Update៖ អាល្លឺម៉ង់​ ប្រកាសបន្ត​ផ្គត់ផ្គង់​អាវុធ​ដល់​ប្រទេស អ៊ីស្រាអែល!

អធិការបតីអាល្លឺម៉ង់ Olaf Scholz កាលពីថ្ងៃពុធ(ទី១៦ខែតុលា)បានសន្យាបន្តការគាំទ្រផ្នែកយោធាសម្រាប់អ៊ីស្រាអែល…!។

Update៖ អ៊ីស្រាអែល​ ពង្រាយ​ទ័ពបន្ថែមទៀនៅ​តំបន់ West Bank!

កងទ័ព​អ៊ីស្រាអែល​ កាលពី​ថ្ងៃ​ពុធ​(ទី១៦ខែតុលា)បាន​ដាក់​ពង្រាយ​កម្លាំង​បន្ថែម​ទៀតនៅ​តំបន់ West Bank ដែល​បាន​កកាន់កាប់។ ពោលគឺ មុន​ថ្ងៃ​ឈប់សម្រាក​របស់​ជនជាតិ​ជ្វីហ្វ​ រយៈពេល​មួយ​សប្តាហ៍។

Update៖ យន្តហោះចម្បាំង អ៊ីស្រាអែល វាយប្រហារចំនួន ៣ លើកលើភាគខាងត្បូងប្រទេសលីបង់!

យន្តហោះចម្បាំងរបស់កងទ័ពអ៊ីស្រាអែលនៅថ្ងៃពុធ(ទី១៦ ខែតុលា) បានធ្វើការវាយប្រហារតាមអាកាសយ៉ាងហោចណាស់៣លើកនៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ។

Update៖ លោក ម៉ាក្រុងនិយាយថា អ៊ីស្រាអែលបង្កើតឡើងដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៤៧!

ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃអង្គារ(ទី១៥ ខែតុលា)ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu មិនត្រូវភ្លេចថាប្រទេសរបស់ខ្លួនបង្កើតឡើងដោយការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។

Update៖ ក្រុមមូស្លីម នៅអាមេរិកទាមទារឲ្យ អ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើជំរុំភៀសខ្លួននៅតំបន់ហ្គាហ្សា!

ក្រុមប្រឹក្សាទំនាក់ទំនងអាមេរិក-អ៊ីស្លាម (CAIR) កាលពីថ្ងៃអង្គារ(ទី១៥ ខែតុលា) បានជំរុញឱ្យរដ្ឋបាលលោក Biden ដើម្បីទាមទាទៅអ៊ីស្រាអែលឲ្យបញ្ឈប់ការវាយប្រហារលើជំរុំជនភៀសខ្លួន Jabalia នៅតំបន់ហ្គាហ្សាស្ទ្រីប។

Update៖ កូរ៉េខាងជើងថា នៅសប្ដាហ៍នេះ មានយុវជនជាង១លាននាក់ បានស្ម័គ្រចិត្តចូលរួមបម្រើកងទ័ព!

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ(ទី១៦ខែតុលា) បានរាយការណ៍ថា យុវជនប្រហែល ១.៤លាននាក់ បានស្ម័គ្រចិត្តចូលរួមបម្រើកងទ័ព ក្នុងសប្ដាហ៍នេះ។

Update៖ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បដិសេធបទឈប់បាញ់ នៅលីបង់!

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអង្គារ(ទី១៥ខែតុលា)ថា លោកបានប្រាប់ប្រធានាធិបតីបារាំង Emmanuel Macron ថា អ៊ីស្រាអែល នឹងមិនយល់ព្រមចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់នោះឡើយ ។

Update៖ ក្រុមប្រដាប់អាវុធមីយ៉ាន់ម៉ា ដណ្តើមបានទីប្រជុំជន១ទៀត លើផ្លូវទៅកាន់ប្រទេសចិន!

អ្នកស្រុកម្នាក់បាននិយាយថា ក្រុមយុទ្ធជនមកពីក្រុមប្រដាប់អាវុធជនជាតិភាគតិចសហភាពមីយ៉ាន់ម៉ា។ បានដណ្តើមយកទីប្រជុំជនមួយផ្សេងទៀត នៅតាមបណ្តោយផ្លូវយុទ្ធសាស្ត្រ ទៅកាន់ប្រទេសចិន។

Update៖ អ៊ីស្រាអែល​ ដាក់​ពង្រាយ​កងទ័ពនៅ​ភាគ​ខាង​ត្បូង​ ប្រទេស​លីបង់!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា កងទ័ពអ៊ីស្រាអែល បានដាក់ពង្រាយកម្លាំងបន្ថែមទៀត នៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃអង្គារ៍(ទី១៥ខែតុលា)។

Update៖ ប្រទេសហ្ស៊កដានី ជំរុញឱ្យអ៊ីស្រាអែល បញ្ឈប់ការឈ្លានពានលើតំបន់ហ្គាហ្សា!

រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បាននិយាយកាលពីថ្ងៃអង្គារ(ទី១៥ខែតុលា)ថា អ៊ីស្រាអែលគួរបញ្ឈប់ការឈ្លានពានលើតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីកាត់បន្ថយការសម្លាប់។

Exit mobile version