រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា សហរដ្ឋអាមេរិក មិនបានចូលរួមនៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់នោះឡើយ។
ខណៈព្រមានតេហេរ៉ង់ កុំឱ្យវាយប្រហារលើផលប្រយោជន៍ ឬមូលដ្ឋានទ័ពរបស់អាមេរិកក្នុងតំបន់។
ប្រភពពីសារព័ត៌មាន Reuters។
លោកប្រមុខការទូតអាមេរិក បានគូសបញ្ជាក់ដូច្នេះថា នៅយប់នេះ អ៊ីស្រាអែល បានបើកការវាយប្រហារដោយឯកតោភាគីប្រឆាំងអ៊ីរ៉ង់។
យើងមិនបានចូលរួម ក្នុងការវាយប្រហារប្រឆាំងអ៊ីរ៉ង់ឡើយ ហើយអាទិភាពកំពូលរបស់យើង នោះគឺការពារកងកម្លាំងអាមេរិក នៅក្នុងតំបន់។
អ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសលើអ៊ីរ៉ង់ នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា ។
ពោលគឺប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា អ៊ីស្រាអែល អាចនឹងវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងពេលឆាប់ៗ៕