លទ្ធផលបង្ក្រាបអំពើ(ឆបោក)តាមប្រព័ន្ធបច្ចេកវិទ្យា នៅទូទាំងប្រទេសកម្ពុជា!

(ភ្នំពេញ)៖ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។ បានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) ទូទាំងកម្ពុជា។ បន្ទាប់ពីកិច្ចប្រជុំលើកទី១ របស់ គ.ប.ឆ.ប. កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំង២៥…

សម្តេចធិបតី អនុញ្ញាតឱ្យមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ចូលជួបសម្តែងការគួរសម!

(ភ្នំពេញ)៖ នៅវិមានសន្តិភាព នារសៀលថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការកងទ័ពជើងគោកនៃសាធារណរដ្ឋហ្វីលីពីន ចូលជួបសម្តែងការគួរសម…

សម្ដេចធិបតី ថ្លែងថាពីទីតាំងឧក្រិដ្ឋកម្ម ក្លាយជាមណ្ឌលផ្សះផ្សា និងសន្តិភាព ដើម្បីរំឭកដល់អតីតកាលរបស់កម្ពុជា!

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថាព្រឹត្តិការណ៍អបអរសាទរ បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព បានចុះបញ្ជីបេតិកភណ្ឌ ពិភពលោកគឺជាការគោរពរំឭកដល់ជនរងគ្រោះទាំងឡាយនៃអតីតកាលដ៏ឈឺចាប់ររបស់កម្ពុជា និងជាភស្តុតាងនៃការប្តូរផ្តាច់ដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះអនាគតយុវជនជំនាន់ក្រោយ។ សម្តេចមហាបវរធិបតី ហ៊ុន…

Update៖ នាយករដ្ឋមន្រ្តីថ្មីរបស់អ៊ុយក្រែន គឺលោកស្រី Yulia Svyrydenko!

រដ្ឋសភាអ៊ុយក្រែន បានអនុម័តតែងតាំងលោកស្រី Yulia Svyrydenko ជានាយករដ្ឋមន្ត្រីថ្មីរបស់អ៊ុយក្រែន ក្នុងបំណងធ្វើឱ្យការគ្រប់គ្រងអំឡុងសម័យសង្គ្រាមកាន់តែសកម្ម។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែកក្កដា។ សូមបញ្ជាក់ថា៖ លោកស្រី Yulia Svyrydenko អាយុ…

Update៖ អ៊ុយក្រែន បើកចំហរឱ្យក្រុមហ៊ុនផលិតអាវុធនានា អាចសាកល្បងអាវុធនៅសមរភូមិជួរមុខជាមួយរុស្ស៊ី!

កាលពីថ្ងៃព្រហស្បតិ៍(ទី១៨ខែកក្កដា) អ៊ុយក្រែន បានប្រកាសថានឹងអនុញ្ញាតឱ្យក្រុមហ៊ុនផលិតអាវុធបរទេសនានា អាចសាកល្បងអាវុធថ្មីៗចុងក្រោយរបស់ពួកគេ នៅសមរភូមិជួរមុខក្នុងសង្រ្គាមជាមួយរុស្ស៊ី។ ប្រភពពីសារព័ត៌មាន Reuters។ យោងតាមការលើកឡើងនេះ ក្រុមហ៊ុននានា អាចបញ្ជូនអាវុធរបស់ពួកគេមកអ៊ុយក្រែន និងធ្វើការបង្ហាត់បង្រៀនតាមអនឡាញ និងរង់ចាំកងកម្លាំងអ៊ុយក្រែនតេស្តអាវុធទាំងនោះ ហើយបញ្ជូនរបាយការណ៍ត្រឡប់ទៅបណ្តាលក្រុមហ៊ុនវិញ៕

នាយឧត្តមសេនីយ៍ ស ថេត ព្រមានស្នងការខេត្តកោះកុង ករណីបាត់វត្ថុតាងទូរស័ព្ទនិងកុំព្យូទ័រ!

