ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយថាការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី០៧ ខែ តុលា ឆ្នាំមុនរហូតពេលនេះ។
Category: ពត៌មានអន្តរជាតិ
Update៖ រុស្ស៊ី វាយប្រហារលើទីក្រុងគៀវក្នុងថ្ងៃឆ្លងឆ្នាំថ្មី ស្លាប់មនុស្ស២នាក់!
អាជ្ញាធរបាននិយាយកាលពីថ្ងៃពុធ(ទី១មករា)ថាមនុស្ស 2 នាក់បានស្លាប់ និង 7 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយដ្រូនចូលឆ្នាំថ្មីរបស់ប្រទេសរុស្ស៊ីលើរដ្ឋធានី Kyiv របស់ប្រទេសអ៊ុយក្រែន។
Update៖ ប្រជាជនប៉ាឡេស្ទីនបរិច្ចាគឈាមចំនួន៣,០០០ ប្លោកសម្រាប់ជួយជនរងគ្រោះនៅតំបន់ហ្គាហ្សា!
ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃពុធ(ទី១ខែមករា)ថា ប្រជាជនប៉ាឡេស្ទីននៅតំបន់ West Bank ដែលកាន់កាប់បានបរិច្ចាគឈាមចំនួន 3,000 ប្លោកសម្រាប់ជនរងគ្រោះនៃសង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សាស្ទ្រីប។
Update៖ ការវាយប្រហាររបស់អ៊ីស្រាអែល បណ្ដាលឱ្យស្លាប់ទារកប៉ាឡេស្ទីនជិត១.១០០នាក់!
កាលពីថ្ងៃពុធ(ទី១ខែមករា) អាជ្ញាធរក្នុងតំបន់បាននិយាយថា ទារកប៉ាឡេស្ទីនជិត 1,100នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីខែតុលា ឆ្នាំ 2023 ។
Update៖ ការបាញ់ប្រហារនៅទីក្រុងKankakeeរដ្ឋIllinois របស់អាមេរិក ស្លាប់២នាក់!
កាលពីថ្ងៃពុធ(ទី១ខែមករា) មានការបាញ់ប្រហារដ៏ធំមួយ នៅឯពិធីជប់លៀងថ្ងៃចូលឆ្នាំថ្មីនៅទីក្រុង Kankakee រដ្ឋ Illinois បានបណ្តាលឲ្យមនុស្សស្លាប់២នាក់និង 5 នាក់ទៀតរបួស។
Update៖ ខ្មាន់កាំភ្លើងបើកការបាញ់ប្រហារ នៅប្រទេសម៉ុងតេណេហ្គ្រោ ស្លាប់៧នាក់!
កាលពីថ្ងៃពុធ(ទី១ខែមករា) ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមនុស្ស 7 នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនៅភាគខាងត្បូងប្រទេសម៉ុងតេណេហ្គ្រោ។
Update៖ លោក ត្រាំ ថ្កោលទោសសន្តិសុខអាមេរិក បន្ទាប់ពីមានការវាយប្រហារដ៏សាហាវផ្ទួនៗគ្នា!
កាលពីថ្ងៃព្រហស្បតិ៍(ទី២ខែធ្នូ) ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានរិះគន់ការដឹកនាំរបស់ប្រទេស និងគោលនយោបាយព្រំដែន បន្ទាប់ពីឧប្បត្តិហេតុហិង្សា ដែលបានបណ្តាលឱ្យមាន មនុស្ស15 នាក់បានស្លាប់និងរបួសជាច្រើននាក់ទៀតនៅក្នុងទីក្រុង New Orleans ។
Update៖ រថយន្ដ បើកបុកហ្វូងមនុស្សនៅទីក្រុង New Orleanរបស់អាមេរិក ស្លាប់១០នាក់!
កាលពីថ្ងៃពុធ(ទី១ ខែមករា)មន្ត្រីនៅអាមេរិក បានឱ្យដឹងថាមនុស្ស១០នាក់បានស្លាប់និង៣០នាក់របួស ក្នុងហេតុការណ៍រថយន្ដមួយគ្រឿងបើកបំបុកហ្វូង មនុស្សនៅឯផ្លូវ Bourbon Street នៃទីក្រុង New Orleans។
Update៖ ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង នឹងបញ្ជូនប្រអប់ខ្មៅរបស់យន្ដហោះ Jeju Air ទៅកាន់អាមេរិក!
កាលពីថ្ងៃពុធ (ទី១ ខែមករា ឆ្នាំ២០២៥) ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងលើករណីគ្រោះថ្នាក់ឆេះយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ដែលបានសម្លាប់មនុស្ស ១៧៩នាក់ បាននិយាយថា ពួកគេនឹងបញ្ជូនប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅទាំង២របស់យន្ដហោះ ទៅកាន់អាមេរិកសម្រាប់ធ្វើការវិភាគ។ ប្រភពពីសារព័ត៌មាន AFP។
Update៖ ព្យុះភ្លៀងធ្លាក់ខ្លាំង បានបន្ថែមភាពវេទនាដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា!
កាលពីថ្ងៃអង្គារ(ទី៣១ខែធ្នូ)ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយថា ព្យុះភ្លៀងខ្លាំងកំពុងបន្ថែមភាពវេទនាដល់ជនស៊ីវិលប៉ាឡេស្ទីនដែលភៀសខ្លួននៅហ្គាហ្សា ខណៈដែលអ៊ីស្រាអែលបន្តការវាយលុកដោយយោធាដ៏សាហាវរបស់ខ្លួនលើតំបន់ជុំវិញ។