ប្រទេសក្រិច គ្រោងទិញយន្តហោះចម្បាំង Rafale បន្ថែមទៀតពីប្រទេសបារាំង! 

ប្រទេសក្រិច មាន​បំណង​ទិញ​យន្តហោះ​ចម្បាំង Rafale និង​នាវាចម្បាំងពី​ប្រទេស​បារាំង បន្ថែម​ទៀត។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៣៦.២៨៤​នាក់ហើយ!

ក្រសួង​សុខាភិបាល​ក្នុង​តំបន់​ឡោមព័ទ្ធ បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា៖ ចំនួន​អ្នក​ស្លាប់​នៅ​ហ្គាហ្សា ដោយសារការ​វាយ​ប្រហារ របស់​អ៊ីស្រាអែល ចាប់​តាំង​ពី​ខែ​តុលា​ឆ្នាំមុន បាន​កើន​ដល់៣៦.២៨៤​នាក់។ 

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៥៣នាក់ទៀត!

ក្រសួង​សុខាភិបាល នៅ​ក្នុង​តំបន់​ឡោមព័ទ្ធ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ ការវាយបករបស់ អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បណ្ដាលឱ្យស្លាប់៥៣នាក់ និងរបួស ៣៥៧នាក់ទៀត។ ធ្វើឱ្យចំនួន​អ្នក​ស្លាប់សរុប កើន​ដល់ ៣៦.២៤២​នាក់ និងរបួសចំនួន៨១.៧៧៧នាក់ ដោយជនរងគ្រោះភាគច្រើនជាស្ដ្រីនិងកុមារ។…

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៣៦.២៤២​នាក់ហើយ!

ក្រសួង​សុខាភិបាល នៅ​ក្នុង​តំបន់​ដែល​ឡោមព័ទ្ធ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ ចំនួន​អ្នក​ស្លាប់​ដោយ​សារការវាយ​ប្រហារ របស់​អ៊ីស្រាអែល មកលើតំបន់​ហ្កាហ្សា​ចាប់​តាំង​ពី​ខែ​តុលា​ឆ្នាំមុន បាន​កើន​ដល់ ៣៦.២៤២​នាក់ហើយ។

Update៖ ប្រទេសអ៊ីរ៉ង់ រៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី!

ប្រទេសអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្ដើមចុះឈ្មោះបេក្ខជន ដែលត្រូវឈរឈ្មោះបោះឆ្នោត ជាបេក្ខភាពប្រធានាធិបតីថ្មី នៅថ្ងៃទី28 ខែមិថុនា ខាងមុខ។

ប្រទេសឥណ្ឌា បាញ់​សាកល្បង​កាំជ្រួច​ពី​លើអាកាស មកដី​ដោយជោគជ័យ!

យោងតាមសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ បានឱ្យដឹងថា ប្រទេសឥណ្ឌា បានហោះសាកល្បងដោយជោគជ័យ នូវកាំជ្រួចពីអាកាសមកដី RudraM-II ពីយន្តហោះចម្បាំង Su-30 MK-I របស់កងទ័ពអាកាសឥណ្ឌា។

Update៖ កូរ៉េខាងជើង បាញ់មីស៊ីលបាលិស្ទីគ ប្រហែល១០គ្រាប់ ចូលសមុទ្រខាងកើត!

យោធាកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានលើកឡើងថាកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគ ចម្ងាយខ្លី ប្រហែលជា១០គ្រាប់ ចូលក្នុងសមុទ្រខាងកើត ឬសមុទ្រជប៉ុន តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ។

ធ្លាក់យន្តហោះចម្បាំងអាមេរិក F-35B មួយគ្រឿង បណ្ដាលឱ្យអ្នកបើករបួសធ្ងន់!

អ្នកបើកយន្តហោះ ជនជាតិអាមេរិកម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈរូបគាត់ លោតចេញពីយន្តហោះ F-35B មុនពេលធ្លាក់នៅជិតអាកាសយានដ្ឋាន Albuquerque។

ប្រទេសកុងហ្គោ បង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីជាប់គាំងនយោបាយជាច្រើនខែ!

សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានប្រកាសបង្កើតរដ្ឋាភិបាលថ្មី កាលពីថ្ងៃពុធ។ ដោយបញ្ចប់ភាពមិនច្បាស់លាស់ខាងនយោបាយ ជាង៥ខែចាប់តាំងពីការបោះឆ្នោតប្រធានាធិបតី Felix Tshisekedi ឡើងវិញ។

Update៖ ចិន​អំពាវនាវ​ឱ្យអ៊ីស្រាអែល បញ្ឈប់​ការ​វាយ​ប្រហារ​លើ​ក្រុងរ៉ាហ្វា!

ប្រទេសចិន កាលពីថ្ងៃពុធ បានធ្វើការអំពាវនាវម្តងទៀតទៅកាន់ប្រទេសអ៊ីស្រាអែល។ ដោយជំរុញឱ្យ បញ្ឈប់ការវាយប្រហារ លើទីក្រុង Rafah ក្នុងតំបន់ Gaza ដែលត្រូវបានឡោមព័ទ្ធ។