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានធ្វើការព្រមានដល់លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការខេត្តកោះកុង ដែលបញ្ជាកម្លាំងចុះស្រាវជ្រាវស៉ើបអង្កេតនិងបង្ក្រាបបទល្មើសប៉ុន្តែបាត់ទូរស័ព្ទ និងកុំព្យូទ័ររហូតដល់៣៥គ្រឿង។ នាយឧត្តមសេនីយ៍ ស ថេត ថ្លែងក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការរក្សាសន្តិសុខ…

Update៖ អាមេរិក ពន្លឿនការបញ្ជូនសព្វាវុធឲ្យទៅអ៊ុយក្រែន!

កាលពីថ្ងៃព្រហស្បតិ៍(ទី១៧ខែកក្កដា) បេសកជនរបស់ទីក្រុងវ៉ាស៊ីនតោនប្រចាំសម្ព័ន្ធយោធាណាតូ បាននិយាយថាអាមេរិកកំពុងពន្លឿនការបញ្ជូនសព្វាវុធទៅឱ្យប្រទេសអ៊ុយក្រែន។ លោក Trump បានប្រកាសកាលពីថ្ងៃច័ន្ទនូវកិច្ចព្រមព្រៀងជាមួយអគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Mark Rutte ដែលនឹងមើលឃើញសម្ព័ន្ធមិត្តអឺរ៉ុបទិញសព្វាវុធផលិតដោយសហរដ្ឋអាមេរិក ជាពិសេសប្រព័ន្ធមីស៊ីលប៉ាទ្រីយ៉ូតទំនើប ហើយបញ្ជូនទៅកាន់ទីក្រុងគីវ។ ការប្រកាសនេះបង្ហាញពីការផ្លាស់ប្តូរមួយសម្រាប់លោក Trump ដែលមានការខកចិត្តជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir…

Update៖ Coca-Cola នឹងប្តូរទៅប្រើស្ករអំពៅនៅក្នុងផលិតផលអាមេរិក!

កាលពីថ្ងៃពុធ(ទី១៧ខែកក្កដា) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កូកា-កូឡា បានយល់ព្រមប្រើប្រាស់ស្ករអំពៅនៅក្នុងផលិតផលកូឡារបស់អាមេរិក។ ប្រភពពីសារព័ត៌មានAANews។ លោក Trump បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់គាត់ថាខ្ញុំបាននិយាយជាមួយ Coca-Cola…

Update៖ របបលោកគីម ថាជប៉ុនមានមហិច្ឆតាចង់ក្លាយជាមហាអំណាចយោធា!

នៅថ្ងៃសុក្រទី១៨ ខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បាននិយាយថា គោលនយោបាយការពារជាតិរបស់ជប៉ុន បានបង្ហាញថា ជប៉ុនមានមហិច្ឆតា ចង់ក្លាយជាមហាអំណាចយោធា។ ប្រភពពីសារព័ត៌មាន AFP។ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA មន្ត្រីម្នាក់នៃក្រសួងការបរទេសកូរ៉េខាងជើង ទទួលបន្ទុកលើវិទ្យាស្ថានសម្រាប់ការសិក្សាពីជប៉ុន បានចាត់ទុកថា សៀវសរបស់ជប៉ុន…

Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់២២នាក់ទៀត!

កាលពីថ្ងៃព្រហស្បតិ៍(ទី១៧ខែកក្កដា) កងកម្លាំងអ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា បណ្តាលឲ្យមនុស្សយ៉ាងតិច២២នាក់បានស្លាប់។ ប្រភពពីសារព័ត៌មាន Reuters។ បុរស ៨នាក់ដែលទទួលបន្ទុកការពាររថយន្តដឹកជំនួយ ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ផងដែរ។ ការវាយប្រហារនេះបានកើតឡើងស្របពេលដែលកិច្ចចរចាឈប់បាញ់កំពុងបន្តនៅទីក្រុងដូហា ប៉ុន្តែក្រុមហាម៉ាសបានអះអាងថា មិនទាន់មានការរីកចម្រើនណាមួយនៅឡើយទេ។ ការវាយប្រហារលើព្រះវិហារនេះ បានបង្កឲ្យមានការថ្កោលទោសពីអន្តរជាតិ។ សម្តេចប៉ាប Leo…

Exit mobile version