ក្រសួងការពារជាតិតួកគីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី១២ខែមិថុនា)ថា Türkiye និង Azerbaijan គ្រោងនឹងធ្វើសមយុទ្ធយោធារយៈពេល11 ថ្ងៃនៅក្នុងទីក្រុង exclave Nakhchivan ស្វយ័តក្រោយនេះ។
Category: ពត៌មានអន្តរជាតិ
Update៖ លោកត្រាំ ព្រមានពីការវាយប្រហាររបស់អ៊ីស្រាអែលមកលើប្រទេសអ៊ីរ៉ង់!
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍(ទី១២ខែមិថុនា) បាននិយាយថាការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់អាចកើតឡើងបានយ៉ាងល្អ” ប៉ុន្តែលោកបានសង្កត់ធ្ងន់ថាក្នុងការជៀសវាងជម្លោះកាន់តែធំទីក្រុងវ៉ាស៊ីនតោន ស្វែងរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយទីក្រុងតេអេរ៉ង់។
Update៖ អាមេរិក អះអាងថា ខ្លួនពុំបានចូលរួមជាមួយអ៊ីស្រាអែល ក្នុងការវាយប្រហារលើអ៊ីរ៉ង់នោះឡើយ!
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា សហរដ្ឋអាមេរិក មិនបានចូលរួមនៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់នោះឡើយ។
Update៖ អ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសលើប្រទេសអ៊ីរ៉ង់!
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz នៅថ្ងៃ(ទី១៣ ខែមិថុនា)បានទទួលស្គាល់ថា អ៊ីស្រាអែល ពិតជាបានបើកការវាយប្រហារតាមផ្លូវអាកាសលើអ៊ីរ៉ង់ ប្រាកដមែន។
Update៖ ករណីធ្លាក់យន្តហោះដឹកអ្នកដំណើរ២៤២នាក់ មានមនុស្សនៅរស់ម្នាក់គត់!
ក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកអ្នកដំណើរចំនួន២៤២នាក់ នៅក្បែរអាកាសយានដ្ឋានទីក្រុង Ahmedabad ភាគខាងលិចប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥។ ទីភ្នាក់ងារប៉ូលិសជាតិឥណ្ឌា បានអះអាងថា អ្នកនៅរស់ម្នាក់កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ដោយជនរងគ្រោះរូបនេះមានឈ្មោះថា Vishwash Kumar Ramesh ជាជនជាតិអង់គ្លេស…
យន្តហោះ១គ្រឿង ដែលដឹកអ្នកដំណើរចំនួន២៤២នាក់ បានធ្លាក់នៅប្រទេសឥណ្ឌា ស្លាប់ទាំងអស់!
អាជ្ញាធរក្នុងតំបន់ បាននិយាយថា ជើងហោះហើរអ្នកដំណើរ Air India ដែលធ្វើដំណើរទៅទីក្រុងឡុងដ៍ ដែលមានផ្ទុកមនុស្ស២៤២នាក់ បានធ្លាក់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ភ្លាមៗ។ បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Sardar Vallabhbhai Patel ក្នុងរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា។
Update៖ អ៊ីស្រាអែល គ្រោងវាយប្រហារអ៊ីរ៉ង់ចំពេលមានភាពតានតឹងជុំវិញកម្មវិធីនុយក្លេអ៊ែរ!
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី១២ខែមិថុនា)ថា អ៊ីស្រាអែលកំពុងពិចារណាលើការវាយប្រហារយោធាដ៏មានសក្តានុពលប្រឆាំងនឹងអ៊ីរ៉ង់ ខណៈដែលភាពតានតឹងនៅតែបន្តកើនឡើងរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។
Update៖ ប៉ូលីសនៅប្រទេសហៃទី បានសម្លាប់ក្រុមក្មេងទំនើងជាង១០០នាក់!
ប៉ូលីសនៅក្នុងប្រទេសហៃទី បានសម្លាប់សមាជិកក្រុមក្មេងទំនើងជាង 100 នាក់ក្នុងអំឡុងពេលប្រតិបត្តិការរយៈពេល 48 ម៉ោងដោយប្រើដ្រូននេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃពុធ(ទី១១ខែមិថុនា)។ ប្រភពពីសារព័ត៌មានAljazeera។
Update៖ យន្តហោះចម្បាំងKF-16 របស់កូរ៉េខាងត្បូង រងការខូចខាតអំឡុងពេលធ្វើសមយុទ្ធនៅអាឡាស្កា!
កាលពីថ្ងៃពុធ(ទី១១ខែមិថុនា) សារព័ត៌មាន Yonhap បានរាយការណ៍ថា យន្តហោះចម្បាំង KF-16 របស់កូរ៉េខាងត្បូងមួយគ្រឿងបានរងការខូចខាត ខណៈពេលដែលចូលរួមក្នុងសមយុទ្ធដែនអាកាសរួមគ្នាជាមួយអាមេរិកក្នុងរដ្ឋអាឡាស្កា។ ប្រភពពីសារព័ត៌មានReuters។
Update៖ គ្រោះរញ្ជួយដីកម្រិត៦.៤រ៉ិចទ័រ វាយប្រហារនៅឆ្នេរខាងកើតនៃកោះតៃវ៉ាន់!
កាលពីថ្ងៃពុធ ទី១១ ខែមិថុនាគ្រោះរញ្ជួយដីកម្រិត ៦.៤ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងកើតរបស់កោះតៃវ៉ាន់។