ប្រធានការិយាល័យអប់រំម្នាក់ ដែលទឹកកួចយកទៅបាត់កាលពីថ្ងៃអាទិត្យ ត្រូវបានរកស.ពឃើញ!

(កោះកុង)៖ អភិបាលស្រុកគិរីសាគរ បានឱ្យដឹងថា នៅថ្ងៃទី២៤.០៦.២០២៥ថា នៅវេលាម៉ោង ៦:២៥នាទីព្រឹក កម្លាំងនគរបាលប៉ុស្តិ៍ភ្ញីមាស និងកម្លាំង អធិការដ្ឋាន សហការជាមួយអាជ្ញាធរឃុំ.ភូមិ ប្រជាការពារ នឹងបងប្អូនសាច់ញាតិជនរងគ្រោះ បានស្វែងរកឃើញសពប្រធានការិយាល័យអប់រំស្រុក ឈ្មោះ ជីប សារិទ្ធ…

ពលករខ្មែរ៣៤នាក់ ទទួលបានឱកាសការងារភ្លាមៗនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តកោះកុង ក្រោយវិលមកកម្ពុជាវិញ!

(កោះកុង)៖ ពលករខ្មែរចំនួន៣៤នាក់ដែលទើបវិលត្រឡប់ចេញពីប្រទេសថៃ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។ បានទទួលឱកាសការងារនៅតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង និងតំបន់សេដ្ឋកិច្ចពិសេស-កោះកុង ក្នុងខេត្តកោះកុងក្រោមការសម្របសម្រួលពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ…

Update៖ អតីតមេបញ្ជាការដ្ឋានពិសេស នឹងក្លាយជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់ប្រទេសថៃ!

ឧត្តមសេនីយ៍ Sunai Praphuchanay អតីតមេបញ្ជាការនៃបញ្ជាការដ្ឋានសង្គ្រាមពិសេស នឹងក្លាយជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់ថៃ ដើម្បីជំនួសលោក Phumtham Wechayachai។ ប្រភពពីសារព័ត៌មាន The Nation។ The Nation បញ្ជាក់ថា តំណែងរដ្ឋមន្ត្រីការពារជាតិនឹងត្រូវបានប្រគល់ឲ្យលោក Sunai…

Update៖ អ៊ីរ៉ង់ សងសឹកដោយបាញ់មីស៊ីលជាច្រើនគ្រាប់លើមូលដ្ឋានទ័ពអាមេរិកនៅប្រទេសកាតា-អ៊ីរ៉ាក់

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ អ៊ីរ៉ង់ បានបើកការបាញ់ប្រហារដោយប្រើមីស៉ីលជាច្រើនគ្រាប់ សំដៅលើមូលដ្ឋានកងទ័ពអាមេរិក នៅប្រទេសកាតា និង អ៊ីរ៉ាក់។ ប្រភពពីសារព័ត៌មាន Reuter។ ភ្លាមៗ រដ្ឋាភិបាលកាតា បានចេញបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់បានដោយជោគជ័យរាល់មីស៉ីលដែលអ៊ីរ៉ង់បាញ់ចូលមកគោលដៅ មូលដ្ឋានទ័ពអាមេរិកផងដែរ៕

ស្ត្រីម្នាក់អាយុ៤១ឆ្នាំ កើតជំងឺផ្តាសាយបក្សី H5N1 នៅស្រុកពួក ខេត្តសៀមរាប!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយរកឃើញការឆ្លងជំងឺផ្តាសាយបក្សីចំនួន ០១ករណីទៀត ដែលកើតលើស្ត្រីម្នាក់អាយុ ៤១ឆ្នាំ ដែលមានទីលំនៅក្នុងភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ អ្នកជំងឺមានរោគសញ្ញា គ្រុនក្តៅ…

Update៖ អ៊ីស្រាអែល បន្តទម្លាក់គ្រាប់បែកយ៉ាងខ្លាំងលើអ៊ីរ៉ង់ និងពន្ធនាគារ Evin!

