Breaking៖ សម្ដេចតេជោ បញ្ជាក់ថា ពេលនេះសម្ដេច កំពុងតែរួមចំណែកបញ្ជាទ័ពតាមប្រព័ន្ធវីដេអូ!

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅរសៀលទី២៤.០៧.២០២៥។ បានលើកឡើងថា”នៅមុននេះបន្តិច កាសែតថៃ បានចេញផ្សាយថា ខ្ញុំបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិន។ ខ្ញុំសូមបញ្ជាក់ថា ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី…

Update៖ WHO ព្រមានពីការកើនឡើងយ៉ាងធ្ងន់ធ្ងរនៃអ្នកស្លាប់ដោយសារកង្វះអាហារូបត្ថម្ភនៅតំបន់ហ្គាហ្សា!

កាលពីថ្ងៃពុធ(ទី២៣ខែកក្កដា) ប្រធានអង្គការសុខភាពពិភពលោក បានព្រមានថាតំបន់ហ្គាហ្សាឥឡូវកំពុងប្រឈមនឹងការអត់ឃ្លានយ៉ាងធ្ងន់ធ្ងរជាមួយនឹងការកើនឡើងនៃការស្លាប់ដែលទាក់ទងនឹងកង្វះអាហារូបត្ថម្ភ រួមទាំងកុមារ។ ប្រភពពីសារព័ត៌មានAFP។ លោក Tedros Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថាឥឡូវនេះការកើនឡើងយ៉ាងធ្ងន់ធ្ងរនៃការស្លាប់ដែលទាក់ទងនឹងកង្វះអាហារូបត្ថម្ភប្រមាណ 2.1 លាននាក់៕

Update៖ ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅភ្នំខ្មោច និងមុំបីខេត្តព្រះវិហារ កំពុងបន្ត!

(ភ្នំពេញ)៖ សេចក្តីរាយការណ៍បានឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ការប្រយុទ្ធ និងបាញ់ផ្លោងដាក់គ្នារវាងទ័ពកម្ពុជា.ថៃ នៅតំបន់សមរភូមិភ្នំខ្មោច និងតំបន់មុំបី ខេត្តព្រះវិហារ កំពុងបន្តកើតឡើង ខណៈដែលកងទ័ពកម្ពុជា គ្រប់គ្រងសមភូមិបានយ៉ាងរឹងមាំ.!។ ការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ បង្កឡើងដោយទាហានថៃ បាញ់ប្រហារមុនមកលើទាហានកម្ពុជា។…

Update៖ ឥណ្ឌា បន្តចេញទិដ្ឋាការទេសចរណ៍សម្រាប់ពលរដ្ឋចិនជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំ!

ឥណ្ឌា នឹងបន្តចេញទិដ្ឋាការទេសចរណ៍ដល់ពលរដ្ឋចិនចាប់ពីថ្ងៃទី ២៤ ខែកក្កដា នេះបើតាមបេសកកម្មការទូតរបស់ទីក្រុងញូវដែលីនៅទីក្រុងប៉េកាំងប្រកាសកាលពីថ្ងៃពុធ(ទី២៣ខែកក្កដា)។ ប្រភពពីសារព័ត៌មានAnadolu Agency។ ស្ថានទូតឥណ្ឌាបាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Weibo ចាប់ពីថ្ងៃសុក្រនេះតទៅ ពលរដ្ឋចិនអាចស្នើសុំទិដ្ឋាការទេសចរណ៍ដើម្បីទៅទស្សនាប្រទេសឥណ្ឌា។ គួរជម្រាបថា នេះជាលើកដំបូងចាប់តាំងពីឆ្នាំ 2020 ដែលឥណ្ឌាបានបើកកម្មវិធីទិដ្ឋាការទេសចរណ៍ឡើងវិញសម្រាប់ជនជាតិចិន៕

Update៖ ហ្ស៊កដានី ថាក្បួនរថយន្តជំនួយ៣៦គ្រឿងត្រូវបានអនុញ្ញាតចូលទៅក្នុងតំបន់ហ្គាហ្សា! 

កាលពីថ្ងៃពុធថា(ទី២៣ខែកក្កដា) ហ្ស៊កដានី បាននិយាយថាក្បួនរថយន្តជំនួយ 36 ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ ប្រភពពីសារព័ត៌មឆនAANews។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការសប្បុរសធម៌ Jordan Hashemite បាននិយាយថា ក្បួនរថយន្តជំនួយបានចូលទៅភាគខាងជើង Gaza តាមរយៈច្រកព្រំដែន Zikim ។ដោយបន្ថែម…

Update៖ អាមេរិក យល់ព្រមលក់ប្រព័ន្ធមីស៊ីល HAWK ដំណាក់កាលទី៣ឱ្យអ៊ុយក្រែន!

