Update៖ Google រងបណ្តឹងជាង៣ពាន់លានដុល្លារ ជុំវិញការបំពានទីផ្សាររបស់ក្រុមហ៊ុនMoltiply Group!

ក្រុមហ៊ុនMoltiply Group របស់ប្រទេសអ៊ីតាលី បានដាក់ពាក្យបណ្ដឹងប្តឹងក្រុមហ៊ុនGoogle ដោយទាមទារសំណងចំនួន២.៩៧ ពាន់លានអឺរ៉ូ (ប្រហែល៣.៣៤ ពាន់លានដុល្លារ)។

ក្រុមហ៊ុនMoltiply Group អះអាងថាក្រុមហ៊ុនGoogle បានបំពានលើទីផ្សាររបស់ខ្លួន។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។

Multiply គឺជាក្រុមហ៊ុនដំណើរការគេហទំព័រប្រៀបធៀបតម្លៃអ៊ីតាលីដ៏ពេញនិយម Trovaprezzi.it។ Moltiply បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សកម្មភាពរបស់ Google បានរារាំងដល់កំណើននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន 7Pixel ចន្លោះឆ្នាំ ២០១០ និង ២០១៧ ដោយពេញចិត្តនឹង Google Shopping ជំនួសវិញ។
កាសែតអ៊ីតាលី Corriere della Sera បានឱ្យដឹងថា បណ្តឹងនេះត្រូវបានដាក់នៅក្នុងតុលាការទីក្រុង Milan ខណៈមិនបង្ហាញពីរបាយការណ៍លម្អិតនោះទេ។
អ្នកនាំពាក្យរបស់ Google បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយច្រានចោលយ៉ាងដាច់អហង្ការចំពោះការទាមទារការខូចខាតឯកជនចំនួន ២.៩៧ ពាន់លានអឺរ៉ូរបស់ Moltply នេះដោយចោទប្រកាន់ថា ហួសហេតុហើយក្រុមហ៊ុននេះមិនយកចិត្តទុកដាក់ចំពោះភាពជោគជ័យ និងការរីកចម្រើននៃឧស្សាហកម្មទិញទំនិញប្រៀបធៀបនៅអឺរ៉ុប៕

Leave a Reply

Your email address will not be published. Required fields are marked *