អ្នករាយការណ៍ពិសេសUN និយាយថា អ៊ីស្រាអែល រារាំងខ្លួនមិនឱ្យចូលទៅកាន់តំបន់ហ្គាហ្សា!

អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកប៉ាឡេស្ទីន បានរិៈគន់អ៊ីស្រាអែលកាលពីថ្ងៃចន្ទ ។ ចំពោះការរារាំងប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ប៉ាឡេស្ទីន (UNRWA) ពីការចូលទៅកាន់តំបន់ហ្គាហ្សា។

ស្ដ្រីម្នាក់ ប្ដឹងលោកអភិបាលក្រុងញូវយ៉ក ពីបទរំលោភផ្លូវភេទ!

អតីតជំនួយការរបស់ NYPD កំពុងប្តឹងអភិបាលក្រុងញូវយ៉ក លោក Eric Adams ។ ដោយចោទប្រកាន់ថាគាត់បានរំលោភផ្លូវភេទនាង ក្នុងឆ្នាំ 1993 ។ ខណៈពេលដែលពួកគេទាំងពីរធ្វើការឱ្យការិយាល័យឆ្លងកាត់ នៅពេលដែលគាត់បានទាមទារ អំពើផ្លូវភេទជាថ្នូរនឹងការជួយនាងទទួលបានការងារធ្វើ។

យោធាប៉ាគីស្ថាន វាយ​ប្រហារ​តាម​អាកាសភ្លាត់ស្នៀត ចូលប្រទេសអាហ្វហ្គានីស្ថាន បណ្ដាលឱ្យស្លាប់ច្រើននាក់!

មន្ត្រីតាលីបង់ បាននិយាយថា ជនស៊ីវិល៨នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ នៅក្នុងការវាយប្រហារតាមអាកាស។ ដោយ “មិនប្រុងប្រយ័ត្ន” ពីសំណាក់យោធាប៉ាគីស្ថាន មកលើតំបន់ព្រំដែន នៃប្រទេសអាហ្វហ្គានីស្ថាន ដែលជំរុញឱ្យកងកម្លាំងអាហ្វហ្គានីស្ថានសងសឹក ប្រឆាំងនឹងទីតាំងយោធាប៉ាគីស្ថាន។

Update៖ ចំនួន​អ្នក​ស្លាប់​នៅតំបន់ហ្គាហ្សា បានកើនដល់ ៣១.៧២៦នាក់​ហើយ!

អាជ្ញាធរ​សុខាភិបាល ប៉ាឡេស្ទីន បាន​និយាយ កាលពីថ្ងៃចន្ទនេះថា ការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែ​តុលា រហូតបច្ចុប្បន្ន..!។ បណ្ដាលឱ្យប្រជាជនប៉ាឡេស្ទីន​ស្លាប់៣១.៧២៦នាក់ និងរបួស ៧៣.៧៩២នាក់ ដោយជនរងគ្រោះភាគច្រើន ជា​ស្ត្រីនិង​កុមារ។

Update៖ អ៊ីស្រាអែលវាយប្រហារសម្លាប់ មេប៉ូលីសប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា!

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាលបាននិយាយថា មន្ត្រីប៉ូលិសជាន់ខ្ពស់ប៉ាឡេស្ទីនម្នាក់ ត្រូវបានសម្លាប់។ ដោយកងកម្លាំងអ៊ីស្រាអែល នៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃចន្ទ។

ហូឡង់ កាន់ទុក្ខដល់វិញ្ញាណក្ខន្ធកុមារប៉ាឡេស្ទីន ដែលបានស្លាប់ក្នុងសង្រ្គាមហ្គាហ្សា!

ប្រទេសហូឡង់ កាលពីថ្ងៃអាទិត្យ បានបង្កើតព្រឹត្តិការណ៍ កាន់ទុក្ខ ដល់កុមារប៉ាឡេស្ទីន ។ ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប។

លោក ស៊ី ជិនពីង សាទរចំពោះលោក ពូទីន សម្រាប់ជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី!

នៅថ្ងៃចន្ទនេះ ប្រទេសចិន បានប្រកាសអបអរសាទរ ចំពោះលោក វ្ល៉ាឌីមៀ ពូទីន ដែលឈ្នះការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី និងបានពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៣១.៦៤៥នាក់និងរបួស៧៣.៦៧៦នាក់​!

អាជ្ញាធរសុខាភិបាល ប៉ាឡេស្ទីន បាន​ឲ្យ​ដឹង​នៅថ្ងៃអាទិត្យនេះថា ការវាយបក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែ​តុលា ឆ្នាំ២០២៣ រហូតពេលនេះ។ បណ្ដាលឱ្យ ប្រជាជន​ប៉ាឡេស្ទីន ស្លាប់៣១.៦៤៥នាក់ និងរបួសចំនួន៧៣.៦៧៦ នាក់​ជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។

Update៖ អ៊ីស្រាអែល ប្រកាសឱ្យប្រជាជនចាកចេញពីទីក្រុងRafah មុនការវាយលុក!

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃអាទិត្យនេះ បានអំនាវឱ្យជនស៊ីវិល ដែលមានចំនួនជាង១នាក់ នៅទីក្រុង Rafah ។ ធ្វើការចាកចេញពីផ្ទះរបស់ពួកគេ ឱ្យបានមុនកងទ័ពអ៊ីស្រាអែល វាយលុកចូលក្នុងពេលឆាប់ៗខាងមុខ។

Update៖ ត្រឹមរយៈពេល២៤ម៉ោងចុងក្រោងនេះ នៅហ្គាហ្សា ស្លាប់៩២នាក់!

ក្រសួងសុខាភិបាល របស់ដែនដីបាននិយាយ នៅថ្ងៃអាទិត្យថាយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន៩២នាក់បានស្លាប់ និង១៣០នាក់ផ្សេងទៀតបានរងរបួស ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។

Exit mobile version