អ៊ីស្រាអែល នៅ(ថ្ងៃចន្ទទី២៣នេះ) បានបង្កើនការវាយប្រហាររបស់ខ្លួន ទៅលើអ៊ីរ៉ង់ ដោយទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុត លើរដ្ឋធានីតេអេរ៉ង់ និងបានវាយប្រហារចំពន្ធនាគារEvin។ ប្រភពពីសារព័ត៌មាន Reuters។ ពន្ធនាគារ Evin ត្រូវបានគេស្គាល់ថា ជាកន្លែងឃុំខ្លួនអ្នកទោសនយោបាយ និងជាកន្លែងប្រហារជីវិត ជាផ្នែកមួយនៃនិមិត្តសញ្ញាដ៏មានឥទ្ធិពលបំផុតនៃប្រព័ន្ធគ្រប់គ្រងរបស់អ៊ីរ៉ង់។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល…

Update៖ កូរ៉េខាងជើង ថ្កោលទោសអាមេរិក ដែលវាយប្រហារលើទីតាំងផលិតនុយក្លេអ៊ែរអ៊ីរ៉ង់!

នៅថ្ងៃចន្ទទី២៣ ខែមិថុនា កូរ៉េខាងជើង បានថ្កោលទោស ការវាយប្រហាររបស់អាមេរិក លើអ៊ីរ៉ង់។ ថា ជាទង្វើបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ និងចោទថា ភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ាបង្កឡើងដោយអ៊ីស្រាអែល។ ប្រភពពីសារព័ត៌មាន AFP។ ការអត្ថាធិប្បាយដំបូងបំផុតរបស់កូរ៉េខាងជើង ចាប់តាំងពីសហរដ្ឋអាមេរិក បើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីចុងសប្ដាហ៍កន្លងទៅមក។ DPRK…

Update៖ រដ្ឋមន្ត្រីការបរទេសអាមេរិក ជំរុញឲ្យចិននិយាយជាមួយអ៊ីរ៉ង់កុំឱ្យបិទច្រកសមុទ្រ Hormuz!

កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានអំពាវនាវឱ្យចិនបញ្ចុះបញ្ចូលអ៊ីរ៉ង់កុំឱ្យបិទច្រកសមុទ្រ Hormuz បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ប្រភពពីសារព័ត៌មាន Reuters។ លោក Rubio ធ្វើការអត្ថាធិប្បាយបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Sunday…

ភាគីថៃ បញ្ជាឲ្យបិទម៉ូតូ និងរទេះ មិនឲ្យចេញ-ចូលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក្រុមយោធាថៃបានសម្រេចចិត្តដោយឯកតោភាគី បញ្ជាឲ្យបិទម៉ូតូ និងរទេះ មិនឲ្យចេញ-ចូលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប៉ុន្តែអនុញ្ញាតឲ្យរថយន្តចេញចូលធម្មតា។ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅព្រឹកថ្ងៃនេះ ក្រុមយោធាថៃបានរឹតបន្តឹងការចេញ-ចូល…

សម្តេចធិបតី ថ្លែងថាកម្ពុជាមិនចង់បានដីអ្នកណា ១មីលីម៉ែត្រនោះទេ ហើយកម្ពុជាមិនឲ្យបាត់បង់ដី១មីលីម៉ែត្រដែរ!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា វិធានការដែលកម្ពុជាដាក់គឺជាការឆ្លើយតបដើម្បីការពារឧត្តមប្រយោជន៍ជាតិ និងបូរណភាពទឹកដី ពោលគឺកម្ពុជាមិនចង់បានដីអ្នកណាសូម្បី ១មីលីម៉ែត្រ ហើយក៏មិនឱ្យគេបំពាន ១មីលីម៉ែត្របានដែរ។ នេះហើយជាការប្តេជ្ញាចិត្តរបស់កម្ពុជា។ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតី «បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) នៅសណ្ឋាគារសុខាសៀមរាប»…