(ភ្នំពេញ)៖ យោងសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)នៅថ្ងៃទី០៧.០៧.២០២៥។ បានឱ្យដឹងថា ក្រសួងមុខងារសាធារណៈ រកឃើញប្រាក់បៀវត្ស ដែលបើកលើស ប្រមាណ៤៣ពាន់លានរៀល(ប្រមាណជា១០លានដុល្លារ)។ ប្រាក់បៀវត្សបើកលើសទាំងនេះ មានមូលហេតុមកពី ពេលបើកប្រាក់បៀវត្សពេលស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស, ការចូលនិវត្តន៍មុនកាលកំណត់, ការលុបឈ្មោះដោយមរណភាព, ការបញ្ចប់មុខតំណែង, ការលាឈប់ពីក្របខណ្ឌ, មន្ត្រីជាប់កិច្ចសន្យាទើបប្រឡងជាប់ក្របខណ្ឌរដ្ឋ, ការទទួលប្រាក់បៀវត្សរដ្ឋ…
Author: Bo Bunthan
Update៖ អឺរ៉ុបនិយាយថាមិនមានភស្តុតាងណាមួយដែលអាចបញ្ជាក់អំពីក្រុមហាម៉ាស់ លួចជំនួយនៅតំបន់ហ្គាហ្សានោះឡើយ!
កាលពីថ្ងៃចន្ទ(ទី៧ខែកក្កដា) គណៈកម្មការអឺរ៉ុប បាននិយាយថា ខ្លួនមិនមានភស្តុតាងណាមួយដែលថា ក្រុមហាម៉ាស់ លួចជំនួយមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សានោះទេ។ ប្រភពពីសារព័ត៌មាន AFP។ ថ្លែងនៅក្នុងសន្និសីទកាសែតពាក់កណ្តាលអធ្រាត្រ អ្នកនាំពាក្យគណៈកម្មាការ Eva Hrncirova បានឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងការចោទប្រកាន់ថាក្រុមប៉ាឡេស្ទីនកំពុងបង្វែរជំនួយដែលមានបំណងសម្រាប់ជនស៊ីវិល។យើងមិនមានរបាយការណ៍ណាមួយពីក្រុមហាម៉ាសបានលួចជំនួយនោះទេ។ លោក Hrncirova បានបន្ថែមថាជាក់ស្តែង…
កម្ពុជា ចង់ឱ្យគ្រប់សាលារៀនទាំងអស់មានបំពាក់ឧបករណ៍ សិក្សារៀនសូត្រទំនើបៗ!
(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសសម្ពោធសមិទ្ធផលក្នុងវិស័យអប់រំ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នៅព្រឹកទី៨ ខែកក្កដា ឆ្នាំ២០២៥។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាលគឺចង់ឱ្យគ្រប់សាលារៀនទាំងអស់មានបំពាក់ឧបករណ៍សិក្សារៀនសូត្រទំនើបៗ ដើម្បីបង្កើនប្រសិទ្ធភាពសិក្សារបស់សិស្ស ខណៈបច្ចុប្បន្នសាលារៀនភាគច្រើនគឺមានបំពាក់សម្ភារៈសិក្សាទំនើបរួច និងមានការច្នៃប្រឌិតរួចហើយ៕
សម្តេចធិបតី អញ្ជើញសម្ពោធសមិទ្ធផលក្នុងវិស័យអប់រំ ដែលជាអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅខេត្តកំពង់ស្ពឺ!
(កំពង់ស្ពឺ)៖ នៅព្រឹកទី៨ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលក្នុងវិស័យអប់រំ មានដូចជាអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់ នៅតាមសាលានានាទូទាំងខេត្តកំពង់ស្ពឺ សរុបចំនួន ១១ខ្នង ស្មើនឹង…
Update៖ លោក ត្រាំ ប្រកាសការដំឡើងពន្ធចន្លោះពី២៥ទៅ៤០% លើប្រទេសចំនួន១៤!
