Update៖ នារីម្នាក់ អះអាងថាសមាជិកព្រឹទ្ធសភាថៃម្នាក់ បានបៀតបៀនបំពានផ្លូវភេទលើរូបនាង!

(បាងកក)៖ កាលពីថ្ងៃអង្គារ ទី៨ ខែកក្កដា ស្រ្តីម្នាក់អាយុ ៣៩ឆ្នាំ ដែលជាទីប្រឹក្សានៃអនុគណៈកម្មធិការមួយរបស់ព្រឹទ្ធសភាថៃ បានធ្វើដំណើរទៅកាន់រដ្ឋសភាដោយចោទប្រកាន់ សមាជិកព្រឹទ្ធសភាម្នាក់ថាបានបៀតបៀនផ្លូវភេទលើរូបនាង ក្រោយអ្នកទាំង២បានហូបអាហារពេលល្ងាចជាមួយគ្នាកាលពីខែឧសភាកន្លងទៅ។ ប្រភពពីសារព័ត៌មាន Bangkok Post។ ស្ត្រីមានឈ្មោះថា Natthasinee Pinyopiyavid…

Update៖ លោកត្រាំ ព្រមានបង្កើនសង្គ្រាមពាណិជ្ជកម្មបន្ថែមទៀត!

កាលពីថ្ងៃអង្គារ(ទី៨ខែកក្កដា) លោក Donald Trump បានប្ដេជ្ញាថានឹងបង្កើនសង្គ្រាមពាណិជ្ជកម្មរបស់លោកបន្ថែមទៀតដោយគំរាមកំហែងពន្ធអាមេរិករហូតដល់ ២០០% លើឱសថបរទេស និង៥០% លើទង់ដែង ស្របពេលមានភាពច្របូកច្របល់ជុំវិញការកែប្រែផែនការរបស់លោក។ ប៉ុន្មានម៉ោងបន្ទាប់ពីបាននិយាយថា កាលបរិច្ឆេទចុងក្រោយរបស់លោកគឺ មិនរឹងមាំ១០០% ប្រធានាធិបតីអាមេរិករូបនេះ បានប្រកាសថា គ្មានការពន្យារពេលលើសពីថ្ងៃទី១…

Update៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Texasរបស់អាមេរិក បានកើនដល់១០០នាក់!

កាលពីថ្ងៃចន្ទ ទី៧ ខែកក្កដា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ នៅរដ្ឋ Texasរបស់អាមេរិក បានកើនដល់១០០នាក់ជាងហើយ ស្របពេលដែលក្រុមអ្នកជួយសង្រ្គោះ បន្តខិតខំស្វែងរកមនុស្សដែលបានបាត់ខ្លួន។ ប្រភពពីសារព័ត៌មាន AFP។ ករណីអ្នកបាត់បង់ជីវិតសរុបយ៉ាងហោច១០៤ករណី ដែលពាក់ព័ន្ធជាមួយទឹកជំនន់ ត្រូវបានរាយការណ៍នៅពាសពេញភាគកណ្តាល រដ្ឋ Texas។…

Update៖ ប្រធានាធិបតីអ៊ីរ៉ង់ ថាអ៊ីស្រាអែលចង់ធ្វើឃាតរូបលោកប៉ុន្តែមិនបានសម្រេច!

កាលពីថ្ងៃចន្ទ ទី៧ ខែកក្កដា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា អ៊ីស្រាអែលធ្វើសង្រ្គាមរយៈពេល១២ថ្ងៃជាមួយអ៊ីរ៉ង់គឺចង់ធ្វើឃាតរូបលោក។ ប្រភពពីសារព័ត៌មាន AFP។ ឆ្លើយតបចំពោះលោក Tucker Carlson ជាអ្នកព័ត៌មានអាមេរិកល្បីឈ្មោះម្នាក់ ដែលបានសួរថា…

Update៖ នាយករដ្ឋមន្រ្តីស្តីទីថៃ និយាយថាលោកចង់បានកិច្ចព្រមព្រៀងពន្ធគយល្អមួយជាមួយអាមេរិក!

នៅថ្ងៃអង្គារ ទី៨ ខែកក្កដា នាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai បាននិយាយថាលោកចង់បានកិច្ចព្រមព្រៀងប្រសើរមួយ ក្រោយការគំរាមយកពន្ធពីអាមេរិក នៅ៣៦ភាគរយដដែលពោលគឺគ្មានការថយចុះ។ ប្រភពពីសារព័ត៌មាន AFP។ បន្ទាប់ពីខិតខំប្រឹងប្រែងចរចាយ៉ាងខ្លាំងអស់រយៈពេលជាច្រើនខែ ដើម្បីស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៉ីនតោន មុនថ្ងៃកំណត់ ៩…

Update៖ អ៊ីរ៉ង់ ថាខ្លួនមានសមត្ថភាពអាចវាយប្រហារលើអ៊ីស្រាអែល រាល់ថ្ងៃរយៈពេល២ឆ្នាំក៏បាន!

