Update៖ អ៊ីស្រាអែលនឹងរួមគ្នាជាមួយអាល្លឺម៉ង់ ដើម្បីឆ្លើយតបចំពោះការ វាយប្រហាររបស់អ៊ីរ៉ង់!

ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំប្រទេសអាឡឺម៉ង់ កាលពីថ្ងៃអង្គារបាននិយាយថា ប្រទេសរបស់លោកនឹងឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់ កាលពីចុងសប្តាហ៍មុន ដោយកំណត់គោលដៅទីតាំងយោធារបស់ខ្លួន.!។

Update៖ អ៊ីស្រាអែល បានដោះលែងជនជាតិប៉ាឡេស្ទីន ១៥០នាក់!

អាជ្ញាធរសម្រាប់កិច្ចការព្រំដែន នៅក្នុងតំបន់ហ្គាហ្សា បានប្រកាសកាលពីថ្ងៃចន្ទនេះថា អ៊ីស្រាអែលបានដោះលែង ជនជាតិប៉ាឡេស្ទីន ១៥០នាក់ ។ ដែលខ្លួនត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សាស្ទ្រីប។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៣.៧៩៧នាក់ហើយ!

ក្រសួងសុខាភិបាលក្រុមហាម៉ាសប៉ាឡេស្ទីន បានប្រកាសឱ្យដឹងកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣៣,៧៩៧នាក់។ នេះបើយោងតាម សារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤។

Update៖ អ៊ុយក្រែន បន្តស្នើសុំប្រព័ន្ធការពារដែនអាកាស ពីលោកខាងលិច!

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានបន្តអំពាវនាវ ដល់ប្រទេសលោកខាងលិច ។ ដើម្បីស្នើសុំប្រព័ន្ធការពារដែនអាកាស សម្រាប់ទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី។

Update៖ អ៊ីស្រាអែលត្រៀមជាស្រេច ក្នុងការវាយបកឆ្លើយតប ទៅនឹងអ៊ីរ៉ង់!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងអ៊ីស្រាអែល បានត្រៀមលក្ខណៈសម្រាប់ការវាយប្រហារ ទប់ទល់និងឆ្លើយតប ទៅនឹងប្រទេសអ៊ីរ៉ង់។

Update៖ អ៊ីរ៉ង់ពុំបានព្រមានជាមុន អំពីការវាយប្រហារសងសឹក មកលើអ៊ីស្រាអែលនោះទេ!

សេតវិមាន ច្រានចោលយ៉ាងដាច់អហង្ការ ចំពោះរបាយការណ៍កាលពីថ្ងៃចន្ទដែលថា អ៊ីរ៉ង់បានអនុម័តពេលវេលា ក្នុងការវាយប្រហារសងសឹក មកលើអ៊ីស្រាអែល។

Update៖ អ៊ីរ៉ង់​ព្រមាន អ៊ីស្រាអែល កុំឱ្យមានការឆ្លើយតបសងសឹក មកលើខ្លួន!

លោក Amir Saeed Iravani គណៈអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ដល់អ៊ីស្រាអែល ទាក់ទងនឹងការសងសឹក ដ៏មានសក្តានុពលកាលពីថ្ងៃអាទិត្យ.!។

លោកនាយករដ្ឋមន្ត្រី​សិង្ហបុរី នឹងចុះចេញពីតំណែង ថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៤ខាងមុខ!

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ដែលមានអាយុ៧២ឆ្នាំ នឹងចុះចេញពីមមុខតំណែង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ខាងមុខ ។

Update៖ រដ្ឋមន្រ្តីការបរទេសអង់គ្លេស ប្រាប់អ៊ីស្រាអែល កុំឱ្យសងសឹកអ៊ីរ៉ង់!

រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក David Cameron បានជំរុញដល់អ៊ីស្រាអែល កុំឱ្យមានការឆ្លើយតបសងសឹក និងអ៊ីរ៉ង់ ព្រោះការវាយប្រហារនោះ គឺស្ទើរតែបរាជ័យទាំងស្រុង។ នេះបើយោងតាម សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៤។…

Update៖ អ៊ីរ៉ង់ថា ការវាយប្រហារ សងសឹកមកលើអ៊ីស្រាអែល គឺផ្អែកលើមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ!

បេសកជនអ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា៖ សកម្មភាពយោធារបស់អ៊ីរ៉ង ដែលវាយប្រហារ មកលើអ៊ីស្រាអែល។ គឺផ្អែកលើមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ទាក់ទងនឹងសិទ្ធិស្របច្បាប់ ក្នុងការការពារខ្លួន និងជាការឆ្លើយតប ទៅនឹងការវាយប្រហារ ដ៏សាហាវរបស់អ៊ីស្រាអែល ប្រឆាំងនឹងស្ថានកុងស៊ុលអ៊ីរ៉ង់ ប្រចាំប្រទេសស៊ីរី កាលពីកន្លងទៅ។

Exit mobile version