សម្តេចតេជោ ចូលជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាឡាវ!

(ឡាវ)៖ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញធ្វើជំនួបទ្វេភាគីជាមួយ លោកបណ្ឌិត សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានរដ្ឋសភាជាតិឡាវ៕

Update៖ ប្រាក់ចំណូលរបស់ Google កើនដល់៩៦.៥ពាន់លានដុល្លារក្នុងត្រីមាសទី៤នៃឆ្នាំ២០២៤!

ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Google បានឃើញការកើនឡើងប្រាក់ចំណូល នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ 2024 បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2023 នេះបើយោងតាមតួលេខដែលបានចេញផ្សាយកាលពីថ្ងៃពុធ។ ប្រាក់ចំណូលរបស់ Alphabet ក្នុងត្រីមាសចុងក្រោយនៃឆ្នាំមុនបានកើនឡើង 12% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនរហូតដល់ 96.5…

Update៖ សេតវិមានបដិសេធ មិនធានាឱ្យជនជាតិប៉ាឡេស្ទីន អាចស្នាក់នៅតំបន់ហ្គាហ្សា!

កាលពីថ្ងៃពុធ(ទី៥ខែកុម្ភៈ)សេតវិមានបានបដិសេធ ក្នុងធានាឱ្យជនជាតិប៉ាឡេស្ទីន បន្តស្នាក់នៅក្នុងតំបន់ហ្គាហ្សា។ ប្រភពពីសារព័ត៌មានAnadolu។

សម្តេចតេជោ អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅដល់ប្រទេសឡាវប្រកបដោយសុវត្ថិភាព!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ (ទី៦ ខែកុម្ភៈឆ្នាំ២០២៥) នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រកបដោយសុវត្ថិភាពហើយដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ។

Update៖ លោកត្រាំ ចង់បិទក្រសួងអប់រំអាមេរិក ដើម្បីកាត់បន្ថយការចំណាយ!

កាលពីថ្ងៃអង្គារ (ទី៤ ខែកុម្ភៈ) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកមានបំណងចង់បិទក្រសួងអប់រំប៉ុន្តែលោកត្រូវការការគាំទ្រសហការពីសភា ព្រមទាំងពីសហជីពគ្រូបង្រៀនដើម្បីអាចសម្រេចគោលដៅ។

Update៖ រដ្ឋសភាហ្វីលីពីន សម្រេចចោទប្រកាន់នឹងដកតំណែងអនុប្រធានាធិបតី!

កាលពីថ្ងៃពុធ (ទី៥ខែកុម្ភៈឆ្នាំ២០២៥) សេចក្តីព្រាងច្បាប់មួយ ស្តីពីការចោទប្រកាន់ដកតំណែង លោកស្រី Sara Duterte អនុប្រធានាធិបតីហ្វីលីពីន ដែលទទួលបានការគាំទ្រពីសមាជិកសភាជាន់ទាប (រដ្ឋសភា) ក្នុងសំលេងច្រើនជាងមួយភាគបី ដោយវានឹងត្រួសត្រាយផ្លូវ ឆ្ពោះទៅរកការសម្រេចនៅក្នុងព្រឹទ្ធសភា។

Update៖ ចិន នឹងដំឡើងថ្លៃពន្ធគយបន្ថែមលើមុខទំនិញដែលនាំចូលមកពីអាមេរិក!

កាលពីថ្ងៃអង្គារ៍(ទី៤ខែកុម្ភៈ) គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋបានចេញសេចក្តីប្រកាសស្តីពីការដំឡើងពន្ធគយបន្ថែមលើទំនិញនាំចូលមួយចំនួន ដែលមានប្រភពមកពីអាមេរិក។

Update៖ ម៉ិកស៉ិក ចាប់ផ្តើមបញ្ជូនទាហានទៅកាន់តំបន់ព្រំដែនជាមួយអាមេរិក!

កាលពីថ្ងៃពុធ(ទី៥ខែកុម្ភៈ) ម៉ិកស៉ិកបានចាប់ផ្តើមបញ្ជូនទាហាន ទៅកាន់ព្រំដែនភាគខាងជើងដែលជាផ្នែកមួយនៃការដាក់ពង្រាយកម្លាំង ១០ ០០០នាក់ ដែលលោកស្រីប្រធានាធិបតី Claudia Sheinbaum បានសន្យាជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដើម្បីជាថ្នូរនឹងការពន្យារពេលដាក់ពន្ធ។

Update៖ រញ្ជួយដីប្រហែល១.៤៤០ត្រូវបានកត់ត្រានៅប្រទេសក្រិកចាប់តាំងពីថ្ងៃទី១ខែកុម្ភៈ!

យោងតាមវិទ្យាស្ថាន Geodynamic Institute របស់ប្រទេសក្រិកបានឱ្យដឹងថា ការរញ្ជួយដីប្រហែល 1,440 ត្រូវបានកត់ត្រានៅលើកោះ Santorini នៃសមុទ្រ Aegean ភាគខាងត្បូងនៃប្រទេសក្រិក ចាប់តាំងពីថ្ងៃទី1 ខែកុម្ភៈ។

Update៖ លោកត្រាំ បានចុះហត្ថលេខាលើបទបញ្ជាហាមឃាត់ស្ត្រីប្តូរភេទ មិនឱ្យចូលរួមប្រកួតកីឡាស្ត្រី!

លោក Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិហាមឃាត់ស្ត្រីប្តូរភេទ មិនឱ្យចូលរួមប្រកួតកីឡាស្ត្រីក្នុងអំឡុងពេលពិធីការិយាល័យ Oval Office នៅថ្ងៃបុណ្យជាតិសម្រាប់ក្មេងស្រីនិងស្ត្រីដោយហៅសកម្មភាពរបស់គាត់ “ជាប្រវត្តិសាស្ត្រ” ។