ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ខែកក្កដាកឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…

Breaking៖ ផ្ទុះអាវុធដាក់គ្នា រវាងកងទ័ពកម្ពុជានិងកងទ័ពថៃ តាមបណ្តោយព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ!

(ភ្នំពេញ)៖ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ កងទ័ពថៃ បានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។ កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃ ដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា៕

Breaking៖ កម្ពុជា តម្រូវឱ្យមន្ត្រីទូតថៃ កែសម្រួលចេញពីកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងភាគីថៃ!

(ភ្នំពេញ)៖ ប្រទេសថៃ នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានទម្លាក់ កម្រិតការទូតជាមួយកម្ពុជាដោយកោះហៅឯកអគ្គរាជទូតថៃពីកម្ពុជាឱ្យត្រឡប់ទៅថៃវិញ និងបណ្តេញឯកអគ្គរាជទូតកម្ពុជា ចេញពីទីក្រុងបាងកក។ ដើម្បីជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជា សម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតកម្ពុជាថៃ ដោយឱ្យមន្ត្រីស្ថានទូតកម្ពុជា ក្នុងទីក្រុងបាងកក ត្រឡប់មកប្រទេសកម្ពុជាវិញ និងតម្រូវឱ្យមន្ត្រីទូតថៃ…

ថៃ កោះហៅឯកអគ្គរាជទូតរបស់ខ្លួន នៅភ្នំពេញ ឱ្យត្រឡប់ទៅប្រទេសថៃវិញ! 

រដ្ឋាភិបាលថៃ នៅថ្ងៃទី២៣.០៧.២០២៥ បានកោះហៅឯកអគ្គរាជទូតរបស់ខ្លួន ត្រឡប់ពីកម្ពុជាទៅប្រទេសថៃវិញ។ ប្រភពពីសារព័ត៌មាន The Nation ។ គួរឲ្យកត់សម្គាល់នោះ ភាគីថៃ បានចោទប្រកាន់មកលើកម្ពុជា ដោយគ្មានមូលដ្ឋានថា មីនដែលផ្ទុះបណ្ដាលឱ្យរបួសទាហានថៃ គឺជាមីនដែល ទើបនឹងដាក់ថ្មី។ កម្ពុជា…

Update៖ អ៊ីស្រាអែល វាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សា ស្លាប់៧នាក់!

កាលពីថ្ងៃពុធ(ទី២៣ខែកក្កដា) យ៉ាងហោចណាស់មនុស្ស7នាក់ត្រូវបានសម្លាប់និងជាច្រើននាក់ទៀតរងរបួស នៅក្នុងការវាយប្រហារតាមផ្លូវអាកាសអ៊ីស្រាអែលទៅលើផ្ទះល្វែងលំនៅដ្ឋានមួយកន្លែងក្នុងសង្កាត់ Tel al-Hawaនៃទីក្រុង Gaza។ ប្រភពពីសារព័ត៌មានWAFA ។ ដោយឡែក កងកម្លាំងអ៊ីស្រាអែលបានកំណត់គោលដៅលើរថយន្តសង្គ្រោះបន្ទាន់មួយនៅជិតមន្ទីរពេទ្យ Hamad Rehabilitation Hospital នៅភាគពាយ័ព្យនៃទីក្រុង Gaza ដោយធ្វើឱ្យសមាជិកក្រុមគ្រូពេទ្យរងរបួស។…

Update៖ លោកIshiba បដិសេធព័ត៌មានដែលថារូបលោកនឹងលាលែងចេញពីតំណែងនៅខែក្រោយ

នៅថ្ងៃពុធ ទី២៣ ខែកក្កដា នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានច្រានចោលនូវរបាយការណ៍ដែលបាននិយាយថា រូបលោកនឹងលាលែងពីតំណែងនៅខែក្រោយ៕

Update៖ អ៊ីរ៉ង់ ត្រៀមខ្លួនជាស្រេចសម្រាប់សង្រ្គាមជាមួយអ៊ីស្រាអែល!

ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថាប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេចសម្រាប់សង្គ្រាមជាមួយអ៊ីស្រាអែល ខណៈក្រុងតេអេរ៉ង់ប្តេជ្ញាបន្តកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដដែល។ ប្រភពពីសារព័ត៌មានAljazeera។ លោក Pezeshkian បានធ្វើការអត្ថាធិប្បាយនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ Al Jazeera ដែលបានចាក់ផ្សាយកាលពីថ្ងៃពុធ ដែលជាការលើកដំបូងរបស់គាត់ចាប់តាំងពីការបញ្ចប់ជម្លោះរយៈពេល 12 ថ្ងៃជាមួយអ៊ីស្រាអែលកាលពីខែមុន…

ACU ឃាត់ខ្លួនលោក គ្រី សីហា ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ករណីទទួលប្រាក់ ជាថ្នូរនឹងដោះលែងជនសង្ស័យOnline!

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយហៅ(ACU) បានឃាត់ខ្លួនលោក គ្រី សីហា ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ជុំវិញការទទួលប្រាក់ពីមេការ Online Scam ជាថ្នូរនឹង ដោះលែងជនសង្ស័យចំនួន០៥ (ប្រុសចិនម្នាក់ និងស្រីវៀតណាម៤នាក់) នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។…

Update៖ អ៊ុយក្រែន បាត់បង់យន្តហោះចម្បាំងMirage ចំនួន១គ្រឿង!

អ៊ុយក្រែន បានបាត់បង់យន្តហោះចម្បាំង Mirage 2000 ចំនួន១គ្រឿងបន្ទាប់ពីធ្លាក់អំឡុងបេសកកម្មហ្វឹកហាត់ កាលពីថ្ងៃអង្គារ ទី២២ ខែកក្កដា។ ប្រភពពីសារព័ត៌មាន AFP។ នៅថ្ងៃពុធ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា…

Update៖ ចំនួនអ្នកស្លាប់ដោយសារធ្លាក់យន្តហោះយោធាហ្វឹកហ្វឺនរបស់បង់ក្លាដែសក្នុងបរិវេណសាលា បានកើនដល់២៧នាក់!

លពីថ្ងៃអង្គារ(ទី២២ខែកក្កដា) ចំនួនអ្នកស្លាប់ដោយសារការធ្លាក់យន្តហោះរបស់កងទ័ពអាកាសបង់ក្លាដែសនៅលើអគារសិក្សាក្នុងទីក្រុងដាកាបានកើនឡើងដល់ 27 នាក់ក្នុងនោះមានកុមារចំនួន 25 នាក់ ខណៈដែលប្រតិបត្តិការជួយសង្គ្រោះបានបញ្ចប់។ ប្រភពពីសារព័ត៌មានAljazeera។ លោកវេជ្ជបណ្ឌិត Md Sayedur Rahman ជំនួយការពិសេសរបស់ប្រមុខរដ្ឋាភិបាលបណ្តោះអាសន្ន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា យ៉ាងហោចណាស់មនុស្ស 78…

Exit mobile version