សម្ដេចតេជោ ផ្ញើសាររំលែកទុក្ខចំពោះបុគ្គលិកសម្អាតមីន២នាក់ ដែលស្លាប់ដោយសារផ្ទុះគ្រាប់មីន!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦.០១.២០២៥ បានផ្ញើសារចូលរួមរំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារនៃសពបុគ្គលិកសម្អាតមីនចំនួន២នាក់ ដែលស្លាប់ដោយសារផ្ទុះគ្រាប់មីន ក្នុងពេលបំពេញកិច្ចការងារ។

សម្ដេចធិបតី ផ្ញើសារចូលរួមរំលែកទុក្ខចំពោះបុគ្គលិកសម្អាតមីន២នាក់ ដែលស្លាប់ដោយសារផ្ទុះគ្រាប់មីន!

(ភ្នំពេញ)៖ នៅថ្ងៃទី១៦.០១.២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារនៃសពបុគ្គលិកសម្អាតមីនចំនួន២នាក់ ដែលស្លាប់ដោយសារផ្ទុះគ្រាប់មីន ក្នុងពេលបំពេញកិច្ចការងារ..!។

រដ្ឋមន្ត្រីកសិកម្ម អំពាវនាវឱ្យប្រជាកសិករយើងងាកមកដាំពូជស្រូវក្នុងស្រុក!

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងក្នុងសន្និសីទសារព័ត៌មានអំពាវនាវឱ្យប្រជាកសិករដាំពូជស្រូវក្នុងស្រុក មិនមែនប្ដូរមកដាំទាំងអស់គ្នានោះទេ ព្រោះត្រូវសិក្សាពីស្ថានភាពដី និងទីតាំងច្បាស់លាស់។

Update៖ ក្រុមមេដឹកនាំជាច្រើនលើពិភពលោក បានសារទរចំពោះបទឈប់បាញ់នៅហ្កាហ្សា!

ក្រុមអ្នកសម្របសម្រួលកាតាបានប្រកាសថា អ៊ីស្រាអែល និងក្រុមហាម៉ាស់ ឈានដល់កិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាមនៅហ្កាហ្សា និងដោះដូរអ្នកទោសអ៊ីស្រាអែលសម្រាប់អ្នកទោសប៉ាឡេស្ទីនដែលឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល ហើយបទឈប់បាញ់នឹងចូលជាធរមាននៅថ្ងៃអាទិត្យទី១៩ខែមករាសប្ដាហ៍នេះ។ក្រុមមេដឹកនាំជាច្រើនលើពិភពលោកបង្ហាញការពេញចិត្តចំពោះបទឈប់បាញ់នេះ។

Update៖ មនុស្សប្រមាណជាង១៩.៥លាននាក់ នៅយេម៉ែនត្រូវការជំនួយមនុស្សធម៌!

កាលពីថ្ងៃពុធ(ទី១៥ខែមករា)អង្គការសហប្រជាជាតិបានព្រមានអំពីវិបត្តិមនុស្សធម៌កាន់តែអាក្រក់នៅក្នុងប្រទេសយេម៉ែនដោយនិយាយថា មនុស្ស 19.5 លាននាក់” ត្រូវការជំនួយ។

Update៖ ប្រជាជនម៉ូស្លីមបារាំង សម្តែងការមិនពេញចិត្តលើរដ្ឋាភិបាល ដែលរឹតបន្តឹងសាលារៀនអ៊ីស្លាម!

ក្រុមប្រឹក្សាសាសនាឥស្លាមបារាំង (CFCM) បានសម្តែង អារម្មណ៍អយុត្តិធម៌ និងការរើសអើងយ៉ាងជ្រាលជ្រៅបន្ទាប់ពីការសម្រេចចិត្តផ្នែករដ្ឋបាលដែលប៉ះពាល់ដល់សាលារៀនឯកជនអ៊ីស្លាមមួយចំនួននៅក្នុងប្រទេសបារាំង។ ប្រភពពីសារព័ត៌មានAnadolu។

បុរសជនជាតិចិនជិៈម៉ូតូឌុបគ្នា បុករថយន្តកុងតឺន័រ បណ្តាលឱ្យស្លាប់ទាំង២នាក់!

(កណ្តាល)៖ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយដោយមានជនជាតិចិន២នាក់ជិៈម៉ូតូឌុបគ្នាបើកបុករថយន្តកុងតឺន័រដែលកំពុងចតចោលលើមហាវិថីស៊ីជីនពីងបណ្តាលឱ្យស្លាប់ទាំ២នាក់។ហេតុការណ៍នោះបានកើតឡើងនៅចន្លោះគីឡូម៉ែត្រ២៥-២៦ម្តុំផ្លូវមហាវិថីស៊ីជិនពីង(ផ្លូវក្រវ៉ាត់ក្រុងទី៣)ស្ថិតក្នុងភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលកាលពីវេលាម៉ោង១រំលងអធ្រាត្រចូលថ្ងៃទី១៦ខែមករា ឆ្នាំ២០២៤។

សម្ដេចតេជោ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ចូលជួបសម្ដែងការគួរសម!

(ភ្នំពេញ)៖ នៅព្រឹកទី១៦ ខែមករា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តម អាលី អាកបារ ណាហ្សារី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្ដែងការគួរសម…

កម្ពុជា បណ្តេញជនជាតិវៀតណាម៣៥នាក់ ឱ្យទៅស្រុកវិញពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់!

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី។

ប៉ូលិសថៃ ថ្លែងថា ករណីបាញ់សម្លាប់ លោក លឹម គឹមយ៉ា គឺមិនពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ!

(ភ្នំពេញ)៖ មេប៉ូលិសថៃ លោកឧត្តមសេនីយ៍ គិទីរ៉ាត់ បានប្រកាសនៅក្នុងអង្គប្រជុំមួយ កាលពីថ្ងៃទី១៥.០១.២០២៥ថា ករណីឃាតកម្មបាញ់សម្លាប់ លោក លឹម គឹមយ៉ា មិនមានការពាក់ព័ន្ធ នឹងរឿងនយោបាយកម្រិតជាតិ នឹងជាតិឡើយ វាជារឿងទំនាស់បុគ្គល រវាងនិយោជកនិងជនរងគ្រោះ។