Breaking៖ កងកម្លាំងស៊ីរីនិងយុទ្ធជនឃើដ យល់ព្រមលើបទឈប់បាញ់ភ្លាមៗនៅភាគខាងជើងនិងភាគឦសាននៃប្រទេសស៊ីរី!

រដ្ឋមន្ត្រីការពារជាតិស៊ីរី លោក Murhaf Abu Qasra បាននិយាយកាលពីថ្ងៃអង្គារទៅ៧ខែតុលា ថាលោកបានជួបជាមួយលោក Mazloum Abdi មេបញ្ជាការកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) នៅទីក្រុង Damascus ហើយបានយល់ព្រមលើបទឈប់បាញ់ភ្លាមៗនៅភាគខាងជើង និងភាគឦសាននៃប្រទេសស៊ីរី។ ប្រភពពីសារព័ត៌មានAljazeera។…

Breaking៖ ក្រុមហាម៉ាស់ ស្នើឱ្យអ៊ីស្រាអែលបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា ខណៈកិច្ចចរចារយៈពេល២ថ្ងៃបានបញ្ចប់!

ក្រុមហាម៉ាស់ និងអ៊ីស្រាអែលបានបញ្ចប់ការចរចាជាសម្ងាត់រយៈពេលពីរថ្ងៃ ដើម្បីពិភាក្សាលើសំណើសន្តិភាពរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលមានគោលបំណងបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា។ កិច្ចប្រជុំនេះបានប្រព្រឹត្តឡើងនៅទីក្រុងរមណីយដ្ឋាន Sharm el-Sheikh ប្រទេសអេហ្ស៊ីប ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់អាមេរិក និងកាតា។ ប្រភពពីសារព័ត៌មានAl Jazeera នៅថ្ងៃទី៨ខែតុលា។…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ខែតុលាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៨ខែតុលាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ខែតុលាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…

Breaking៖ ហ្សកហ្ស៊ី ចោទប្រកាន់មេដឹកនាំបក្សប្រឆាំង៥រូប ពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល!

រដ្ឋាភិបាលប្រទេសហ្សកហ្ស៊ី បានចោទប្រកាន់មេដឹកនាំគណបក្សប្រឆាំងចំនួន៥រូបពីបទ ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល បន្ទាប់ពីការតវ៉ាដ៏ធំមួយនៅទីក្រុង Tbilisi កាលពីថ្ងៃសៅរ៍ បានបង្កឱ្យមានការប៉ះទង្គិចគ្នារវាងប៉ូលីស និងក្រុមបាតុករ។ ប្រភពពីសារព័ត៌មានAl Jazeera នៅថ្ងៃទី៧ខែតុលា។ ក្រសួងកិច្ចការផ្ទៃក្នុងបាននិយាយថា មនុស្សចំនួន ១៣ នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងភាពចលាចល…

Breaking៖ រដ្ឋមន្ត្រីការពារជាតិស៊ីរី ប្រកាសបទឈប់បាញ់ជាមួយកងកម្លាំងឃឺដ!

រដ្ឋមន្ត្រីការពារជាតិស៊ីរី លោក Murhaf Abu Qasra បានប្រកាសនៅថ្ងៃអង្គារទី៧ ខែតុលា ថាប្រទេសស៊ីរីបានសម្រេចកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយកងកម្លាំងឃឺដ បន្ទាប់ពីការប៉ះទង្គិចដ៏ខ្លាំងក្លារយៈពេលមួយយប់នៅទីក្រុងអាឡិបប៉ូ។ ប្រភពពីសារព័ត៌មានRoyaNews។ ក្នុងសារប្រកាសតាមបណ្តាញ X (Twitter) លោក Abu Qasra…

Breaking៖ នៅថ្ងៃទី៧ខែតុលា ឆ្នាំ២០២៥ ជាថ្ងៃគម្រប់ខួប២ឆ្នាំដែលអ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា!