កាលពីថ្ងៃចន្ទ(ទី៧ខែកក្កដា) ទីប្រឹក្សានៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) អះអាងថាអ៊ីរ៉ង់ នៅតែមានសមត្ថភាពយោធាគ្រប់គ្រាន់ ដើម្បីវាយប្រហារអ៊ីស្រាអែលរៀងរាល់ថ្ងៃរយៈពេលពីរឆ្នាំ។ ប្រភពពីសារព័ត៌មាន Reuters ។ ឧត្តមសេនីយ Ebrahim Jabbari បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Mehr ថាបច្ចុប្បន្ននេះ ឃ្លាំងមីស៊ីលក្រោមដី…

Update៖ អឺរ៉ុបនិយាយថាមិនមានភស្តុតាងណាមួយដែលអាចបញ្ជាក់អំពីក្រុមហាម៉ាស់ លួចជំនួយនៅតំបន់ហ្គាហ្សានោះឡើយ!

កាលពីថ្ងៃចន្ទ(ទី៧ខែកក្កដា) គណៈកម្មការអឺរ៉ុប បាននិយាយថា ខ្លួនមិនមានភស្តុតាងណាមួយដែលថា ក្រុមហាម៉ាស់ លួចជំនួយមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សានោះទេ។ ប្រភពពីសារព័ត៌មាន AFP។ ថ្លែងនៅក្នុងសន្និសីទកាសែតពាក់កណ្តាលអធ្រាត្រ អ្នកនាំពាក្យគណៈកម្មាការ Eva Hrncirova បានឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងការចោទប្រកាន់ថាក្រុមប៉ាឡេស្ទីនកំពុងបង្វែរជំនួយដែលមានបំណងសម្រាប់ជនស៊ីវិល។យើងមិនមានរបាយការណ៍ណាមួយពីក្រុមហាម៉ាសបានលួចជំនួយនោះទេ។ លោក Hrncirova បានបន្ថែមថាជាក់ស្តែង…

Update៖ លោក ត្រាំ ប្រកាសការដំឡើងពន្ធចន្លោះពី២៥ទៅ៤០% លើប្រទេសចំនួន១៤!

លោក Donald Trump ប្រធានាធិបតីអាមេរិក បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការដំឡើងពន្ធ២៥ ភាគរយនឹងត្រូវដាក់លើការនាំចូលពីប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី០១ ខែសីហាតទៅ។ នៅក្នុងលិខិតរបស់លោក ដែលបានផ្ញើទៅកាន់មេដឹកនាំនៃប្រទេសទាំងពីរ លោក Trump បាននិយាយថា ការដំឡើងពន្ធថ្មីនេះ…

Update៖ ត្រឹមរយៈពេល១ថ្ងៃរុស្ស៊ី បាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៤០២គ្រឿង!

នៅថ្ងៃចន្ទ(ទី៧ខែកក្កដា) ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនចំនួន៤០២គ្រឿង និងគ្រាប់បែកនាំផ្លូវចំនួន៧គ្រាប់ ក្នុងរយៈពេលមួយថ្ងៃ។ ប្រភពពីសារព័ត៌មាន Xinhua។ ក្រសួងបញ្ជាក់ថា ដ្រូនចំនួន៩១គ្រឿងត្រូវបានបំផ្លាញនៅពេលយប់ ដោយភាគច្រើននៃដ្រូនទាំងនោះ គឺនៅតំបន់ព្រំដែន Belgorod និង Kursk…

Update៖ តុលាការកូរ៉េខាងត្បូង នឹងបើកសវនាការលើសំណុំរឿងលោកYoon Suk Yeol!

តុលាការទីក្រុងសេអ៊ូល នឹងបើកសវនាការនៅថ្ងៃពុធ ដើម្បីពិនិត្យលើសំណើរដ្ឋអាជ្ញាពិសេស ដែលចង់ឱ្យចេញដីកាឃាត់ខ្លួនលោក Yoon Suk Yeol អតីតប្រធានាធិបតី។ ប្រភពពីសារព័ត៌មាន Reuters។ ក្រុមរដ្ឋអាជ្ញាពិសេសដែលកំពុងស៉ើបអង្កេតលើការប្រកាសច្បាប់អាជ្ញាសឹក របស់លោក Yoon កាលពីខែធ្នូ ចុងឆ្នាំមុន បានដាក់សំណើទៅ…