Update៖ រុស្ស៊ី ចាប់ខ្លួនឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់ ពីបទពុករលួយក្នុងជួរកងទ័ព!

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា៖ ប្រទេសរុស្ស៊ី បានចាប់ខ្លួនឧត្តមសេនីយ៍ម្នាក់ ពីបទ(ពុករលួយ)ក្នុងជួរកងទ័ព.!។ ដោយធ្វើឱ្យគាត់ ក្លាយជាមន្ត្រីជាន់ខ្ពស់ទីបី ដែលត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋពាក់ព័ន្ធ នឹងការក្លែងបន្លំក្នុងរយៈពេលមួយខែ កន្លងមកនេះ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា៖ តុលាការយោធាបានដាក់ឧត្តមសេនីយ៍ឯក Vadim Shamarin…

Update៖ អ៊ុយក្រែនត្រូវការប្រព័ន្ធការពារដែនអាកាស ដើម្បីប្រឆាំងនឹងគ្រាប់បែកទំនើប របស់រុស្ស៊ី!

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅថ្ងៃទី 22 ខែឧសភា បានអំពាវនាវជាថ្មីម្ដងទៀត ក្នុងការស្នើសុំប្រព័ន្ធការពារដែនអាកាសពីលោកខាងលិច.!។ ដើម្បីប្រឆាំងនឹងគ្រាប់បែក guided bombs ជាគ្រាប់បែកឆ្លាតវៃ ដែលរុស្ស៊ី វាយប្រហារមកលើអ៊ុយក្រែន..!។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៦២នាក់ទៀត!

ក្រសួងសុខាភិបាល នៅក្នុងទឹកដីដែលត្រូវបានឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃពុធថា៖ ការវាយប្រហារ របស់អ៊ីស្រាអែល បានសម្លាប់មនុស្ស62នាក់និងរបួស138នាក់ទៀតក្នុងរយៈពេល24ម៉ោង ចុងក្រោយនេះ។

Update៖ ចំនួន​អ្នក​ស្លាប់​នៅ​តំបន់ហ្គាហ្សា បានកើនដល់៣៥.៧០៩នាក់ហើយ!

ក្រសួងសុខាភិបាល នៅក្នុងទឹកដីដែលត្រូវបានឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃពុធថា៖ ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយសារការវាយលុករបស់អ៊ីស្រាអែល បានកើនឡើងដល់ 35,709 នាក់ចាប់តាំងពីថ្ងៃទី 7 ខែតុលា ឆ្នាំមុន។

រដ្ឋមន្រ្តីសន្តិសុខវៀតណាម បានជាប់ឆ្នោតជាប្រធានាធិបតីថ្មី របស់វៀតណាម!

(ហាណូយ)៖ កាលពីព្រឹកទី២២ ខែឧសភា រដ្ឋមន្រ្តីសន្តិសុខសាធារណៈនៃប្រទេសវៀតណាម លោក To Lam ត្រូវបានរដ្ឋសភាវៀតណាម បោះឆ្នោតតែងតាំង ជាប្រធានាធិបតីថ្មីនៃប្រទេសវៀតណាម។ -នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។​

Update៖ ក្រុមសាស្ត្រាចារ្យនិងនិស្សិត រាប់ពាន់នាក់ ធ្វើញត្តិទាមទារឱ្យបញ្ចប់សង្រ្គាម នៅតំបន់ហ្គាហ្សា!

អ្នកសិក្សាអ៊ីស្រាអែល ជាង1,400 នាក់ បានចុះហត្ថលេខាលើញត្តិដើម្បីអំពាវនាវឱ្យ រដ្ឋាភិបាលបញ្ចប់សង្រ្គាមដ៏សាហាវ លើតំបន់ហ្គាហ្សាស្ទ្រីប.!។

Update៖ រុស្ស៊ី​ចាប់ផ្តើម​ធ្វើសមយុទ្ធ ហ្វឹកហាត់ ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ!

រុស្ស៊ីកាលពី​ថ្ងៃ​អង្គារ​៖ បាន​ប្រកាស​ចាប់ផ្តើម​ធ្វើសមយុទ្ធ​យោធា ដែល​មាន​គោលបំណង​បណ្តុះបណ្តាល​ឱ្យប្រើប្រាស់ អាវុធ​នុយក្លេអ៊ែរ..!។

យន្តហោះក្រុមហ៊ុន Singapore Airlines ចុះចតបន្ទាន់នៅថៃ ស្លាប់ម្នាក់របួស៣០នាក់!

(បាងកក)៖ ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស នៅថ្ងៃទី២១ ឧសភា ឆ្នាំ២០២៤។ បានឱ្យដឹងថា អ្នកដំណើរម្នាក់បានស្លាប់ និង៣០នាក់ទៀតរងរបួស បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ជើងហោះហើរ លេខ SQ321 ចេញដំណើរពីទីក្រុងឡុងដ៍ ទៅកាន់ប្រទេសសិង្ហបុរី ។ បានចូលទៅក្នុងតំបន់ដែលមានអាកាសធាតុ…

Update៖ ប្រទេសប៉ូឡូញ ចាប់ខ្លួនមនុស្ស៩នាក់ ដែលជាចារកម្មរបស់រុស្ស៊ី!

នាយករដ្ឋមន្ត្រី Donald Tusk បាននិយាយកាលពីថ្ងៃចន្ទថា៖ ជនសង្ស័យចំនួន៩នាក់ នៃក្រុមចារកម្មរបស់រុស្ស៊ី ត្រូវបានចាប់ខ្លួន។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់១០៦នាក់ទៀត!

ក្រសួង​សុខាភិបាល ក្នុង​តំបន់​ឡោមព័ទ្ធ​បាន​និយាយ កាលពី​ថ្ងៃ​ចន្ទ​ថា៖ ការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា បានសម្លាប់មនុស្ស106នាក់ និងរបួស176នាក់ ក្នុងរយៈពេល 24ម៉ោងចុងក្រោយនេះ”។

Exit mobile version