Update៖ ចំនួនអ្នកស្លាប់ដោយសារធ្លាក់យន្តហោះយោធាបង់ក្លាដែសលើសាលារៀន បានកើនដល់២៧នាក់!

គិតត្រឹមនៅថ្ងៃអង្គារ (ទី២២ ខែកក្កដា) មនុស្សយ៉ាងហោចណាស់ ២៧នាក់បានស្លាប់ បន្ទាប់ពីយន្តហោះហ្វឹកហ្វឺនរបស់កងទ័ពអាកាសបង់ក្លាដែស បានធ្លាក់ក្នុងបរិវេណមហាវិទ្យាល័យ និងសាលារៀនក្នុងទីក្រុងដាកា ដោយមនុស្សប្រមាណជិត ៩០នាក់ រួមទាំងកុមារកំពុងសម្រាកព្យាបាលរបួសក្នុងមន្ទីរពេទ្យ។ យន្តហោះ F-7 BGI បានធ្លាក់ភ្លាមៗ បន្ទាប់ពីហោះឡើងនៅម៉ោងក្នុងស្រុក…

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ នៅខេត្តសៀមរាប!

(សៀមរាប)៖ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ ក្រោមប្រធានបទ អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ…

Update៖ រុស្ស៊ី បាញ់ស្រោចមកលើ អ៊ុយក្រែន ស្លាប់២នាក់និងរបួស១៥នាក់ទៀត!

លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បញ្ជាក់កាលពីព្រឹកថ្ងៃចន្ទដើមសប្ដាហ៍ថាមនុស្ស២នាក់ស្លាប់ និង១៥នាក់រងរបួស ។ ដោយសារមីស៊ីលរុស្ស៊ី វាយលុកអ៊ុយក្រែនពេញមួយយប់ កាលពីថ្ងៃអាទិត្យ ។ ខណៈការវាយប្រហារ ដោយប្រើដ្រូនរបស់ទីក្រុង Kyiv បានបង្កឱ្យមានភាពចលាចល ក្នុងការធ្វើដំណើរនៅព្រលានយន្តហោះក្រុងមូស្គូ។…

Update៖ លីបង់ ឆ្លើយតបទៅនឹងសំណើរបស់អាមេរិក ស្តីពីការរំសាយក្រុមអាវុធHezbollah!

ប្រធានាធិបតីលីបង់ លោក Joseph Aoun កាលពីថ្ងៃច័ន្ទ(ទី២១ខែកក្កដា) បានឆ្លើយតបចំពោះសំណើរបស់អាមេរិកដែលមានគោលបំណងលុបបំបាត់ក្រុម Hezbollah ជាថ្នូរនឹងការដកទ័ពអ៊ីស្រាអែលចេញពីភាគខាងត្បូងប្រទេសលីបង់។ ប្រភពពីសារព័ត៌មានAANews។ យោងតាមការប្រកាសរបស់ប្រធានាធិបតីលីបង់ នៅ X Aoun បានឆ្លើយតបទៅកាន់បេសកជនអាមេរិកទាក់ទងនឹងការប្តេជ្ញាចិត្តរបស់ប្រទេសលីបង់ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែល៕

សម្តេចធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព​គម្រោងព្រែកជីកហ្វូណនតេជោ!

(ភ្នំពេញ)៖ នៅព្រឹកទី២២ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព​ការងារគម្រោងព្រែក​ជីកហ្វូណនតេជោ។ កិច្ចប្រជុំធ្វើឡើង នៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមដោយឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,…

សម្តេចតេជោ អនុញ្ញាតឲ្យលោក យ៉ូស៊ីហ៊ីសា កៃនូម៉ា ចូលជួបនិងសម្តែងការគួរសម!

(ភ្នំពេញ)៖ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក យ៉ូស៊ីហ៊ីសា កៃនូម៉ា នាយកប្រតិបត្តិក្រុមហ៊ុន មីនេបៀ មីស្សុមី ចូលជួបសម្តែងការគួរសម…

Update៖ ជំនន់ទឹកភ្លៀងនៅប្រទេសប៉ាគីស្ថាន ស្លាប់៣នាក់និងបាត់ខ្លួន១៥នាក់!

កាលពីថ្ងៃចន្ទ(ទី២១ខែកក្កដា) ជំនន់ទឹកភ្លៀងបានវាយប្រហារលើភាគខាងជើងប្រទេសប៉ាគីស្ថាន បណ្តាលឲ្យស្លាប់3នាក់និងបាត់ខ្លួន15នាក់។ ប្រភពពីសារព័ត៌មានAnadolu Agency។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA) បាននិយាយថា មនុស្ស4នាក់បានរងរបួសផងដែរនៅក្នុងឧបទ្ទវហេតុនេះ។ លោក Faizullah Firaq អ្នកនាំពាក្យរបស់រដ្ឋាភិបាល GB បានបញ្ជាក់ថាអ្នកទេសចរ១៥ នាក់បានបាត់ខ្លួន…

សម្តេចធិបតី ថ្លែងថាភាគីថៃបានចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាផ្ទុះមីនត្រូវទាហានថៃ!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ៍ ទី២២ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារមួយនៅក្នុងបណ្តាញសង្គមហ្វេកប៊ុករបស់សម្តេចផ្ទាល់ដោយបានថ្លែងថា «មួយរយៈនេះខ្ញុំបានឃើញថ្នាក់ដឹកនាំនយោបាយ កងទ័ព និងបណ្ដាញសារព័ត៌មានថៃ បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជាលូកដៃចូលនយោបាយផ្ទៃក្នុងថៃ ការដាក់មីន ព្រមទាំងបានធ្វើការគម្រាមដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ដែលមានវិវាទ…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ខែកក្កដាកឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ខែកក្កដាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…

ពលរដ្ឋរាប់រយនាក់នាំគ្នាតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យពន្លឿនរឿងក្តីជាមួយក្រុមហ៊ុនពិភពដីមាស!

(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមពលរដ្ឋជាច្រើននាក់ ដែលរងគ្រោះខាតបង់ដោយសារបណ្ដាក់ទុនវិនិយោគជាមួយក្រុមហ៊ុនពិភពដីមាស គិតជាទឹកប្រាក់សរុបប្រមាណ៦លានដុល្លារ។ បាននាំគ្នាផ្ទុះការតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងបំណងទាមទារឲ្យឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស ចេញមុខទទួលខុសត្រូវ ដោយសងប្រាក់មកឲ្យពួកគាត់វិញនិងសូមឲ្យតុលាការពន្លឿននីតិវិធីក្នុងការផ្តល់យុត្តិធម៌ដល់ពួកខ្លួនដែលជាជនរងគ្រោះ៕