ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៥ខែមេសាដល់ទី៧ខែមេសាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ខែមេសាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥ខែមេសាដល់ថ្ងៃទី៧ខែមេសាឆ្នាំ២០២៥

Update៖ រញ្ជួយដីកម្រិត ៥.៩រ៉ិចទ័រ វាយប្រហារភាគខាងកើតប្រទេសឥណ្ឌូនេស៊ី!

យោងតាមទីភ្នាក់ងារឧតុនិយម អាកាសធាតុនិងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត 5.9 រ៉ិចទ័របានវាយប្រហារនៅខេត្ត Maluku ខាងជើងភាគខាងកើតប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃព្រហស្បតិ៍(ទី៣ខែមេសា)ដោយមិនបង្កការខូចខាត ឬបង្កជារលកធំៗនោះទេ។

Update៖ អាមេរិក ជំរុញឲ្យសមាជិកណាតូ ចំណាយថវិកាប្រមាណ៥%លើវិស័យការពារជាតិ!

សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍(ទី៣ខែមេសា)បានគូសបញ្ជាក់ថាប្រទេសជាសមាជិកណាតូគួរតែចំណាយរហូតដល់ 5% នៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេលើវិស័យការពារជាតិ។ ប្រភពពីសារព័ត៌មានAnadolu Agency។

អតីតសង្ឃ ជួន កក្កដា ត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការនៃក្រសួងធម្មការ!

(ភ្នំពេញ)៖ អតីតសង្ឃ ជួន កក្កដា បានលាចាកសិក្ខាបទ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ហើយនៅថ្ងៃទី២៨.០៣.២០២៥ ត្រូវប្រមុខរដ្ឋស្ដីទីតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តាមសំណើររបស់នាយករដ្ឋមន្ត្រី។ ប៉ុន្តែព្រះរាជក្រឹត្យស្ដីពីការតែងតាំង ទើបតែផ្សព្វផ្សាយនៅថ្ងៃទី០៤ ខែមេសា នេះទេ។

ការដំឡើងពន្ធ​របស់លោក ត្រាំ ធ្វើឱ្យ​ប៉ះពាល់​ដល់អ្នកទិញនៅអាមេរិក និងប្រជាជនអាមេរិកមុនគេ បន្ទាប់​មក​គឺធុរកិច្ចនៅកម្ពុជា!

(ភ្នំពេញ)៖ នៅពេលដែល​តម្លើងនូវ​បន្ទាន់​ពន្ធគយ ឬអត្រា​ពន្ធ ទៅ​លើផលិត​ផល​ដែល​នាំចេញ​ទៅនោះ ជាការពិត នៅពេល​ដែល​តម្លើងអត្រាពន្ធ។ មានន័យថា ផលិតផលនឹងឡើងថ្លៃ ហើយដែលឡើងថ្លៃគឺនៅប្រទេសដែលជាប្រទេសគោលដៅ ឬជាប្រទេសនាំចូល នេះជាការលើកឡើងរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងបទសម្ភាសន៍ពិសេសជាមួយទូរទស្សន៍ជាតិកម្ពុជានាយប់ថ្ងៃទី០៣…

សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សានិងពិនិត្យលើរបៀបវារៈសំខាន់ៗចំនួន២!

(ភ្នំពេញ)៖ នៅថ្ងៃសុក្រទី(៤ ខែមេសា) សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋ ដើម្បីពិភាក្សានិងពិនិត្យលើរបៀបវារៈសំខាន់ៗចំនួនពីរ ពិភាក្សាលើ សេចក្ដីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងពិនិត្យពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិស្ដីពីការដឹកជញ្ជូនតាមផ្លូវអាកាស ឆ្នាំ២០២៥-២០៣៥ នៅវិមានសន្តិភាព៕

លោកមេឃុំថ្លែងថា ឃុំមិនចង់ឱ្យ”គយឌី”ជីកកកាយដីបឹងឆ្ពៀសនោះទេ ប៉ុន្តែដោយសារមានការស៊ីញេឯកភាព ពីឯកឧត្ដមអភិបាលខេត្តព្រៃវែង!

(ព្រៃវែង)៖ ស្របពេលដែល ប្រជាពលរដ្ឋនាំគ្នាផ្ដិតមេដៃចំនួន៩០នាក់ ដើម្បីទាមទារឱ្យលោក សឿង ឌី (ហៅគយឌី)បញ្ឈប់សកម្មភាពជីកកកាយ”ដីបឹងឆ្ពៀស”ជាបន្ទាន់!!។

Update៖ អ៊ីស្រាអែល បន្តវាយប្រហារតាមអាកាសដោយសំដៅលើតំបន់ជនបទនៃទីក្រុងDamascus!

ទីភ្នាក់ងារសារព័ត៌មានស៊ីរី SANA បានរាយការណ៍ថា កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃព្រហស្បតិ៍(ទី៣ខែមេសា)សំដៅលើតំបន់ជុំវិញទីក្រុង Al-Kiswah នៅតំបន់ជនបទនៃទីក្រុង Damascus។

Update៖ តុលាការកូរ៉េខាងត្បូង សម្រេចដកតំណែងលោកYoon ចេញពីប្រធានាធិបតី!

ប្រធានាធិបតីកូរ៉េខាងត្បូង ដែលត្រូវបានព្យួរតំណែង គឺលោក Yoon Suk Yeol នៅថ្ងៃសុក្រទី៤ ខែមេសានេះ ត្រូវបានតុលាការធម្មនុញ្ញកូរ៉េខាងត្បូងសម្រេចដកតំណែង ចេញពីប្រធានាធិបតីជាផ្លូវការហើយ ដែលនេះនឹងធ្វើឱ្យមានការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។

Update៖ អ៊ីស្រាអែល ប្រកាសឱ្យជម្លៀសប្រជាជនចេញពីភាគខាងជើងហ្គាហ្សា មុនការទម្លាក់គ្រាប់បែក!

នៅពីថ្ងៃពុធ(ទី៣ខែមេសា)កងទ័ពអ៊ីស្រាអែល បានព្រមានឲ្យជម្លៀសប្រជាជន ចេញពីភាគខាងជើងហ្កាហ្សាមុនការទម្លាក់គ្រាប់បែក។ ប្រភពពីសារព័ត៌មានAljazeera។