Breaking៖ លោកហ្សេលេនស្គី ចោទប្រកាន់លោកពូទីន ថាព្យាយាមរំលោភកាន់កាប់ទឹកដីអ៊ុយក្រែន!

កាលពីថ្ងៃសៅរ៍(ទី៩ខែសីហា) ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថាព្យាយាមធ្វើឱ្យស្របច្បាប់នូវការកាន់កាប់ទឹកដីអ៊ុយក្រែន។ ប្រភពពីសារព័ត៌មានAnadolu Agency។ លោក Zelenskyy បានរំលឹកឡើងវិញពីតម្រូវការសម្រាប់ការបញ្ចប់សង្រ្គាមរបស់ប្រទេសរបស់លោកជាមួយរុស្ស៊ីហើយមិនមែនគ្រាន់តែជាការផ្អាកការសម្លាប់នោះទេ។ លោក…

Breaking៖ លោកត្រាំ នឹងបណ្ដេញជនគ្មានផ្ទះសម្បែងឱ្យទៅរស់នៅឆ្ងាយពីរដ្ឋធានីវ៉ាស៊ីនតោន!

កាលពីថ្ងៃអាទិត្យ ទី 10 ខែសីហា ប្រធានាធិបតីអាមេរិក លោកDonald Trump បាននិយាយថានឹងបណ្ដេញជនគ្មានផ្ទះសម្បែង ឱ្យទៅរស់នៅឆ្ងាយពីរដ្ឋធានីវ៉ាស៊ីនតោន។ ប្រភពពីសារព័ត៌មាន Reuters។ ខណៈផែនការខាងលើមិនទាន់មានការបញ្ជាក់ឱ្យច្បាស់ មន្ត្រីអាមេរិមម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថារដ្ឋបាលរបស់លោក ត្រាំ…

Breaking៖ ស្លាប់អ្នកប្រដាល់ជប៉ុន២នាក់ ដោយសាររបួសខួរក្បាលក្នុងការប្រកួត នៅទីក្រុងតូក្យូ! 

អង្គការប្រដាល់ពិភពលោក (WBO) និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកប្រដាល់ជប៉ុនពីរនាក់បានស្លាប់ដោយសាររបួសខួរក្បាលក្នុងការប្រកួតនៅទីក្រុងតូក្យូ។ ប្រភពពីសារព័ត៌មានReuters។ កីឡាករ Shigetoshi Kotari អាយុ 28 ឆ្នាំបានបាត់បង់ស្មារតីភ្លាមៗបន្ទាប់ពីប្រកួតស្មើ 12 ជុំជាមួយជើងឯកប្រដាល់ទម្ងន់ស្រាល Yamato Hata របស់សហព័ន្ធកីឡាប្រដាល់បូព៌ា…

Breaking៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់អ្នកកាសែត២នាក់ទៀត!

កាលពីល្ងាចថ្ងៃអាទិត្យ(ទី១០ខែសីហា) អ្នកឆ្លើយឆ្លងព័ត៌មាន Al Jazeera Anas al-Sharif និង Mohamed Qraiqea ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលដែលផ្តោតលើតង់របស់អ្នកកាសែតនៅជិតមន្ទីរពេទ្យ Al-Shifa នៅភាគខាងលិចទីក្រុង Gaza ។ ប្រភពពីសារព័ត៌មានAANews។…

Breaking៖ ផែនការរបស់លោកយ៉ាហ៊ូ ក្នុងការគ្រប់គ្រងតំបន់ហ្គាហ្សា កំពុងរងសម្ពាធពីគ្រប់ទិសទី!

ផែនការថ្មី របស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ក្នុងការចូលគ្រប់គ្រងតំបន់ហ្គាហ្សា កំពុងប្រឈមនឹងការប្រឆាំងយ៉ាងខ្លាំងពីគ្រប់ទិសទី ខណៈយោធា និងសម្ព័ន្ធមិត្តអន្តរជាតិ បានព្រមានពីហានិភ័យនៃគ្រោះមហន្តរាយ។ ប្រភពពីសារព័ត៌មាន Reuters។ រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bezalel Smotrich បានរិះគន់ផែនការនេះថា…

Breaking៖ អ៊ុយក្រែន ប្រើដ្រូនវាយប្រហារលើរោងចក្រចម្រាញ់ប្រេងមួយក្នុងតំបន់Saratovរបស់រុស្ស៊ី!

