ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ខែកក្កដាកឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…

បណ្ដេញលោក​ សុច​ សុផាន់ណា ចេញពីក្របខណ្ឌព្រះរាជ​អាជ្ញា​នៃក្រសួង​យុត្តិធម៌!

(ភ្នំពេញ)៖ ព្រះមហាក្សត្រ បានត្រាស់បង្គាប់បណ្ដេញលោក​ សុច​ សុផាន់ណា​រ៉ា ចេញពីក្របខណ្ឌព្រះរាជ​អាអាជ្ញានៃក្រសួង​យុត្តិធម៌​។ នេះបើយោងតាម ព្រះរាជ​ក្រឹត្យ​ នៅថ្ងៃទី១៥.០៧.២០២៥៕

សម្ដេចតេជោ ថ្លែងថាលោក ឃ្លាំង ហួត បានឆ្លើយតបទៅនាយករដ្ឋមន្ត្រីថៃស្តីទី ដែលបានវាយប្រហារមកលើសម្ដេច!

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១៦.០៧.២០២៥។ បានថ្លែងជាសំណេរថា”មុននេះលោក ឃ្លាំង ហួត បានឆ្លើយតបជាមួយនាយករដ្ឋមន្ត្រីស្តីទី និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលបានវាយប្រហារចំពោះខ្ញុំ។ ខ្ញុំក៏ចង់បញ្ជាក់បែបទះកំភ្លៀងចំពោះបុគ្គលរូបនេះថា បើ ហ៊ុន សែន…

សម្តេចតេជោ ជួបពិភាក្សាជាមួយប្រធានរដ្ឋសភាទីម័រខាងកើត!

(ភ្នំពេញ)៖ កាលពីរសៀលទី១៦ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានជួបពិភាក្សាការងារ ជាមួយលោកស្រី Fernanda Lay ប្រធានរដ្ឋសភាប្រទេសទីម័រខាងកើត នៅវិមានព្រឹទ្ធសភា ភ្នំពេញ៕

សម្ដេចធិបតី បញ្ជាឲ្យចាត់វិធានការលើព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ម្នាក់ ដែលដោះលែង ជនល្មើសល្បែងអនឡាញ!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យក្រសួងពាក់ព័ន្ធរួមនិងACU ចាត់វិធានការម៉ឺងម៉ាត់ លើព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ម្នាក់ ករណីដោះលែងក្រុមជនល្មើសល្បែងអនឡាញ។ នេះបើយោងតាមសំឡេងនិងបទបញ្ជារបស់សម្ដេចធិបតី ដែលត្រូវបានចែកចាយតាមបណ្ដាញសង្គមនៅយប់ទី១៦.០៧.២០២៥។ សម្ដេចបវរធិបតី បានបញ្ជាក់ថា ករណីដែលខេត្ដ បានរាយការណ៍មក ខេត្ដពោធិ៍សាត់ ខំបើកយុទ្ធនាការ…

កងកម្លាំងកម្ពុជា បណ្ដេញជនជាតិថៃ៣នាក់ឱ្យទៅស្រុកវិញ ក្រោយលួចឆ្លងដែនចូលកម្ពុជាដោយខុសច្បាប់!

(បន្ទាយមានជ័យ)៖ ដោយសារការបិទច្រកទ្វារព្រំដែនជាមួយកម្ពុជា ធ្វេីឱ្យបាត់បង់ចំណូល។ ទេីបជនជាតិថៃមួយចំនួនបន្ត លួចឆ្លងអូរព្រំដែន ដោយខុសច្បាប់ចូលមកកម្ពុជា ។ តែត្រូវបានកងកម្លាំងឈរជើងនៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ឃាត់ខ្លួនបានចំនួន០៣នាក់ទៀត នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ និងបណ្ដេញទៅវិញ។ លោក អ៊ុំ រាត្រី អភិបាលអភិបាលខេត្ត…

ផ្អាកមុខងារលោក គ្រី សីហា ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ដើម្បីធ្វើអធិការកិច្ច!

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី១៦.០៧.២០២៥ បានចេញលិខិតសម្រេចផ្អាកមុខងារជាបណ្តោះអាសន្នលើលោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់។ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ច ធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹងការអនុវត្តច្បាប់។ ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់៕

សម្តេចតេជោ អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ ប្រធានាធិបតីឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោកសាស្រ្តាចារ្យបណ្ឌិត Dato’ Sri Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាស្ថាបនិក ក្រុម…

សម្តេចតេជោ អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាចិន ចូលជួបសម្តែងការគួរសម!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Wang Zhimin សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនប្រទេសចិន ចូលជួបសម្តែងការគួរសម៕

អគ្គនាយកដ្ឋានគយ បញ្ជាក់ពីការហាមឃាត់មុខទំនិញថៃដែលត្រូវនាំចូលមកកម្ពុជា!

(ភ្នំពេញ)៖ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានធ្វើបច្ចុប្បន្នភាពនូវមុខទំនិញដែលមានប្រភពមកពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជាដល់បណ្តាអាជីវករ និងពាណិជ្ជករ ធុរជន និងសាធារណជននេះបើយោងតាមលិខិតជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ អគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអះអាងថាទំនិញដែលជាប់បម្រាមនាំចេញពីថៃមានដូចជា បន្លែ និងផ្លែឈើ ប្រេងឥន្ធនៈ…

Exit mobile version