ប្រសាសន៍សម្តេចធិបតី ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ!

(ព្រះសីហនុ)៖ នៅព្រឹកទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារ​ទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ។

កម្ពុជា គ្រោងវិនិយោគកំពង់ផែព្រះសីហនុ ជំហានទី៣ លើទំហំទឹកប្រាក់ជិត១ពាន់លានដុល្លារ!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល គ្រោងវិនិយោគអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុ នៅជំហានទី៣ ជិត ១ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៩។

Update៖ យោធាមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកលើគ្លីនិកមួយកន្លែង បណ្តាលឲ្យស្លាប់១១នាក់!

សារព័ត៌មាន Myanmar Now បានរាយការណ៍កាលពីថ្ងៃចន្ទ(ទី២៤ខែមីនា)ថា របបយោធាមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែកលើគ្លីនិកវេជ្ជសាស្រ្តមួយនៅតំបន់ Magway កាលពីចុងសប្តាហ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់11នាក់ ក្នុងនោះវេជ្ជបណ្ឌិតនិងក្រុមគ្រួសារ របស់គាត់ផងដែរ។

សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានាក្នុងវិទ្យាល័យ ហ៊ុន សែន វាលរេញ!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃពុធ(ទី២៦ ខែមីនា) បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាអគារស្នាក់នៅរបស់គ្រូបង្រៀននិងសិស្ស អគារទីចាត់ការព្រមទាំងសមិទ្ធផលផ្សេងៗទៀត ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២៦ខែមីនាដល់ទី២៨ឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ខែមីនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៦ខែមីនាដល់ថ្ងៃទី២៨ខែមីនាឆ្នាំ២០២៥

សម្តេចតេជោ ច្រានចោលព័ត៌មានដែលថា បងប្រុសសម្តេច ទទួលមរណភាព!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅព្រលប់ទី២៥.០៣.២០២៥ បានចេញមកបញ្ជាក់ថា បងប្រុសរបស់សម្តេច គឺលោក ហ៊ុន សាន នៅមានជីវិតនៅឡើយទេ ហើយគ្រូពេទ្យកំពុងបន្តសង្រ្គោះនៅហ្នឹងផ្ទះរបស់គាត់។

UN ថ្លែងថា ការផ្អាកជំនួយរបស់អាមេរិក គឺនាំឲ្យឆ្លងជំងឺអេដស៍ក្នុង១ថ្ងៃៗប្រមាណ២.០០០នាក់!

ទីភ្នាក់ងារជំងឺអេដស៍របស់អង្គការសហប្រជាជាតិ (UNAIDS) បានព្រមាន កាលពីថ្ងៃចន្ទ(ទី២៤ខែមីនា)ថា ការផ្អាកជំនួយរបស់អាមេរិក អាចនាំឱ្យមានការឆ្លងមេរោគអេដស៍ថ្មី ប្រមាណ២.០០០ ករណីក្នុងមួយថ្ងៃ នៅទូទាំងពិភពលោក និងការកើនឡើងនៃការស្លាប់ដែលពាក់ព័ន្ធនឹងជំងឺនេះរហូតដល់ដប់ដង។

Update៖ កងទ័ពអ៊ីស្រាអែល ទទួលស្គាល់ថាខ្លួនបានបាញ់ប្រហារលើអគារកាកបាទក្រហមនៅតំបន់ហ្គាហ្សា!

កាលពីថ្ងៃចន្ទ (ទី២៤ខែមីនា) កងទ័ពអ៊ីស្រាអែលបានទទួលស្គាល់ថាខ្លួនបានបាញ់ប្រហារលើអគារមួយដែលជាកម្មសិទ្ធិរបស់កាកបាទក្រហមក្នុងក្រុងRafah ភាគខាងត្បូងក្រុងGaza។

សម្តេចតេជោ បង្ហាញថាពេល​នេះសម្តច កំពុង​មាន​ទុក្ខ​ធ្ងន់ ភរិយាត្រូវវះកាត់ និងបង​ប្រុស​សន្លប់​មិន​ដឹងខ្លួន​២៤ម៉ោហើយ!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គម។ ដោយបញ្ជាក់ថា នៅពេលនេះសម្តេចកំពុងមានទុក្ខធ្ងន់ ដោយ​ម្ខាង​ភរិយា​ត្រូវវះកាត់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងម្ខាង​បងប្រុស​សន្លប់​មិនដឹងខ្លួន២៤ម៉ោងមកហើយ។

Update៖ ក្រុមមហ៊ុនចិនBYD កើនប្រាក់ចំណេញក្នុងត្រីមាសទី៤ រហូតដល់៧៣ភាគរយ!

ប្រាក់ចំណេញសុទ្ធក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ របស់ក្រុមហ៊ុនផលិតអគ្គិសនីចិន BYD បានកើនឡើងដល់៧៣.១ភាគរយ រហូតដល់កំណត់ត្រា១៥ពាន់លានយ័ន (២.១ពាន់លានដុល្លារអាមេរិក) តាមរយៈការលក់ដាច់ជាងគូប្រជែងរបស់ខ្លួន។