លោក Donald Trump ប្រធានាធិបតីអាមេរិក បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការដំឡើងពន្ធ២៥ ភាគរយនឹងត្រូវដាក់លើការនាំចូលពីប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី០១ ខែសីហាតទៅ។ នៅក្នុងលិខិតរបស់លោក ដែលបានផ្ញើទៅកាន់មេដឹកនាំនៃប្រទេសទាំងពីរ លោក Trump បាននិយាយថា ការដំឡើងពន្ធថ្មីនេះ…
សម្ដេចធិបតី អបអរសាទរខួបលើកទី៨ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក!
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើសារអបអរសាទរខួបលើកទី៨ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៥)។ តំបន់ប្រាសាទសំបូរព្រៃគុកគឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា…
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៨ខែកក្កដាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…
Update៖ ត្រឹមរយៈពេល១ថ្ងៃរុស្ស៊ី បាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៤០២គ្រឿង!
នៅថ្ងៃចន្ទ(ទី៧ខែកក្កដា) ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនចំនួន៤០២គ្រឿង និងគ្រាប់បែកនាំផ្លូវចំនួន៧គ្រាប់ ក្នុងរយៈពេលមួយថ្ងៃ។ ប្រភពពីសារព័ត៌មាន Xinhua។ ក្រសួងបញ្ជាក់ថា ដ្រូនចំនួន៩១គ្រឿងត្រូវបានបំផ្លាញនៅពេលយប់ ដោយភាគច្រើននៃដ្រូនទាំងនោះ គឺនៅតំបន់ព្រំដែន Belgorod និង Kursk…
ពលករខ្មែរនៅខេត្តកំពង់ឆ្នាំង ប្រកាន់ជំហរមិនទៅធ្វើការនៅប្រទេសថៃវិញទេ!
(កំពង់ឆ្នាំង)៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ពលករខ្មែរក្នុងខេត្តកំពង់ឆ្នាំង ដែលទើបត្រឡប់ពីប្រទេសថៃ ហើយទទួលបានការងារធ្វើភ្លាមៗ បានប្រកាសថាពួកខ្លួនមិនទៅធ្វើការនៅប្រទេសថៃវិញឡើយ។ខណៈបច្ចុប្បន្នកម្ពុជាមានឱកាសការងាររាប់ម៉ឺនកន្លែងកំពុងរង់ចាំ ហើយការងារទាំងនោះផ្តល់ប្រាក់ចំណូលមិនចាញ់ប្រទេសថៃនោះឡើយ។ ពលករខ្មែរក្នុងខេត្តកំពង់ឆ្នាំងដែលបានត្រឡប់មកពីប្រទេសថៃ ហើយទទួលបានឱកាសការងារថ្មីភ្លាមនៅខេត្តកំពង់ឆ្នាំង បានអោយដឹងថា ពួកគាត់បានទទួលការងារថ្មីធ្វើភ្លាមៗ បន្ទាប់ពីត្រឡប់មកពីប្រទេសថៃ ដែលឱកាសការងារនេះទទួលបានតាមរយៈការយកចិត្តទុកដាក់ពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)…
Update៖ តុលាការកូរ៉េខាងត្បូង នឹងបើកសវនាការលើសំណុំរឿងលោកYoon Suk Yeol!
តុលាការទីក្រុងសេអ៊ូល នឹងបើកសវនាការនៅថ្ងៃពុធ ដើម្បីពិនិត្យលើសំណើរដ្ឋអាជ្ញាពិសេស ដែលចង់ឱ្យចេញដីកាឃាត់ខ្លួនលោក Yoon Suk Yeol អតីតប្រធានាធិបតី។ ប្រភពពីសារព័ត៌មាន Reuters។ ក្រុមរដ្ឋអាជ្ញាពិសេសដែលកំពុងស៉ើបអង្កេតលើការប្រកាសច្បាប់អាជ្ញាសឹក របស់លោក Yoon កាលពីខែធ្នូ ចុងឆ្នាំមុន បានដាក់សំណើទៅ…