Update៖ លោកយ៉ាហ៊ូថា ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាគ្រាន់តែ ជាការចាប់ផ្តើមប៉ុណ្ណោះ!

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ការបន្តប្រល័យពូជសាសន៍នៅតំបន់ Gaza Strip គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ដោយព្រមានថាការចរចានាពេលអនាគតនឹងកើតឡើង ក្រោមភ្លើង។ ប្រភពពីសារព័ត៌មានReuters។

Update៖ រុស្ស៊ី នឹងលក់ទ្រព្យសម្បត្តិដែលរឹបអូសបានក្នុងតម្លៃ១.២ពាន់លានដុល្លារ!

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Anton Siluanov បាននិយាយកាលពីថ្ងៃអង្គារ(ទី១៨ខែមីនា)ថា អាជ្ញាធររុស្ស៊ីមានបំណងលក់ទ្រព្យសម្បត្តិយ៉ាងហោចណាស់ 100 ពាន់លានរូប្ល (1,22 ពាន់លានដុល្លារ) នៃទ្រព្យសម្បត្តិដែលរឹបអូសដោយរដ្ឋក្នុងឆ្នាំ2025 ។

Update៖ ឥណ្ឌា ស្នើឱ្យអាមេរិកដាក់បញ្ចូលក្រុមSikhទៅក្នុងបញ្ជីអង្គការភេរវករ!

ប្រភពរដ្ឋាភិបាលឥណ្ឌាបាននិយាយកាលពីថ្ងៃអង្គារ(ទី១៨ខែមីន)ថា ប្រទេសឥណ្ឌាបានស្នើឱ្យសហរដ្ឋអាមេរិកចុះបញ្ជីក្រុមបំបែកខ្លួន Sikh ឈ្មោះ Sikhs for Justice ដែលហៅកាត់ថា SFJ ជាអង្គការភេរវករ។

Update៖ អ៊ុយក្រែននិងរុស្សី ចោទប្រកាន់គ្នាទៅវិញទៅមក ពាក់ព័ន្ធការវាយប្រហារឆ្លងព្រំដែន!

កាលពីថ្ងៃអង្គារ៍(ទី១៨ខែមីនា) រុស្ស៉ីនិងអ៊ុយក្រែន បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានព្យាយាមបើកការវាយប្រហារឆ្លងព្រំដែន ដោយភាគីម្ខាងៗនិយាយថា កងកម្លាំងបានវាយបក ចំពោះការប៉ុនប៉ងវាយប្រហារចូលមកទឹកដីរបស់ខ្លួន។ ប្រភពពីសារព័ត៌មាន Reuters។

Update៖ តម្លៃអចលនទ្រព្យនៅប្រទេសជប៉ុន បានហក់ឡើងខ្ពស់ដែលមិនធ្លាប់មានពីមុនមក!

តម្លៃដីធ្លីនៅប្រទេសជប៉ុន បានហក់ឡើងខ្ពស់ដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេល៣៤ឆ្នាំកន្លងមកនេះ ដែលនេះអាចបង្ហាញពីកំណើនសេដ្ឋកិច្ច។

Update៖ អ៊ីស្រាអែល វាយប្រហារតាមផ្លូវអាកាសលើតំបន់ហ្កាហ្សា ខណៈបទឈប់បាញ់កំពុងតែជាប់គាំង!

នៅថ្ងៃអង្គារ(ទី១៨ ខែមីនា) យោធាអ៊ីស្រាអែល ប្រកាសថាខ្លួនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំមួយប្រឆាំងនឹងក្រុមហាម៉ាស់ នៅទូទាំងតំបន់ហ្កាហ្សា បន្ទាប់ពីកិច្ចចរចាស្ដីពីបទឈប់បាញ់បានជាប់គាំង។

Update៖ ក្រុមឧទ្ទាមM23 បន្តវាយលុកនៅភាគខាងកើតប្រទេសកុងហ្គោ មុនពេលការចរចាសន្តិភាពមកដល់!

កាលពីថ្ងៃចន្ទ(ទី១៧ខែមីនា) ក្រុមឧទ្ទាម M23 បានបន្តការវាយលុករបស់ពួកគេនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មុនពេលការចរចាសន្តិភាពដោយផ្ទាល់ជាមួយរដ្ឋាភិបាលកុងហ្គោក្នុងប្រទេសអង់ហ្គោឡា នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ប្រភពពីសារព័ត៌មានAljazeera។

Update៖ នាយកប្រតិបត្តិ Telegram ត្រឡប់ទៅទីក្រុងឌូបៃវិញ ខណៈបារាំងនៅតែបន្តការស៊ើបអង្កេតលើរូបលោក!

ស្ថាបនិក និងជានាយកប្រតិបត្តិ Telegram លោក Pavel Durov កាលពីថ្ងៃចន្ទ(ទី១៧ខែមីនា)បានប្រកាសថា លោកបានត្រឡប់ទៅទីក្រុងឌូបៃវិញ ខណៈដែលអាជ្ញាធរបារាំងបន្តការស៊ើបអង្កេតលើរូបលោកពីបទអនុញ្ញាតឲ្យមានសកម្មភាពឧក្រិដ្ឋកម្មនៅលើវេទិកា។ ប្រភពពីសារព័ត៌មានReuters។

Update៖ សហភាពអឺរ៉ុប នឹងផ្តល់ជំនួយ៦.៣ពាន់លានដុល្លារដល់ប្រទេសស៊ីរី!

កាលពីថ្ងៃច័ន្ទ(ទី១៧ខែមីនា) សហភាពអឺរ៉ុប បានសន្យាផ្តល់ជំនួយចំនួន 5.8 ពាន់លានអឺរ៉ូ (6.3 ពាន់លានដុល្លារ)ដល់ប្រទេសស៊ីរី។

Update៖ ក្រុមRSFប្រើកាំភ្លើងធំបាញ់ផ្លោងនៅស៊ូដង់ បណ្តាលឲ្យស្លាប់ជនស៊ីវិល៧នាក់!

អាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទ(ទី១៧ខែមីនា)នេះថា យ៉ាងហោចណាស់ជនស៊ីវិល 7 នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ផ្លោងកាំភ្លើងដ៏ធំដោយកងកម្លាំងគាំទ្ររហ័សរហួន (RSF) នៅក្នុងប្រទេសស៊ូដង់។ ប្រភពពីសារព័ត៌មានAnadolu Agency។