Breaking៖ សារព័ត៌មានCNA ចុះផ្សាយថា ការប៉ះទង្គិចគ្នារវាងកម្ពុជា.ថៃ បណ្ដាលឱ្យជនស៊ីវិលជាង៤ម៉ឺននាក់ត្រូវភៀសខ្លួន!

សារព័ត៌មានCNA នៅថ្ងៃទី២៤.០៧.២០២៥ បានចុះផ្សាយករណីយោធាថៃ និងកម្ពុជា ប៉ះទង្គិចគ្នានៅតំបន់ព្រំដែន ធ្វើឱ្យជនស៊ីវិលបាត់បង់ជីវិត និងមនុស្សជាង 40.000 នាក់ត្រូវជម្លៀសចេញពីតំបន់ជម្លោះ។ -សារព័ត៌មានCNA កងទ័ព​កម្ពុជា និង​ថៃ​បាន​បាញ់​តបត​គ្នា​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍ (២៤ កក្កដា) ។ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ភាគី​ទាំង​ពីរ​បាន​បន្ទាប​ទំនាក់ទំនង​ការទូត​ក្នុង​ជម្លោះ​ព្រំដែន​ដែល​កំពុង​មាន​ជម្លោះ។…

Breaking៖ កាសែតទួរគី ចុះផ្សាយអំពីការផ្ទះអាវុធ រវាងកម្ពុជា.ថៃ!

សារព័ត៌មានរដ្ឋទូកគី Anadolu Agency នៅថ្ងៃទី២៤.០៧.២០២៥ បានចុះផ្សាយថា ទាហានថៃ និងកម្ពុជាបានប៉ះទង្គិចគ្នា កាលពីថ្ងៃព្រហស្បតិ៍នៅតំបន់ជម្លោះ នៃព្រំដែនរបស់ពួកគេ ដោយភាគីទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានផ្តួចផ្តើមការប៉ះទង្គិចគ្នាចុងក្រោយនេះ។ Thai Inquirer បានរាយការណ៍ថា យោធាថៃ…

Breaking៖ កម្ពុជា វាយបកបណ្តេញទ័ពថៃ ចេញពីប្រាសាទតាក្របី និងប្រាសាទតាមាន់ធំហើយ!

(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីកងទ័ពកម្ពុជា លោក(សាត សឿន) បានប្រាប់”ដើមរាំង”ថា ពេលនេះទ័ពកម្ពុជាបានវាយបណ្តេញចោរកងទ័ពឈ្លានពានថៃ ចេញពីប្រាសាទតាក្របី និងប្រាសាទតាមាន់ធំហើយ ពោលគឺកងទ័ពកម្ពុជា កំពុងឈរជើងទាំងស្រុងលើប្រាសាទតាក្របី..!។ នៅវេលាម៉ោង១ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពកម្ពុជា បានវាយបណ្តេញកងទ័ពថៃឈ្លានពាន ឱ្យដកថយចេញពីប្រាសាទតាក្របី…

Breaking៖ កងទ័ពកម្ពុជា វាយបកនិងបណ្តេញទ័ពថៃ ចេញពីប្រាសាទតាក្របីហើយ!

(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីកងទ័ពកម្ពុជា ដែលកំពុងឈរជើង នៅសមរភូមិជួរមុខ បានឱ្យដឹងថា នៅពេលនេះ ទ័ពកម្ពុជា បានវាយបណ្តេញចោរកងទ័ពឈ្លានពានថៃ ចេញពីប្រាសាទតាក្របី ហើយកងទ័ពកម្ពុជា កំពុងឈរជើងទាំងស្រុង លើប្រាសាទតាក្របី។ ត្រឹមវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥…

Breaking៖ សម្តេចធិបតី ផ្ញើលិខិតជូនប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខUN ដើម្បីបញ្ចប់ការឈ្លានពានរបស់ថៃ!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតជូនឯកឧត្តម Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដាឆ្នាំ ២០២៥។ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍ បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតីភាពករបស់កម្ពុជា៕

អ្នកប្រើប្រាស់បណ្តាញសង្គម បានចែករំលែកព័ត៌មាន ដែលមិនមានប្រភពច្បាស់លាស់ ទាក់ទិននឹងការផ្ទុះអាវុធ!

(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលទី២៤.០៧.២០២៥ បានថ្លែងថា”ខណៈពេលដែលការប្រយុទ្ធរវាងកងទ័ពកម្ពុជា-ថៃ បានផ្ទុះឡើងនៅតាមបន្ទាត់ព្រំដែន អគ្គស្នងការដ្ឋាននគរបាលជាតិ បានកត់សម្គាល់ឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទចែករំលែកព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ទាក់ទិននឹងការផ្ទុះអាវុធរវាងកងទ័ពទាំងពីរ។ ក្នុងន័យនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់សាធារណៈជនទាំងអស់មេត្តាតាមដាន ឬចែកចាយព័ត៌មានចេញពីប្រភពផ្លូវការសំខាន់ៗរបស់រាជរដ្ឋាភិបាលទាក់ទងនឹងសមរភូមិយោធានៅតំបន់ព្រំដែន រួមមាន៖ ថ្នាក់ដឹកនាំកំពូលរបស់ជាតិ, ក្រសួងការពារជាតិ, ក្រសួងការបរទេស…

កម្ពុជា ថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះទង្វើគ្មានការគិតគូរ និងអរិភាពនេះ របស់ប្រទេសថៃ!

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍”ថ្កោលទោសការឈ្លានពានរបស់ថៃ”។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤.០៧.២០២៥ បានលើកឡើងថា ចាប់តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានបើកការវាយប្រហារដោយគ្មានមូលហេតុ គិតទុកជាមុន…

Breaking៖ ពលរដ្ឋថៃ ជម្លៀសខ្លួនចេញពីតំបន់ព្រំដែនកម្ពុជា-ថៃ ក្រោយផ្ទុះអាវុធ!

ប្រជាជនថៃ បានជម្លៀសខ្លួន ចេញពីតំបន់ជាប់ព្រំដែនជាមួយកម្ពុជា-ក្រោយផ្ទុះអាវុធរវាងទ័ពកម្ពុជា.ថៃ។ ប្រជាជនមួយចំនួន ត្រូវបានរាយការណ៍ថាបានរត់ចូលលេណដ្ឋាន ដើម្បីការពារខ្លួន៕

Breaking៖ ថៃ បានបើកការបាញ់ប្រហារ មកលើទ័ពកម្ពុជា នៅម៉ោង៨:៤៦នាទីព្រឹក!

(ភ្នំពេញ)៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា៖​ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ០៦:៣០នាទី ភាគីថៃ បានចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលួសបន្លាតាមជើងប្រាសាទ។ នៅវេលាម៉ោង…

Breaking៖ កងទ័ពកម្ពុជា គ្រប់គ្រងសមរភូមិបានយ៉ាងរឹងមាំ រីឯទាហានថៃ រងរបួសជាង១០នាក់!

(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីកម្លាំងជួរមុខ បានឱ្យដឹងថា គិតត្រឹមវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពកម្ពុជាយើងកំពុងគ្រប់គ្រងសមរភូមិបានយ៉ាងរឹងមាំ ចំណែកទាហានថៃ រងរបួសជាង១០នាក់!។ ករណីផ្ទុះអាវុធរវាងកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ…