Update៖ គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ វាយប្រហារទីក្រុងអ៊ីស្តង់ប៊ុល បណ្តាលឲ្យមនុស្ស២៣៦នាក់របួស!

ក្រុមមន្ត្រីបាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសទួរគីយ៉េ កាលពីថ្ងៃពុធ(ទី២៣ខែមេសា) ដោយបានបណ្តាលឲ្យមនុស្សយ៉ាងតិច ២៣៦នាក់រងរបួស នៅក្នុងឧបទ្ទវហេតុដែលបង្កឡើងដោយការភ្ញាក់ផ្អើល។

Update៖ មេដឹកនាំជាច្រើន នឹងចូលរួមពិធីបុណ្យសពសម្តេចប៉ាបFrancis នៅថ្ងៃសៅរ៍ខាងមុខនេះ!

កាលពីថ្ងៃអង្គារ(ទី២២ខែមេសា)ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានរាយការណ៍ថា មេដឹកនាំនៃរដ្ឋជាច្រើននឹងចូលរួមពិធីបុណ្យសពរបស់សម្តេចប៉ាប Francis នៅបុរីវ៉ាទីកង់នៅថ្ងៃសៅរ៍ខាងមុខនេះ។

Update៖ ខ្មាន់កាំភ្លើងមិនស្គាល់មុខ បាញ់ប្រហារលើអ្នកទេសចរនៅតំបន់ Kashmir ស្លាប់២៦នាក់!

កាលពីថ្ងៃអង្គារ(ទី២២ខែមេសា)យ៉ាងហោចណាស់មនុស្ស 26 នាក់បានស្លាប់នៅពេលដែលខ្មាន់កាំភ្លើងមិនស្គាល់មុខបានបាញ់ប្រហារលើអ្នកទេសចរនៅតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា។

Update៖ សាកលវិទ្យាល័យនៅមីយ៉ាន់ម៉ា តម្រូវឲ្យសិស្សប្រឡងឡើងវិញ ក្រោយសន្លឹកកិច្ចការរបស់ពួកគេត្រូវភ្លើងឆេះ ដោយសារគ្រោះរញ្ជួយដី!

កាលពីថ្ងៃ(ទី២២ ខែមេសា)ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍ថា សិស្សប្រមាណជាង៦០ ០០០នាក់ ចាំបាច់ត្រូវតែធ្វើការប្រឡងចូលសាកលវិទ្យាល័យសាឡើងវិញ។ ក្រោយសន្លឹកកិច្ចការរបស់ពួកគេត្រូវបានឆាបឆេះក្នុងគ្រោះអគ្គីភ័យ បង្កឡើង ដោយរញ្ជួយដីកាលពីខែមីនា។ ប្រភពពីសារព័ត៌មាន AFP។

Update៖ រុស្ស៊ី វាយប្រហារលើទីក្រុង Zaporizhzhiaរបស់អ៊ុយក្រែន ស្លាប់ម្នាក់និងរបួស៣៨នាក់!

កាលពីថ្ងៃអង្គារ(ទី២២ខែមេសា)អ៊ុយក្រែនបាននិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និង 38 នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី លើទីក្រុង Zaporizhzhia ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន។

Update៖ ជនស៊ីវិល៣៣នាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់របស់ El-Fasher នៅប្រទេសស៊ូដង់!

កាលពីថ្ងៃចន្ទ(ទី២១ខែមេសា)ថា យ៉ាងហោចណាស់ជនស៊ីវិល33នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងការបាញ់ផ្លោងដោយកាំភ្លើងធំរបស់កងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) នៅEl-Fasher រដ្ឋធានីនៃរដ្ឋ North Darfur ភាគខាងលិចប្រទេសស៊ូដង់។

Update៖ លោក ត្រាំជាមួយភរិយា នឹងធ្វើដំណើរទៅកាន់ទីក្រុងរ៉ូម ដើម្បីចូលរួមពិធីបុណ្យសពរបស់សម្តេចPope Francis! 

ប្រធានាធិបតីអាមេរិក លោក Donald Trump និងភរិយារបស់លោក Melania នឹងធ្វើដំណើរទៅកាន់ទីក្រុងរ៉ូម ដើម្បីចូលរួមពិធីបុណ្យសពរបស់សម្តេច Pope Francis នេះក្លាយជាដំណើរទៅក្រៅប្រទេសលើកដំបូងរបស់លោកចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា។

Update៖ លោក ត្រាំ រំពឹងទុកថានៅសប្ដាហ៍នេះរុស្ស៊ី-អ៊ុយក្រែន នឹងចុះកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំកាលពីថ្ងៃអាទិត្យ ទី២០ ខែមេសា បានរំពឹងទុកថារុស្ស៊ីនិងអ៊ុយក្រែន អាចនឹងឈានដល់កិច្ចព្រមព្រៀងមួយនៅក្នុងសប្ដាហ៍នេះ ដើម្បីបញ្ចប់សង្រ្គាម។

Update៖ អ៊ីស្រាអែល វាយប្រហារជាថ្មីលើតំបន់ហ្គាហ្សា ស្លាប់កុមារជិត៦០០នាក់!

ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយកាលពីថ្ងៃចន្ទ(ទី២១ខែមេសា)ថាចាប់តាំងពីខែមុនមក កុមារជិត600 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប។ ប្រភពពីសារព័ត៌មានAljazeera។

Update៖ លោក ពូទីន ថាបទឈប់បាញ់ក្នុងឳកាសបុណ្យEasterបានបញ្ចប់ហើយ!!

នៅថ្ងៃចន្ទ(ទី២១ខែមេសា) ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ការប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែនបានបន្តឡើងវិញ បន្ទាប់ពីបទឈប់បាញ់សម្រាប់ក្នុងឳកាសបុណ្យ Easter បានបញ្ចប់ទៅហើយ។ ដោយលោកបានបន្ថែមថា ទីក្រុងមូស្គូនៅតែបើកចំហចំពោះគំនិតផ្តួចផ្តើមសន្តិភាពណាមួយ ហើយរំពឹងថានឹងមានសកម្មភាពស្រដៀងគ្នាជាមួយទីក្រុងកៀវ។