Update៖ អាមេរិកព្រមានដាក់ទណ្ឌកម្ម លើក្រុមហ៊ុនឥណ្ឌាដែលចុះកិច្ចព្រមព្រៀងកំពង់ផែ ជាមួយអ៊ីរ៉ង់!

សហរដ្ឋអាមេរិក បានផ្តល់សញ្ញាកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនឥណ្ឌាអាចប្រឈមមុខនឹងទណ្ឌកម្មបន្ទាប់ពីឥណ្ឌា និងអ៊ីរ៉ង់បានចុះហត្ថលេខា លើកិច្ចសន្យារយៈពេល10ឆ្នាំសម្រាប់ការអភិវឌ្ឍន៍ទីក្រុងកំពង់ផែ Chabahar ភាគខាងត្បូងអ៊ីរ៉ង់។

Update៖ តើលោក Andrey Belousov បេក្ខភាពរដ្ឋមន្ត្រីការពារជាតិថ្មីរបស់រុស្ស៊ី ជានរណា?! 

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសផ្លាស់ប្តូរមុខតំណែងរដ្ឋមន្ត្រីការពារជាតិកាលពីថ្ងៃអាទិត្យ ។ ដោយតែងតាំងលោក Sergey Shoygu ដែលបានកាន់តំណែងតាំងពីឆ្នាំ 2012 ជាលេខាធិការថ្មីនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី និងតែងតាំងលោក Andrey Belousov ឱ្យឡើងស្នងតំណែង។…

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៥៧នាក់ទៀត!

ក្រសួងសុខាភិបាល របស់ប្រទេសប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃចន្ទថា៖ ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស57 នាក់ និងរបួស 82 នាក់ទៀតក្នុងរយៈពេល 24ម៉ោងចុងក្រោយនេះ។ ហើយមនុស្សជាច្រើន នៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅតាមដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៥.០៩១នាក់ហើយ!

ក្រសួងសុខាភិបាល របស់ប្រទេសប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃចន្ទថា៖ ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន។ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំមុន បានកើនឡើងដល់ 35,091 នាក់ហើយ។

អ៊ីស្រាអែលវាយប្រហារ បណ្ដាលឱ្យស្លាប់បើកបរWHO ខណៈបុគ្គលិកដទៃទៀតរងរបួស!

ប្រភពវេជ្ជសាស្រ្ត បានប្រាប់ Anadolu កាលពីថ្ងៃចន្ទថា អ្នកបើកបរជនជាតិប៉ាឡេស្ទីនម្នាក់របស់អង្គការសុខភាពពិភពលោក (WHO)បានស្លាប់ និងបុគ្គលិកបរទេសផ្សេងទៀត បានរងរបួស។ ក្នុងការវាយប្រហាររបស់ អ៊ីស្រាអែលនៅទីក្រុង Rafah ភាគខាងត្បូង Gaza Strip ។

Update៖ លោក ពូទីន បញ្ជាឱ្យដកតំណែងនិងដោះដូរ រដ្ឋមន្ត្រីក្រសួងការពារជាតិ!

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងដកលោក Sergei Shoigu ចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិ ។ ដែលជាផ្នែកមួយនៃការរុះរើគណៈរដ្ឋមន្ត្រី ដោយធ្វើឱ្យគាត់ក្លាយជាលេខាធិការក្រុមប្រឹក្សាសន្តិសុខជំនួសវិញ។ វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃអាទិត្យថាលោក Andrei Belousov ដែលជាអតីតឧបនាយករដ្ឋមន្ត្រី…

Update៖ អ៊ីស្រាអែល បញ្ជាឱ្យជម្លៀសជាបន្ទាន់ ខណៈខ្លួនបង្កើនការវាយប្រហារ នៅទូទាំងតំបន់ហ្គាហ្សា!

កងកម្លាំងអ៊ីស្រាអែល នៅថ្ងៃអាទិត្យនេះ បានបើកការវាយប្រហារនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ដោយបានបង្កើនការទម្លាក់គ្រាប់បែក នៅជំវិញជំរុំជនភៀសខ្លួន Jabalia នៅភាគខាងជើងហ្គាហ្សា។

Update៖ ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀង នៅអាហ្វហ្គានីស្ថាន បានកើនដល់៣១៥នាក់ហើយ! 

ក្រសួងជនភៀសខ្លួន និងធ្វើមាតុភូមិនិវត្តន៍របស់អាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យថា៖ ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងខេត្ត Baghlan ភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន បានកើនឡើងដល់315នាក់ និង 1,630 នាក់បានរងរបួស។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៥.០៣៤នាក់ហើយ!

ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃអាទិត្យថា៖ ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំមុន បានកើនដល់ 35,034នាក់ហើយ។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់២៨នាក់ទៀត!

ក្រសួងសុខាភិបាលនៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសៅរ៍ថា៖ ការវាយបករបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស28នាក់ និង69នាក់ផ្សេងទៀតរងរបួសក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ” ។ ក្រសួងបន្តថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន 34,971 នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំង ពីខែតុលា ឆ្នាំមុន។

Exit mobile version