Update៖ រុស្ស៊ី វាយប្រហារលើទីក្រុង Zaporizhzhiaរបស់អ៊ុយក្រែន ស្លាប់ម្នាក់និងរបួស៣៨នាក់!

កាលពីថ្ងៃអង្គារ(ទី២២ខែមេសា)អ៊ុយក្រែនបាននិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និង 38 នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី លើទីក្រុង Zaporizhzhia ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២៣ខែមេសាដល់ទី២៥ខែមេសាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ខែមេសាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៣ខែមេសាដល់ថ្ងៃទី២៥ខែមេសាឆ្នាំ២០២៥

Update៖ ជនស៊ីវិល៣៣នាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់របស់ El-Fasher នៅប្រទេសស៊ូដង់!

កាលពីថ្ងៃចន្ទ(ទី២១ខែមេសា)ថា យ៉ាងហោចណាស់ជនស៊ីវិល33នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងការបាញ់ផ្លោងដោយកាំភ្លើងធំរបស់កងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) នៅEl-Fasher រដ្ឋធានីនៃរដ្ឋ North Darfur ភាគខាងលិចប្រទេសស៊ូដង់។

Update៖ លោក ត្រាំជាមួយភរិយា នឹងធ្វើដំណើរទៅកាន់ទីក្រុងរ៉ូម ដើម្បីចូលរួមពិធីបុណ្យសពរបស់សម្តេចPope Francis! 

ប្រធានាធិបតីអាមេរិក លោក Donald Trump និងភរិយារបស់លោក Melania នឹងធ្វើដំណើរទៅកាន់ទីក្រុងរ៉ូម ដើម្បីចូលរួមពិធីបុណ្យសពរបស់សម្តេច Pope Francis នេះក្លាយជាដំណើរទៅក្រៅប្រទេសលើកដំបូងរបស់លោកចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា។

Update៖ ចិន នឹងដាក់ទណ្ឌកម្មលើសមាជិកសភា មន្ត្រី ប្រមុខអង្គការរបស់អាមេរិក!

កាលពីថ្ងៃចន្ទ(ទី២១ខែមេសា) ប្រទេសចិនបានប្រកាសថា ខ្លួននឹងដាក់ទណ្ឌកម្មលើសមាជិកសភា មន្ត្រី និងប្រធានអង្គការរបស់អាមេរិកចំពោះអាកប្បកិរិយាមិនល្អមកលើបញ្ហាដែលទាក់ទងនឹងហុងកុង។

កោះហៅលោក សាន សាធុកា មកបំភ្លឺក្រោយរងការរិៈគន់ថា គំរាមគំហែងយកលុយពីប្រជាពលរដ្ឋ!

(ភ្នំពេញ)៖ ក្រោយផ្ទុះព័ត៌មានពេញបណ្តាញសង្គម ដោយចោទប្រកាន់ថាលោក សាន សាធុកា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានយកលុយពីពលរដ្ឋ ជាថ្នូរនឹងការមិនបង្រ្កាបបទល្មើស ឥឡូវនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបង្កើតសមាសភាពគណកម្មការដើម្បីចុះស្រាវជ្រាវ នឹងកោះហៅលោក សាន សាធុកា មកសួរនាំដើម្បីចាត់ការតាមនីតិវិធី។…

Update៖ នាយកដ្ឋានអន្តោប្រវេសន៍ អះអាងថា”ដើមរាំង”ផ្សាយមិនពិត ប៉ុន្តែបែរជាបំភ្លឺកុហកមហាជន!

(ភ្នំពេញ)៖ បន្ទាប់ពី”ដើមរាំង”ធ្វើការចុះផ្សាយព័ត៌មាន១ ក្រោមចំណងជើងថា“អាជីវករអះអាងរឿងបង់លុយចូល ហោប៉ាវ មន្ត្រីច្រកទ្វារព្រំដែនក្អមសំណ អស់ចាប់ពី ២០ទៅ៣៥ម៉ឺនរៀលក្នុង១ឡាន”នោះមក..!!។

សម្តេចតេជោ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥!

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥៕

Update៖ លោក ត្រាំ រំពឹងទុកថានៅសប្ដាហ៍នេះរុស្ស៊ី-អ៊ុយក្រែន នឹងចុះកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំកាលពីថ្ងៃអាទិត្យ ទី២០ ខែមេសា បានរំពឹងទុកថារុស្ស៊ីនិងអ៊ុយក្រែន អាចនឹងឈានដល់កិច្ចព្រមព្រៀងមួយនៅក្នុងសប្ដាហ៍នេះ ដើម្បីបញ្ចប់សង្រ្គាម។

Update៖ អ៊ីស្រាអែល វាយប្រហារជាថ្មីលើតំបន់ហ្គាហ្សា ស្លាប់កុមារជិត៦០០នាក់!

ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយកាលពីថ្ងៃចន្ទ(ទី២១ខែមេសា)ថាចាប់តាំងពីខែមុនមក កុមារជិត600 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប។ ប្រភពពីសារព័ត៌មានAljazeera។