កាលពីថ្ងៃពុធ(ទី២៣ខែកក្កដា) មន្ទីរបញ្ចកោណបាននិយាយថា ក្រសួងការបរទេសអាមេរិកបានយល់ព្រមលក់ប្រព័ន្ធមីស៊ីល HAWK ដំណាក់កាលទី 3 ឲ្យទៅអ៊ុយក្រែន។ ប្រភពពីសារព័ត៌មានReuters។ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការលក់នេះនឹងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់អ៊ុយក្រែនក្នុងការទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងនាពេលអនាគត៕

Breaking៖ ជម្លោះរវាងកម្ពុជា.ថៃ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ថាលោកនឹងជជែកជាមួយមេដឹកនាំ កម្ពុជានិងថៃ!

លោកនាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី Anwar Ibrahim នៅថ្ងៃទី២៤.០៧.២០២៥ បានបង្ហាញក្តីបារម្ភអំពីជម្លោះព្រំដែន រវាងកម្ពុជានិងថៃ។ ដោយលោក បាននិយាយថា រូបលោកនឹងសន្ទនាជាមួយមេដឹកនាំនៃប្រទេសទាំង២។ ប្រភពពីព័ត៌មាន CNA ។ លោក Anwar បានប្រាប់ក្រុមអ្នកសារព័ត៌មានថា អ្វីដែលយើងអាចសង្ឃឹមបានពីភាគីទាំងពីរ គឺយ៉ាងហោចណាស់…

Breaking៖ ស្ត្រីមានផ្ទៃពោះនិងពលរដ្ឋមួយចំនួននៅជាប់ព្រំដែន នៃខេត្តឧត្តរមានជ័យ បង្ខំចិត្តចាកចេញពីផ្ទះសម្បែង!

(ភ្នំពេញ)៖ ការបង្កហេតុរបស់យោធាថៃ មកលើកម្ពុជាមុន បង្កការលំបាកដល់ពលរដ្ឋខ្មែរ ពិសេសបងប្អូនពលរដ្ឋដែលរស់ជាប់ព្រំដែនកម្ពុជា-ថៃ។ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីមានការប្រយុទ្ធគ្នា រវាងយោធាកម្ពុជា-ថៃ ពលរដ្ឋរស់នៅជាប់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ រួមទាំងស្ត្រីមានផ្ទៃពោះផងនោះ ត្រូវបង្ខំរត់គេចចេញពីផ្ទះសម្បែង ទៅរកទីទួលសុវត្ថិភាព!។ នៅព្រឹកថ្ងៃទី២៤…

Breaking៖ យន្តហោះដឹកអ្នកដំណើររុស្ស៊ី ធ្លាក់ជិតព្រំដែនចិន ស្លាប់ទាំងអស់!

យន្តហោះដឹកអ្នកដំណើររបស់រុស្ស៊ី បានធ្លាក់នៅតំបន់ Amur ជិតព្រំដែនប្រទេសចិន នៅ(ថ្ងៃព្រហស្បតិ៍ទី២៤ ខែកក្កដា) ។ យោងតាមសេចក្តីរាយការណ៍(បឋម)របស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី មិនមានអ្នកនៅរស់រានមានជីវិតនោះឡើយ។ ក្រសួងសង្គ្រោះបន្ទាន់ បានឲ្យដឹងថា យន្តហោះ Antonov-24 រុស្ស៊ី ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Angara…

Breaking៖ ចិន បារម្ភយ៉ាងខ្លាំងជុំវិញជម្លោះកម្ពុជា.ថៃ និងស្នើឱ្យកម្ពុជា-ថៃ ដោះស្រាយបញ្ហាដោយសន្តិវិធី!

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ចិន បានសម្ដែងក្តីបារម្ភយ៉ាងខ្លាំងជុំវិញការប៉ះទង្គិចគ្នានៅតំបន់ព្រំដែនកម្ពុជា.ថៃ!។ ប្រភពពីសារព័ត៌មាន AFP។ ការផ្ទុះជម្លោះ រវាងកម្ពុជា.ថៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានលើកឡើងដូច្នេះថា យើងមានក្តីកង្វល់យ៉ាងជ្រាលជ្រៅ ជុំវិញស្ថានការណ៍វិវឌ្ឍន៍នាពេលនេះ ហើយសង្ឃឹមថាភាគីទាំងពីរអាចដោះស្រាយបញ្ហាបាន​ត្រឹមត្រូវ…

Exit mobile version