Update៖ ប្រទេសក្នុងតំបន់ជំរុញឱ្យកម្ពុជា.ថៃ បញ្ចប់ជម្លោះព្រំដែនដោយសន្តិវិធី!

រទេសក្នុងតំបន់ កំពុងធ្វើការអំពាវនាវដល់ប្រទេសថៃនិងកម្ពុជា ឲ្យបញ្ចប់ការប៉ះទង្គិចគ្នានៅតាមព្រំដែន ហើយងាកមករកសន្តិភាពនិងការសន្ទនា។ ប្រភពពីសារព័ត៌មានAnadolu Agency។ ប្រទេសចិន បាននិយាយថា ខ្លួនកំពុងសម្រុះសម្រួលរវាងប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងពីរ រដ្ឋមន្ត្រីការបរទេសជប៉ុន Iwaya Takeshi កាលពីថ្ងៃសុក្របានជំរុញឱ្យកម្ពុជា និងថៃ អនុវត្តការអត់ធ្មត់ជាអតិបរមាដោយបង្ហាញក្តីសង្ឃឹមថាភាពតានតឹងនឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធីតាមរយៈការសន្ទនា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួង…

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥៩.៦៧៦នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃសុក្រ(ទី២៥ខែកក្កដា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន89នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 59,676នាក់។ ប្រភពពីសារព័ត៌មានAnadolu។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា សាកសពចំនួន89នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរយៈពេល24ម៉ោងចុងក្រោយខណៈដែលចំនួនមនុស្ស467នាក់បានរបួសធ្វើឱ្យចំនួនអ្នករបួសសរុបកើនឡើងដល់ 143.965នៅក្នុងការវាយលុករបស់អ៊ីស្រាអែល។ ក្រសួងនិយាយថា “ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែកក្កដាកឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…

Breaking៖ ទាហានថៃ បាញ់ផ្លោងចូលដីកម្ពុជាទាំងកម្រោល នៅព្រំដែនថ្មដា ខេត្តពោធិ៍សាត់!

(ភ្នំពេញ)៖ ទ័ពថៃ ចាប់ផ្តើមពង្រីកជម្លោះ ដោយបាញ់ផ្លោងចូល ព្រំដែនថ្មដា ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា​ ឆ្នាំ២០២៥។ ខណៈការប្រយុទ្ធគ្នា តាមព្រំដែនកម្ពុជា.ថៃ ខេត្តឧត្តរមានជ័យ.ព្រះវិហារកំពុងក្ដៅគគុក។ នៅវេលាម៉ោងជាង៥ទៀបភ្លឺថ្ងៃទី១៦.០៧.២០២៥ ទាហានឈ្លានពានសៀម បានបាញ់ចំនួន៥គ្រាប់ចូលដីយើង ហើយស្ងាត់មួយសន្ទុះ…

Breaking៖ កម្ពុជា ស្នើឱ្យអន្តរជាតិចាត់វិធានការជាបន្ទាន់ ចំពោះការពង្រាយកម្លាំងទ័ពឈ្លានពានរបស់ថៃមកលើកម្ពុជា!

(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹក២៦.០៧.២០២៥ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានស្នើឱ្យសហគមន៍អន្តរជាតិ ចាត់វិធានការជាបន្ទាន់ ។ ចំពោះការពង្រាយកម្លាំងឈ្លានពានរបស់ថៃមកលើកម្ពុជា ក្រោយភាគីថៃកាន់តែគឃ្លើន ដោយពង្រាយទ័ពតាមព្រំដែនខេត្តផ្សេងៗ ដែលបង្ហាញពីបំណងពង្រីកការវាយប្រហារទាំងកំរោល។ លោកស្រី លើកឡើងថា ភាគីថៃកាន់តែគឃ្លើន…

Breaking៖ ជម្លោះព្រំដែន.ទាហានកម្ពុជាស្លាប់៥នាក់ របួស២១នាក់.ពលរដ្ឋស្លាប់៨នាក់និងរបួស៥០នាក់!

