Update៖ ការវាយប្រហាររបស់អ៊ីស្រាអែល នៅជិតសាលាហ្គាហ្សា បានសម្លាប់មនុស្ស២៩នាក់!

ការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល នៅជិតសាលារៀនមួយនៅភាគខាងត្បូង តំបន់ហ្គាហ្សាស្ទ្រីប។ បានសម្លាប់មនុស្សប្រហែល30 នាក់និងរបួសរាប់សិបនាក់ ដែលភាគច្រើនជាជនស៊ីវិល ដែលស្នាក់នៅកន្លែងនោះ ។

Update៖ ប្រទេសដាណឺម៉ាក និងហូឡង់ បញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែន!

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃពុធថា៖ យន្តហោះចម្បាំង F-16 ស៊េរីដំបូង ដែលផលិតដោយសហរដ្ឋអាមេរិក។ កំពុងត្រូវបានផ្ទេរទៅកាន់ប្រទេសអ៊ុយក្រែនរួចហើយ ពីប្រទេសដាណឺម៉ាក និងហូឡង់ ហើយនឹងហោះហើរលើផ្ទៃមេឃអ៊ុយក្រែន នៅរដូវក្តៅនេះ។

Update៖ អ៊ីស្រាអែលវាយប្រហារតាមអាកាស ស្លាប់ជនជាតិប៉ាឡេស្ទីន៨នាក់ទៀត!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា៖ ជនជាតិប៉ាឡេស្ទីន៨នាក់បានស្លាប់កាលពីថ្ងៃពុធ នៅក្នុងការវាយប្រហារតាមអាកាសពេញមួយយប់របស់អ៊ីស្រាអែល មកលើផ្ទះនៅកណ្តាលហ្គាហ្សាស្ទ្រីប ។ ខណៈដែលការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែល ឈានចូលថ្ងៃទី 278ហើយ។

ក្រសួងសាធារណការ យានយន្តអគ្គិសនីជិត៣ពាន់គ្រឿងបានចុះបញ្ជីនៅកម្ពុជា!

(ភ្នំពេញ)៖ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ថា គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤។ យានយន្តអគ្គិសនីបានចុះបញ្ជីជាផ្លូវការ មានចំនួនសរុប ២ ៩៦៨គ្រឿង។

ឥណ្ឌូណេស៊ី បន្ត​ស្វែងរក​អ្នក​បាត់​ខ្លួន​៣៥​នាក់​ទៀត ករណីបាក់ដីនៅអណ្តូងរ៉ែមាស!

ឥណ្ឌូណេស៊ី បានដាក់ពង្រាយឧទ្ធម្ភាគចក្រ និងអ្នកជួយសង្គ្រោះរាប់រយនាក់ កាលពីថ្ងៃអង្គារ។ ដើម្បីស្វែងរកមនុស្ស 35 នាក់ទៀតដែលកំពុងបាត់ខ្លួន។

មេដឹកនាំឥណ្ឌា ប្រាប់លោក ពូទីន ថាសង្គ្រាមមិនអាចដោះស្រាយបញ្ហាបានទេ!

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្រ្ទៈ ម៉ូឌី (Narendra Modi) កាលពីថ្ងៃអង្គារ(០៩ កក្កដា) បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ថា៖ សង្គ្រាមមិនអាចដោះស្រាយបញ្ហាបានទេ…

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៥០នាក់ទៀត!

ក្រសួងសុខាភិបាល នៅក្នុងឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃអង្គារថា៖ ការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា រយៈពេល២៤ម៉ោងចុងក្រោយនេះ ស្លាប់៥០នាក់ និងរបួស១៣០នាក់។

អាល្លឺម៉ង់ អំពាវនាវដល់បណ្ដាប្រទេសនានា ឱ្យបញ្ជូនប្រព័ន្ធការពារដែនអាកាស បន្ថែមទៀតដល់អ៊ុយក្រែន!

អធិការបតីអាល្លឺម៉ង់ Olaf Scholz បានបន្តអំពាវនាវដល់បណ្ដា ប្រទេសនានា សូមឱ្យបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot ទៅកាន់ប្រទេសអ៊ុយក្រែន បន្ថែមទៀត។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៨.២៤៣នាក់ហើយ!

ក្រសួងសុខាភិបាល នៅក្នុងឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃអង្គារថា ការវាយបករបស់អ៊ីស្រាអែលមកលើតំបន់ហ្គាហ្សា..!។ បណ្ដាលឱ្យ ជនជាតិប៉ាឡេស្ទីន ស្លាប់សរុបចំនួន38,243នាក់ និងរបួសសរុបចំនួន 88.033នាក់ ដោយជនរងគ្រោះ ភាគច្រើនជាស្ដ្រីនិងកុមារ..!។

Update៖ លោក ហ្សេលេនស្គី ប្តេជ្ញាសងសឹកចំពោះរុស្ស៊ី ដែលវាយប្រហារលើមន្ទីរពេទ្យ! 

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃចន្ទថា៖ អ៊ុយក្រែននឹងសងសឹក បន្ទាប់ពីការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់២៩នាក់ និងបានធ្វើឱ្យខូចខាត ដល់មន្ទីរពេទ្យកុមារក្នុងទីក្រុង Kyiv ។

Exit mobile version