(ភ្នំពេញ)៖ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យឈ្មោះ ឌួង ឧត្តមឆវិន (ហៅ ឌួង ឆាយ) ភេទប្រុស សញ្ជាតិខ្មែរ ត្រូវធ្វើការអនុវត្តដោយស្ម័គ្រចិត្តដោយប្រគល់កូនស្រីឈ្មោះ ឌួង រាជនីគុជ ភេទស្រី កើតថ្ងៃទី២៦ ខែកក្កដា…
Author: Bo Bunthan
Update៖ ក្រុមហ៊ូធី បាញ់មីស៊ីលពីរគ្រាប់ ទៅលើអាកាសយានដ្ឋានBen Gurion របស់អ៊ីស្រាអែល!
ក្រុមHouthiយេម៉ែនបាននិយាយកាលពីថ្ងៃអង្គារ(ទី២៥ខែមីនា)ថា ខ្លួនបានកំណត់គោលដៅទៅលើអាកាសយានដ្ឋាន Ben Gurion នៅកណ្តាលប្រទេសអ៊ីស្រាអែលជាមួយនឹងកាំជ្រួចពីរគ្រាប់ ខណៈដែលភាពតានតឹងក្នុងតំបន់បន្តកើនឡើងជុំវិញការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តលើតំបន់ Gaza Strip។
ជនល្មោភកាមម្នាក់ដែលរំលោភក្មេងស្រីអាយុ៦ឆ្នាំ ត្រូវកម្លាំងព្រហ្មទណ្ឌចាប់ខ្លួនបានហើយ!
(ភ្នំពេញ)៖ ជនល្មោភកាមម្នាក់ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃឃាត់ខ្លួន រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីម្នាក់អាយុ៦ឆ្នាំបានសម្រេច រួចរត់គេចខ្លួនបានរយៈពេល៥ថ្ងៃ ។
សម្តេចធិបតី គ្រោងចុះជួបមន្ត្រីរាជការតាមបណ្ដាខេត្តឲ្យបានច្រើនក្នុងឆ្នាំ២០២៥!
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា សម្ដេច នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ តាមបណ្ដាខេត្តឲ្យបានច្រើន ក្នុងឆ្នាំ២០២៥ ដូចអ្វីដែលធ្លាប់អនុវត្តដោយសម្ដេចតេជោ ហ៊ុន សែន…
Update៖ នាយករដ្ឋមន្ត្រីថៃ បានឈ្នះសម្រាប់ការបោះឆ្នោតមិនទុកចិត្តក្នុងសភា!
នាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra បានរួចផុតពីការបោះឆ្នោតមិនទុកចិត្តក្នុងសភាកាលពីថ្ងៃពុធ (២៦ ខែមីនា)។
Update៖ ភ្លើងឆេះព្រៃនៅប្រទេសកូរ៉េខាងត្បូង ស្លាប់១៨នាក់និងរបួសជិត២០នាក់!
ក្រុមមន្ត្រីនិយាយថា មនុស្សយ៉ាងហោចណាស់ 18 នាក់បានស្លាប់ និងជិត 20 នាក់បានរងរបួស។ ដោយសារភ្លើងឆេះព្រៃនៅតំបន់ជាច្រើននៅទូទាំងតំបន់ភាគអាគ្នេយ៍របស់ប្រទេសកូរ៉េខាងត្បូង។ ខណៈដែលក្រុមអ្នកពន្លត់អគ្គីភ័យ និងទាហានរាប់ពាន់នាក់ កំពុងតស៊ូដើម្បីគ្រប់គ្រងភ្លើងដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស។
Update៖ គ្រោះរញ្ជួយដីកម្រិត៦.៨រ៉ិចទ័រ វាយប្រហារនៅឆ្នេរសមុទ្រនៃប្រទេសនូវែលសេឡង់!
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បាននិយាយថាគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័របានវាយប្រហារនៅឆ្នេរសមុទ្រ Riverton ក្នុងប្រទេសនូវែលសេឡង់ កាលពីថ្ងៃអង្គារ(ទី២៥ខែមីនា)។
ប្រសាសន៍សម្តេចធិបតី ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ!
(ព្រះសីហនុ)៖ នៅព្រឹកទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ។
កម្ពុជា គ្រោងវិនិយោគកំពង់ផែព្រះសីហនុ ជំហានទី៣ លើទំហំទឹកប្រាក់ជិត១ពាន់លានដុល្លារ!
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល គ្រោងវិនិយោគអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុ នៅជំហានទី៣ ជិត ១ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៩។
Update៖ យោធាមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកលើគ្លីនិកមួយកន្លែង បណ្តាលឲ្យស្លាប់១១នាក់!
សារព័ត៌មាន Myanmar Now បានរាយការណ៍កាលពីថ្ងៃចន្ទ(ទី២៤ខែមីនា)ថា របបយោធាមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែកលើគ្លីនិកវេជ្ជសាស្រ្តមួយនៅតំបន់ Magway កាលពីចុងសប្តាហ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់11នាក់ ក្នុងនោះវេជ្ជបណ្ឌិតនិងក្រុមគ្រួសារ របស់គាត់ផងដែរ។