នៅថ្ងៃទី 7 ខែតុលា ឆ្នាំ 2025 ជាថ្ងៃគម្រប់២ឆ្នាំនៃសង្រ្គាមហ្គាហ្សា ដោយកាលពីថ្ងៃទី 7 តុលា ឆ្នាំ 2023 អ៊ីស្រាអែល បានបើកការវាយប្រហារលើប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ ប្រភពពីសារព័ត៌មានAl Jazeera។ បន្ទាប់ពីរយៈពេលពីរឆ្នាំនៃការបំផ្លិចបំផ្លាញនិងការស្លាប់ជាបន្តបន្ទាប់…

Breaking៖ កម្ពុជា ថ្កោលទោសថៃ ដែលយករូបថតថ្នាក់ដឹកនាំកម្ពុជា ទៅធ្វើសកម្មភាពប្រមាថផ្សេងៗ!

(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែតុលា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសង្កេតឃើញថា មានជនជាតិថៃមួយចំនួន បានយករូបថតរបស់ ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដូចជារូបថត សម្តេចប្រធានព្រឹទ្ធសភា សម្តេចនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំយោធាកម្ពុជា ទៅធ្វើសកម្មភាពមិនគួរគប្បីជាសាធារណៈ ដូចជាយកទៅធ្វើជាផ្ទាំងបាញ់ស៊ីបសម្រាប់ចាប់យករង្វាន់ និងយកទៅ ដាក់តាំងជារូបទីងមោង…

Breaking៖ បទឈប់បាញ់នៅតំបន់ហ្គាហ្សា មានសារៈសំខាន់ក្នុងការបញ្ចប់អំពើហិង្សា និងការរងទុក្ខវេទនារបស់ជនស៊ីវិល!

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) កាលពីថ្ងៃចន្ទទី៦ខែតុលា បាននិយាយថា បទឈប់បាញ់យូរអង្វែងនៅហ្គាហ្សា មានសារៈសំខាន់ក្នុងការបញ្ចប់អំពើហិង្សា និងការរងទុក្ខវេទនារបស់ជនស៊ីវិល ដោយសន្យាថានឹងត្រៀមខ្លួនដើម្បីជួយគ្រួសារឲ្យជួបជុំគ្នាឡើងវិញ និងធានាការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព។ ប្រភពពីសារព័ត៌មានAnadolu Agency។ ប្រធាន ICRC លោក Mirjana Spoljaric…

Breaking៖ ទ្រព្យសម្បត្តិរុស្ស៉ី ដែលបានបង្កកទុក នឹងត្រូវយកទៅជួយអ៊ុយក្រែន តាមច្បាប់អន្តរជាតិ!

កាលពីថ្ងៃចន្ទទី៦ ខែតុលា ប្រធានធនាគារកណ្តាលអឺរ៉ុប លោកស្រី Christine Lagarde បាននិយាយថា រាល់ការសម្រេចចិត្ត របស់សហភាពអឺរ៉ុប (EU) ទាក់ទងនឹងការប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៉ី ដែលបានបង្កក ទៅជួយដល់អ៊ុយក្រែន គឺត្រូវអនុវត្តតាមច្បាប់អន្តរជាតិ ហើយធនាគារកណ្តាលអឺរ៉ុបយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះដំណើរការនេះ។…

Breaking៖ អាជ្ញាធរតួកគី ចាប់ខ្លួនមនុស្ស២នាក់ពីបទធ្វើចារកម្មឲ្យអ៊ីស្រាអែល!

អាជ្ញាធរតួកគី បានចាប់ខ្លួនមនុស្សពីរនាក់ដោយចោទប្រកាន់ពីបទចារកម្មឲ្យអ៊ីស្រាអែល Mossad ក្នុងអំឡុងពេលប្រតិបត្តិការរួមគ្នាដោយអង្គការស៊ើបការណ៍សម្ងាត់ជាតិ (MIT) ការិយាល័យរដ្ឋអាជ្ញាសាធារណៈរបស់ទីក្រុងអ៊ីស្តង់ប៊ុល និងនាយកដ្ឋានប៉ូលីសអ៊ីស្តង់ប៊ុល។ ប្រភពពីសារព័ត៌មានAANews។ ក្រុមមន្ត្រីបានកំណត់អត្តសញ្ញាណជនសង្ស័យម្នាក់ឈ្មោះ Serkan Cicek ដែលត្រូវបានចោទប្រកាន់ថាបានធ្វើការដោយផ្ទាល់ឱ្យ Mossad ខណៈដែលមេធាវី Tugrulhan Dip…

Exit mobile version