Update៖ បំផ្ទុះគ្រាប់បែកនៅភាគនិរតីប្រទេសកូឡុំប៊ី បណ្តាលឲ្យស្លាប់ទាហាន៥នាក់!

ការវាយប្រហារដោយគ្រាប់បែកនៅភាគនិរតីនៃប្រទេសកូឡុំប៊ី បណ្តាលឲ្យទាហាន៥នាក់ស្លាប់និង៦នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

Update៖ បំផ្ទុះគ្រាប់បែកនៅភាគនិរតីប្រទេសកូឡុំប៊ី បណ្តាលឲ្យស្លាប់ទាហាន៥នាក់!

ការវាយប្រហារដោយគ្រាប់បែកនៅភាគនិរតីនៃប្រទេសកូឡុំប៊ី បណ្តាលឲ្យទាហាន៥នាក់ស្លាប់និង៦នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

Update៖ ប៉ាគីស្ថាន បញ្ចប់ប្រតិបត្តិការបង្ក្រាបករណីប្លន់សម្លាប់លើរថភ្លើងបានដោយជោគជ័យ!

កងទ័ពបាននិយាយកាលពីថ្ងៃពុធ(ទី១២ខែមីនា)ថា ប្រតិបត្តិការយោធាដើម្បីរំដោះចំណាប់ខ្មាំងពីការប្លន់រថភ្លើងនៅភាគនិរតីប្រទេសប៉ាគីស្ថានបានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីឧបទ្ទវហេតុនេះបានបណ្តាលឱ្យអ្នកដំណើរយ៉ាងហោចណាស់ 21 នាក់ និងទាហាន4នាក់បានស្លាប់។ប្រភពពីសារព័ត៌មាន Anadolu Agency។

Update៖ កាណាដា ប្រកាសដំឡើងពន្ធគយ២៥%លើទំនិញរបស់អាមេរិកដែលមានតម្លៃ២០.៦ពាន់លានដុល្លារ! 

រដ្ឋមន្ត្រីហិរញ្ញវត្ថុកាណាដា Dominic LeBlanc បាននិយាយកាលពីថ្ងៃពុធ(ទី១២ខែមីនា)ថា ប្រទេសកាណាដានឹងដាក់ពន្ធបន្ថែម 25% លើទំនិញរបស់អាមេរិកដែលមានតម្លៃ 20.6 ពាន់លានដុល្លារចាប់ពីថ្ងៃព្រហស្បតិ៍។

Update៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ សម្រេចឃុំខ្លួនលោកDuterte នៅទីក្រុងឡាអេ!

សេចក្តីថ្លែងការណ៍ របស់តុលាការបាននិយាយថា អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ត្រូវបានចាប់ខ្លួន ដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ កាលពីថ្ងៃពុធ(ទី១២ខែមីនា)។

Update៖ អេហ្ស៊ីបនិងអាមេរិក កំពុងរកដំណោះស្រាយកសាងតំបន់ហ្គាហ្សាឡើងវិញ!

កាលពីថ្ងៃពុធ(ទី១២ខែមីនា)រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Badr Abdelatty បានយល់ព្រមជាមួយបេសកជននៃសេតវិមានមជ្ឈិមបូព៌ាលោក Steve Witkoff ដើម្បីបន្តការពិគ្រោះយោបល់ និងការសម្របសម្រួលនៃផែនការកសាងឡើងវិញសម្រាប់តំបន់ហ្គាហ្សាស្ទ្រីប។

Update៖ លោកត្រាំ ថាគ្មានជនជាតិប៉ាឡេស្ទីនណាម្នាក់ដែលត្រូវបណ្តេញចេញពីតំបន់ហ្គាហ្សានោះទេ! 

កាលពីថ្ងៃពុធ(ទី១២ខែមីនា) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា គ្មានជនជាតិប៉ាឡេស្ទីនណានឹងត្រូវបណ្តេញចេញពីតំបន់ហ្គាហ្សាស្ទ្រីបទេ ខណៈដែលអាមេរិកកាន់កាប់។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៣ខែមីនាដល់ទី១៥ឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៣ខែមីនាឆ្នាំ២០២៥។

Update៖ កងទ័ពអ៊ីស្រាអ៊ែល បើករថយន្តបុកជនជាតិប៉ាឡេស្ទីនស្លាប់ម្នាក់នៅWest Bank!

អាជ្ញាធរប៉ាឡេស្ទីនបាននិយាយ ថារថយន្តរបស់កងទ័ពអ៊ីស្រាអែលមួយគ្រឿងបានបុក បុរសប៉ាឡេស្ទីនម្នាក់ស្លាប់កាលពីល្ងាចថ្ងៃចន្ទ (ទី១០ខែមីនា)ក្នុងទីក្រុងJeninក្នុងភាគខាងជើងនៃតំបន់WestBank ដែលកាន់កាប់។

Update៖ លោកត្រាំ ដំឡើងពន្ធ៥០%លើដែកថែបនិងអាលុយមីញ៉ូមរបស់ប្រទេសកាណាដា!

ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃអង្គារ(ទី១១ខែមីនា)បានប្រកាសពីការដំឡើងពន្ធយ៉ាងខ្លាំងលើដែកថែប និងអាលុយមីញ៉ូមរបស់ប្រទេសកាណាដា ហើយបានព្រមានអំពីភាពអាសន្នជាតិលើការនាំចូលអគ្គិសនី។ ប្រភពពីសារព័ត៌មានAnadolu Agency។