(ភ្នំពេញ)៖ ការឈ្លានពានរបស់ទ័ពថៃលើបូរណភាពទឹកដីកម្ពុជា បង្កការស្លាប់និងរបួស ក្នុងនោះទាហានស្លាប់៥ រូប,របួស២១នាក់ ប្រជាពលរដ្ឋស្លាប់៨ នាក់និងរបួស ៥០នាក់ និងមានជនភៀសសឹកជាង ៣៧.៦៣៥នាក់។ ខណៈការប្រយុទ្ធគ្នា កាន់តែខ្លាំងឡើងតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ នៅខេត្តឧត្ដរមានជ័យ.ព្រះវិហារ ហើយភាគីថៃ បន្តបើកការវាយប្រហារមុន មកលើខេត្តពោធិ៍សាត់…

Breaking៖ ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា បណ្ដាលឱ្យទាហានថៃ ៣នាក់ទៀត ស្លាប់!

(ភ្នំពេញ)៖ ទាហានថៃ ចំនួន៣នាក់ទៀតបានស្លាប់ ក្នុងករណីវាយប្រហារគ្នានៅព្រំដែនកម្ពុជា.ថៃ!។ ប្រភពពីសារព័ត៌មាន The Nation។ The Nation បានលើកឡើងថាក្នុងករណីប៉ះទង្គិចគ្នា រវាងកងកម្លាំងថៃ និងខ្មែរ នៅតំបន់ប្រាសាទតាខ្វៃ ខេត្តសុរិន្ទ ទាហានថៃ ៣នាក់…

Breaking៖ ថៃ ទទួលស្គាល់ថា ខ្លួនបានប្រើប្រាស់គ្រាប់បែកចង្កោម មកលើកម្ពុជា!

(ភ្នំពេញ)៖ កងទ័ពអាកាសថៃ បញ្ជាក់ថាខ្លួនបានប្រើប្រាស់គ្រាប់បែកចង្កោម សម្រាប់គោលដៅយោធាកម្ពុជា។ ដោយមិនមានផលប៉ះពាល់យូរអង្វែងដល់ជនស៊ីវិល ដោយសារថៃ មិនមែនជាហត្ថលេខីដល់ CCM នោះទេ។ ប្រភពពីសារព័ត៌មាន The Nation នៅយប់ទី២៥.០៧.២០២៥។ The Nation បានដកស្រង់សម្ដី…

Breaking៖ លោក ម៉េត មាសភក្តី ថ្លែងថា រហូតដល់ម៉ោង៩យប់នេះ ស្ថានភាពនៅខេត្តឧត្តរមានជ័យ មិនទាន់ធូរស្រាល!

(ឧត្តរមានជ័យ)៖ លោក ម៉េត មាសភក្តី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា គិតត្រឹមម៉ោងជិត ៩យប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ស្ថានភាពនៅប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ.គឺពុំទាន់ធូរស្រាលនៅឡើយទេ!។ ខណៈពលរដ្ឋប្រមាណ ៦.៦៥៧គ្រួសារ ស្មើនឹង២៣.៥០០នាក់…

Breaking៖ រុស្ស៊ីអំពាវនាវឱ្យកម្ពុជា.ថៃ មានការអត់ធ្មត់ និងដោះស្រាយជម្លោះដោយសន្តិវិធី!

(ភ្នំពេញ)៖ រុស្ស៊ី បានបង្ហាញការព្រួយបារម្ភ អំពីភាពតានតឹងកើនឡើងនៅព្រំដែនថៃ-កម្ពុជា និងជំរុញឱ្យប្រទេសទាំងពីរ អនុវត្តការរឹតបន្តឹង និងស្វែងរកដំណោះស្រាយដោយសន្តិវិធី។ ប្រភពពីសារព័ត៌មាន The Nation នៅយប់ទី២៥.០៧.២០២៥។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ទី 24…