(ភ្នំពេញ)៖ អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ត្រូវជាបងប្រុសរបស់សម្ដេចតេជោ ហ៊ុន សែន បានទទួលមរណភាព កាលពីវេលាម៉ោង២.២៧នាទីយប់ ឈានចូលថ្ងៃទី២៨.០៣.២០២៥ ដោតរោគាពាធ។ -នេះបើយោងតាមសេចក្ដីជូនដំណឹង។ ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា(សង្ខារមិនទៀងតែការស្លាប់គឺទៀង)…
Author: Bo Bunthan
Update៖ អាមេរិក យល់ព្រមលក់យន្តហោះដ្រូនធុនធំឱ្យទៅប្រទេសកាតាក្នុងតម្លៃ១.៩៦ពាន់លានដុល្លារ!
កាលពីថ្ងៃពុធ(ទី២៦ ខែមីនា) អាមេរិក បានយល់ព្រមលក់ យន្តហោះដ្រូនធុនធំ MQ-9B ចំនួន៨គ្រឿងព្រមទាំងបរិក្ខារពាក់ព័ន្ធក្នុងទំហំទឹកប្រាក់ ១.៩៦ពាន់លានដុល្លារ ឱ្យទៅប្រទេសកាតា ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធមួយរបស់ទីក្រុងវ៉ាស៉ីនតោន នៅតំបន់មជ្ឈិមបូព៌ា។
Update៖ បារាំង ប្រកាសផ្ដល់ជំនួយយោធា ២.១៥ពាន់លានដុល្លារដល់អ៊ុយក្រែន!
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃពុធ(ទី២៦ ខែមីនា)បានប្រកាសថាបារាំងនឹងផ្ដល់ជំនួយយោធាបន្ថែម២ពាន់លានអឺរ៉ូ(២.១៥ពាន់លានដុល្លារ)សម្រាប់ អ៊ុយក្រែន ខណៈចោទរុស្ស៊ីថាកំពុងព្យាយាមកែប្រែ និសរសេរកិច្ចព្រមព្រៀងបទឈប់បាញ់ឡើងវិញ។
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបន្តកើនដល់៥០.១៨៣នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃពុធ(ទី២៦ខែមីនា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៧បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 50,183នាក់។ នេះបើយោងតាមការចេញផ្សាយដោយ Anadolu។
Update៖ បាត់ខ្លួនទាហានអាមេរិក៤នាក់ អំឡូងពេលហ្វឹកហ្វឺននៅប្រទេសលីទុយអានី!
មន្ត្រីយោធាបាននិយាយកាលពីថ្ងៃពុធ(ទី២៦ខែមីនា)ថា ទាហានអាមេរិកបួននាក់បានបាត់ខ្លួនក្នុងអំឡុងពេលសមយុទ្ធហ្វឹកហ្វឺនជាប្រចាំនៅក្នុងប្រទេសបាល់ទិកនៃប្រទេសលីទុយអានី។
Update៖ ត្រឹមរយៈពេល១យប់ រុស្ស៊ីប្រើដ្រូន១១៧គ្រឿង ក្នុងការវាយប្រហារលើអ៊ុយក្រែន!
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអះអាងកាលពីថ្ងៃពុធ(ទី២៦ខែមីនា)ថា កងកម្លាំងរុស្ស៊ី បានបាញ់យន្តហោះដ្រូនចំនួន 117 គ្រឿងក្នុងមួយយប់។
Update៖ អាមេរិក បើកការវាយប្រហារតាមអាកាសចំនួន១៥លើកលើទីក្រុងSanaa!
ប្រព័ន្ធផ្សព្វផ្សាយ Houthi បានរាយការណ៍ថា យន្តហោះចម្បាំងអាមេរិក បានបើកការវាយប្រហារតាមអាកាសចំនួន 15លើក លើតំបន់ភាគខាងត្បូងនៃទីក្រុង Sanaa កាលពីល្ងាចថ្ងៃពុធ(ទី២៦ខែមីនា)។ ប្រភពពីសារព័ត៌មានAnadolu Agency។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២៧ខែមីនាដល់ទី២៩ឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៧ខែមីនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៧ខែមីនាដល់ថ្ងៃទី២៩ខែមីនាឆ្នាំ២០២៥
ឃាត់ខ្លួនក្រុមក្មេងទំនើង ទាំងសងខាងសរុបចំនួន៥នាក់ ក្រោយបង្កហិង្សានៅក្រុងតាខ្មៅ!
(កណ្តាល)៖ ក្មេងទំនើង២ក្រុម សរុបចំនួន០៥នាក់ ត្រូវនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឃាត់ខ្លួនបាន។ បន្ទាប់ពីពួកគេបង្កភាពវិកវរ”ឈ្លោះគ្នាតាមបណ្តាញសង្គមTikTok”ជួបគ្នាចៃដន្យនៅតាមផ្លូវ ប្រើហិង្សាវាយគ្នាទៅវិញទៅមក នៅក្រោយពន្ធធនាគារខេត្តកណ្តាល។
លោក អ៊ុន ចាន់ដា បញ្ជាឲ្យបញ្ចប់មុខតំណែងលោក ហែម គឹមសាធ ក្រោយផ្ទុះរឿងអាស្រូវយកលុយកែសំបុត្រកំណើត!
(កំពង់ចាម)៖ លោក អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម បានបញ្ជាឲ្យលោកអភិបាលស្រុកកងមាស បញ្ចប់មុខតំណែងលោក ហែម គឹមសាធ ពីប្រធានការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ មកជាមន្ត្រីសាលាស្រុកកងមាស ដោយមិនគិតពីទោសទណ្ឌផ្សេងៗទៀត។