ប្រសាសន៍សម្តេចធិបតី ក្នុងឱកាសអញ្ជើញបើកពិធីបុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ!

(តាកែវ)៖ នៅល្ងាចទី២២ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង​លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើក​ទី៩ នៅក្នុងខេត្តតាកែវ។

Update៖ លោកElon Musk ស្នើឱ្យកាត់ទោសមន្ត្រីប៉ង់តាហ្គោន ករណីទម្លាយព័ត៌មានយោធាទៅកាន់New York Times!

លោក Elon Musk បានរិះគន់សារព័ត៌មាន NewYork Times និងអំពាវនាវឱ្យកាត់ទោសមន្ត្រីប៉ង់តាហ្គោន ដែលបានទម្លាយព័ត៌មានយោធាសំខាន់ៗទៅឱ្យកាសែតនេះ។ការរិះគន់នេះធ្វើឡើងបន្ទាប់ពី New York Times បានរាយការណ៍ថា លោក Musk នឹងទទួលបានការសង្ខេបអំពីផែនការយោធារបស់សហរដ្ឋអាមេរិកក្នុងករណីមានជម្លោះជាមួយប្រទេសចិន។

Update៖ លោក ត្រាំ រំពឹងទុកថា នឹងមានបទឈប់បាញ់រវាងរុស្ស៊ីនិងអ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ!

ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃសុក្រ(ទី២១ខែមីនា)បានរំពឹងទុកថា នឹងមានបទឈប់បាញ់ពេញលេញនៅក្នុងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ។

Update៖ ផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ី បង្ខំឲ្យក្រុមហ៊ុនអាកាសចរណ៍Jetstar លុបចោលជើងហោះហើរទៅកាន់កោះបាលី!

ភ្នំភ្លើង Lewotobi Laki-laki របស់ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងបញ្ចេញផេះខ្ពស់ជាង ៨ គីឡូម៉ែត្រ ជំរុញឱ្យអាជ្ញាធរប្រកាសអាសន្នកម្រិតខ្ពស់បំផុត និងបណ្តាលឱ្យក្រុមហ៊ុនអាកាសចរណ៍ Jetstar លុបចោលជើងហោះហើរទៅកាន់កោះបាលីកាលពីថ្ងៃសុក្រនេះ។

Update៖ កងទ័ពស៊ូដង់ ដណ្តើមបានវិមាន ប្រធានាធិបតីក្នុងរដ្ឋKhartoumមកវិញ!

ប្រភពយោធាមួយបានប្រាប់ Anadolu កាលពីថ្ងៃសុក្រ(ទី២ខែមីនា)ថា កងទ័ពស៊ូដង់បានកាន់កាប់វិមានប្រធានាធិបតីឡើងវិញក្នុងរដ្ឋធានី Khartoum ជាលើកដំបូងចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមជាមួយកងកម្លាំងប្រដាប់អាវុធរហ័ស (RSF) កាលពីជិតពីរឆ្នាំមុន។ ប្រភពពីសារព័ត៌មានAljazeera។

ភ្ញៀវទេសចរជិត៤ម៉ឺននាក់ បានមកទស្សនាទិដ្ឋភាពថ្ងៃរះកំពូលប្រាសាទអង្គរវត្ត!

(សៀមរាប)៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ដែលជាថ្ងៃទីពីរនៃព្រឹត្តិការណ៍សមរាត្រី ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែច្រើនបានបន្តមកទស្សនាទិដ្ឋភាពដ៏អស្ចារ្យនេះ។

Update៖ លោកត្រាំ បង្ហាញយន្តហោះចម្បាំង F-47 ជំនាន់ទី៦ជាលើកដំបូង!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ(ទី២១ខែមីនា)បានប្រកាសថា កងទ័ពអាកាសកំពុងឆ្ពោះទៅមុខជាមួយនឹងយន្តហោះចម្បាំងជំនាន់ទីប្រាំមួយដំបូងគេរបស់ពិភពលោក។ ប្រភពពីសារព័ត៌មានReuters។

Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សាកាលពីថ្ងៃសុក្រ បណ្តាលឲ្យស្លាប់៧នាក់!

ជនជាតិប៉ាឡេស្ទីន៧នាក់ក្នុងនោះកុមារ៣នាក់ត្រូវបានសម្លាប់និងច្រើននាក់ទៀតរងរបួសកាលពីថ្ងៃសុក្រ(ទី២១ខែមីនា)នៅក្នុងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលលើទីក្រុង Gaza និងនៅលើ Khan Younis នៅភាគខាងត្បូង Gaza Strip។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២២ខែមីនាដល់ទី២៤ឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ខែមីនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២២ខែមីនាដល់ថ្ងៃទី២៤ខែមីនាឆ្នាំ២០២៥

Update៖ អ៊ុយក្រែន ប្រើដ្រូនវាយប្រហារលើរុស្ស៊ី បណ្តាលឲ្យឆេះអាកាសយានដ្ឋានមួយកន្លែងក្នុងតំបន់Saratov!

រុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី២០ខែមីនា)ថា ភ្លើងបានឆាបឆេះនៅអាកាសយានដ្ឋានក្នុងតំបន់ Saratov របស់ប្រទេសរុស្ស៊ីដោយសារតែការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែនពេញមួយយប់។