រេចចិត្តរបស់លោកក្នុងការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ។
Update៖ មេធាវីរបស់លោក Yoon និយាយថាដីកាចាប់ខ្លួនរបស់តុលាការ ជាសកម្មភាពខុសច្បាប់ និងគ្មានសុពលភាព!
នៅថ្ងៃអង្គារ ទី៣១ ខែធ្នូ មេធាវីម្នាក់របស់លោក Yoon Suk Yeol បាននិយាយថាដីកាចាប់ខ្លួនលោកប្រធានាធិបតីកូរ៉េខាងត្បូង ដែលត្រូវបានព្យួរតំណែងរូបនេះជាសកម្មភាពខុសច្បាប់ និងគ្មានសុពលភាព ខណៈក្រុមអ្នកស៊ើបអង្កេតកំពុងស្វែងរកការឃុំខ្លួនលោក Yoon ពាក់ព័ន្ធនឹងការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក។
Update៖ ដោយសារអាកាសធាតុត្រជាក់ខ្លាំងពេក ទារកចំនួន៦នាក់ នៅតំបន់ហ្គាហ្សា បានកកស្លាប់!
មន្ត្រីក្នុងតំបន់បានប្រាប់ Anadolu ថា ជនស៊ីវិលចំនួន៧ នាក់ដែលបានផ្លាស់ទីលំនៅ ក្នុងនោះកុមារ ៦នាក់បានជាប់គាំងរហូតដល់ស្លាប់ នៅក្នុងតំបន់ Gaza ដោយសារតែអាកាសធាតុត្រជាក់ខ្លាំង ។
ឯកឧត្តម ទិត សុធា ផ្ញើសារលិខិតគោរពជូនពរឯកឧត្តម វង្សី វិស្សុត និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំសកល ២០២៥!
(ភ្នំពេញ)៖ ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានអង្គភាពព័ត៌មាននិងប្រតិកម្ម ព្រមទាំងមន្រ្តីរាជការទាំងអស់ បានផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល…