ប្រសាសន៍សម្តេចធិបតី ក្នុងឱកាសសម្ពោធឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣៣.៣១និងផ្លូវជាតិលេខ៤១!

(តាកែវ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ ប្រវែងសរុបជាង ២០០គីឡូម៉ែត្រ ។

Update៖ ក្រុមហ៊ូធី អះអាងថា អាមេរិកវាយប្រហារលើភាគខាងជើងយេម៉ែន ស្លាប់៦៨នាក់!

ក្រុម Houthi បាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្ស 68 នាក់បានស្លាប់ និង 47នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកទៅលើជម្រកសម្រាប់ជនចំណាកស្រុកអាហ្វ្រិកនៅក្នុងខេត្ត Saada ភាគខាងជើងនៃប្រទេសយេម៉ែន។

សម្តេចតេជោ អនុញ្ញាតឱ្យសមាជិកព្រឹទ្ធសភា៣រូបមកពីគណបក្សឆន្ទៈខ្មែរ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ!

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃច័ន្ទ(ទី២៨ ខែមេសាឆ្នាំ២០២៥) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម សុក ហាច, ឯកឧត្តម សេង ម៉ារឌី និងឯកឧត្តម គង់…

សម្តេចតេជោ អញ្ជើញចូលរួមពិធីអបអរសាទរអនុស្សាវរីយ៍លើកទី៥០នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាម!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ(ទី២៩ ខែមេសា ឆ្នាំ២០២៥) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា អមដំណើរដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិ រណសិរ្ស សាមគ្គីអភិវឌ្ឍន៍…

ផ្លូវជាតិលេខ៣៣ លេខ៣១និងផ្លូវជាតិលេខ៤១ អាចបង្កើនការវិនិយោគនៅខេត្តតាកែវ!

(ភ្នំពេញ)៖ ថ្លែងក្នុងពិធី អញ្ជើញសម្ពោធផ្លូវជាតិចំនួន៣ខ្សែតម្លៃ១៨៨លានដុល្លារ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាសមិទ្ធផលផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ ប្រវែងសរុបជាង ២០០គ.ម គឺជាមូលដ្ឋានគ្រឹះក្នុងការបង្កើនការវិនិយោគនៅខេត្តតាកែវ…

សម្តេចធិបតី អញ្ជើញសម្ពោធផ្លូវជាតិចំនួន៣ខ្សែតម្លៃ១៨៨លានដុល្លារ!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាធិបតីក្នុងពិធីសម្ពោធផ្លូវជាតិចំនួន៣ខ្សែដែលមានតម្លៃ១៨៨លានដុល្លារ៕

Update៖ អ៊ីស្រាអែល បន្តវាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់៥១នាក់ទៀត!

ក្រុមគ្រូពេទ្យ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន51 នាក់ទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដោយមិនឈប់ឈរលើផ្ទះនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃចន្ទ(ទី២៨ខែមេសា)។ ប្រភពពីសារព័ត៌មានAljazeera។

ក្រសួងព័ត៌មាន ឱ្យបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មឱសថបុរាណ គ្រប់ប្រភេទដែលគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល!

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានតម្រូវឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ បញ្ឈប់នូវការផ្សព្វផ្សាយពាណិជ្ជកម្ម ឱសថបុរាណ និងឱសថ គ្រប់ប្រភេទដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។

ប៉ូលិសស្រុកពាមរក៍ ជួយសង្គ្រោះស្ត្រីម្នាក់ ដែលសំរាលកូនតាមផ្លូវ ក្បែរគល់ស្ពានអ្នកលឿង!

(ព្រៃវែង)៖ កាលពីរសៀលទី២៨ ខែមេសា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកពាមរក៍ ខេត្តព្រៃវែង ដឹកនាំដោយលោកវរសេនីយ៍ឯក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ ព្រមទាំងកងកម្លាំងក្រោមឱវាទ។

Update៖​ អាមេរិក-ហ្វីលីពីន ហាត់សមបាញ់ទម្លាក់ដ្រូនក្នុងសមយុទ្ធរួមគ្នាប្រចាំឆ្នាំ!

កាលពីថ្ងៃអាទិត្យ(ទី២៧ ខែមេសា) កងកម្លាំងអាមេរិកនិងហ្វីលីពីន បានធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំបាញ់ទម្លាក់ដ្រូន ដែលកំពុងធ្វើឡើងចំពេលមានភាពតានតឹងជាមួយទីក្រុងប៉េកាំង ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។