កាលពីថ្ងៃអាទិត្យ(ទី១០ខែសីហា) យោធាអ៊ុយក្រែន ប្រកាសថាខ្លួនបានប្រើដ្រូនវាយប្រហាររោងចក្រចម្រាញ់ប្រេងក្នុងតំបន់ Saratov របស់រុស្ស៊ី។ ប្រភពពីសារព័ត៌មាន Reuters។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបញ្ជាក់ថា ការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេង Saratov នោះ បានបង្កឲ្យមានការផ្ទុះនិងអគ្គិភ័យផងដែរ៕

Breaking៖ ប៉ាគីស្ថាន បដិសេធការអះអាងរបស់ឥណ្ឌាដែលថា បានបាញ់ទម្លាក់យន្តហោះចម្បាំងប៉ាគីស្ថានចំនួន៦គ្រឿង!

កាលពីថ្ងៃសៅរ៍(ទី៩ខែសីហា) ប្រទេសប៉ាគីស្ថាន ច្រានចោលការអះអាងរបស់ឥណ្ឌាដែលថាបានបាញ់ទម្លាក់យន្តហោះប៉ាគីស្ថានចំនួនប្រាំមួយគ្រឿងអំឡុងពេលជម្លោះរយៈពេលបួនថ្ងៃ កាលពីខែឧសភា។ ប្រភពពីសារព័ត៌មានAANews។ រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន Khawaja Asif បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការទាមទារនេះគឺមិនអាចទទួលយកបាននិងហួសពេលកំណត់។ លោក Asif បាននិយាយថាមិនមាន យន្តហោះប៉ាគីស្ថានមួយគ្រឿងត្រូវបានឥណ្ឌាបុកឬបំផ្លាញនោះទេ៕

Breaking៖ ព្រះសង្ឃថៃ ចំនួន២អង្គលួចប្រើប្រាស់ថ្នាំញៀន ត្រូវប៉ូលិសរកឃើញ!

នៅថ្ងៃទី១០.០៨.២០២៥ ប៉ូលីសថៃ និងមន្ត្រីជំនាញ បានចុះត្រួតពិនិត្យ”វត្តសន្តិវរារាម”នៅតាលីងង៉ាម ក្រុងសូរ៉ាតថានី កោះសាមុយ..!។ ដោយធ្វើតេស្ត រកឃើញថា ព្រះសង្ឃចំនួន២អង្គនៅវត្តនេះ មានសារធាតុញៀនក្នុងខ្លួន។ ប្រភពពីkhaosod។ សង្ឃទាំង២អង្គ ទី១៖ ព្រះ ថេរានុថេរៈ ឋិតធម្មោ…

Breaking៖ អ៊ីរ៉ង់ ចាប់ខ្លួនមនុស្ស២០នាក់ដោយចោទប្រកាន់ពីបទធ្វេីចារកម្មឱ្យអ៊ីស្រាអែល!

អ៊ីរ៉ង់ បានចាប់ខ្លួនមនុស្សចំនួន ២០នាក់ ដែលសង្ស័យថាបានផ្តល់ព័ត៌មានឱ្យទីភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយតុលាការបានព្រមានថា ករណីនេះមិនគួរលេីកលែងឱ្យនោះទេ។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ ២០២៥។…

Breaking៖ អ៊ុយក្រែន អះអាងថានឹងមិនប្រគល់ទឹកដីរបស់ខ្លួនឲ្យទៅរុស្ស៊ីឡើយ!

កាលពីថ្ងៃសៅរ៍ ទី៩ ខែសីហា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនមិនអាចបំពានរដ្ឋធម្មនុញ្ញរបស់ខ្លួនលើបញ្ហាទឹកដីបានទេ ដោយបន្ថែមថា ប្រជាជនអ៊ុយក្រែនក៏មិនប្រគល់ទឹកដីរបស់ពួកគេ ទៅឱ្យរុស្ស៊ីនោះដែរ។ ប្រភពពីសារព័ត៌មាន Reuters។ ការអត្ថាធិប្បាយរបស់ លោក ហ្សេលេនស្គី…