ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនដល់៥០.២៧៧នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃសោរ៍(ទី២៩ខែមីនា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន២៦បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 50,277នាក់។ នេះបើយោងតាមការចេញផ្សាយដោយ Anadolu។

Update៖ សិង្ហបុរី ផ្តល់ជំនួយជាង១១ម៉ឺនដុល្លារដល់ថៃនិងមីយ៉ាន់ម៉ា ដែលរងគ្រោះដោយសាររញ្ជួយដី!

កាកបាទក្រហមសិង្ហបុរី (SRC) បានសន្យាថាផ្តល់ថវិកាចំនួន១១ម៉ឺនដុល្លារ ដើម្បីសង្គ្រោះបន្ទាន់នូវគ្រោះរញ្ជួយដី នៅក្នុងប្រទេសមីយ៉ាន់ម៉ានិងថៃ។ ប្រភពពីសារព័ត៌មាន CNA កាលពីថ្ងៃសៅរ៍(ទី២៩ ខែមីនា)។

Update៖ ចំនួនអ្នកស្លាប់ដោយសារ រញ្ជួយដីនៅមីយ៉ាន់ម៉ា បានកើនដល់១.៦៤៤នាក់​ និងរបួស៣.៤០៨នាក់!

រដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា មនុស្សចំនួន១.៦៤៤នាក់បានស្លាប់ និងរបួសចំនួន៣.៤០៨នាក់ ខណៈ១៣៩នាក់​ផ្សេងទៀតកំពុងបាត់ខ្លួន!។

Update៖ កងទ័ពស៊ូដង់និយាយថា ខ្លួនបានបណ្តេញអភិបាលក្រុងKhartoumនៃកងកម្លាំង RSF!

កងទ័ពស៊ូដង់ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍(ទី២៨ខែមីនា)ថាកងទ័ពរបស់ខ្លួនបានទទួលជោគជ័យក្នុងការបោសសម្អាតនៃកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) នៅក្នុងអភិបាលខេត្ត Khartoum ។

Update៖ អ៊ុយក្រែន ទទួលបានសំណើកិច្ចព្រមព្រៀងជាមួយអាមេរិក ពាក់ព័ន្ធរ៉ែដ៏សំខាន់!

ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃសុក្រ(ទី២៨ខែមីនា)បាននិយាយថា អ៊ុយក្រែនបានទទួលជាផ្លូវការនូវកិច្ចព្រមព្រៀងថ្មីមួយពីអាមេរិកលើរ៉ែដ៏សំខាន់។

Update៖ ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅមីយ៉ាន់ម៉ា បានកើនដល់៦៩៤នាក់!

បើគិតមកដល់ព្រឹកទី២៩.០៣.២០២៥ តួលេខនៃអ្នកស្លាប់ដោយសារ គ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៧រ៉ិចទ័រ កាលពីថ្ងៃសុក្រម្សិលមិញ នៅប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់៦៩៤នាក់ និងរបួស១.៦៧០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

Update៖ ផ្ទុះបាតុកម្មនៅប្រទេសនេប៉ាល់ស្លាប់២នាក់និងរបួស៤៥នាក់! 

កាលពីថ្ងៃសុក្រ(ទី២៨ខែមីនា)យ៉ាងហោចណាស់មនុស្ស2នាក់បានស្លាប់និង45 នាក់ផ្សេងទៀតបានរងរបួសក្នុងអំឡុងពេលបាតុកម្មគាំទ្ររាជាធិបតេយ្យនៅក្នុងប្រទេសនេប៉ាល់ ដែលនាំឱ្យអាជ្ញាធរដាក់បម្រាមគោចរនៅក្នុងផ្នែកជាច្រើននៃទីក្រុង Kathmandu ។ ប្រភពពីសារព័ត៌មានAP។

Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សាស្លាប់១១នាក់ទៀត!

កាលពីថ្ងៃសុក្រ(ទី២៨ខែមីនា) យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន១១នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល សំដៅលើតំបន់ផ្សេងៗនៃតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលកងទ័ពអ៊ីស្រាអែលនៅតែបន្តការវាយប្រហាររបស់ខ្លួន ដោយបានវាយកម្ទេចអគារលំនៅដ្ឋាននៅភាគខាងជើងនៃតំបន់នោះ។

Update៖ គ្រោះរញ្ជួយដី កម្រិត៧.៧រ៉ិចទ័រ បណ្ដាលឱ្យស្លាប់១៤៤នាក់ និងរបួស៧៣២នាក់នៅមីយ៉ាន់ម៉ា!

រដ្ឋាភិបាលមីយ៉ាន់ម៉ា បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីដ៏ខ្លាំងកម្រិត៧,៧ រ៉ិចទ័រ កាលពីរសៀលថ្ងៃសុក្រនេះ បានកើនឡើងដល់១៤៤ នាក់ និងរបួស៧៣២ នាក់។ ប្រភពពីសារព័ត៌មានស៊ីនហួរ..!។

Update៖ មនុស្ស២៦នាក់បានស្លាប់ និង៤៣នាក់ទៀតបាត់ខ្លួន ក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំង នៅមីយ៉ាន់ម៉ា និងថៃ!

យ៉ាងហោចណាស់មនុស្ស 25 នាក់បានស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងម្នាក់នៅក្នុងប្រទេសថៃ។ ខណៈដែល 43 នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីអគារខ្ពស់មួយបានដួលរលំនៅក្នុងទីក្រុងបាងកក ដោយសាររញ្ជួយដីកម្រិត 7.7 រ៉ិចទ័រជាមួយនឹងចំណុចកណ្តាល នៅក្នុងតំបន់ Sagaing របស់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយដោយ Aljazeera។