Update៖ ធ្លាក់យន្តហោះដឹកអ្នកដំណើរនៅប្រទេសកាហ្សាក់ស្ថាន បណ្តាលឲ្យស្លាប់៣៨នាក់!

កាលពីថ្ងៃពុធ(ទី២៥ខែធ្នូ) មនុស្ស 38 នាក់បានស្លាប់នៅពេលដែលជើងហោះហើរ Azerbaijan Airlines (AZAL) បានធ្លាក់នៅជិតទីក្រុង Aktau នៃប្រទេសកាហ្សាក់ស្ថាន។

Update៖ លោក ហ្សេលេនស្គី អះអាងថារុស្ស៊ីវាយប្រហារលើទីក្រុងមួយចំនួនរបស់អ៊ុយក្រែន នៅថ្ងៃបុណ្យណូអែល!

លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ីថា បានបើកការវាយប្រហារ អមនុស្សធម៌លើប្រព័ន្ធថាមពល និងទីក្រុងមួយចំនួនរបស់អ៊ុយក្រែន នៅថ្ងៃបុណ្យណូអែល ដែលបណ្តាលឱ្យមានមនុស្សស្លាប់និងរបួសព្រមទាំងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ហេដ្ឋារចនាសម្ព័ន្ធថាមពល។

Update៖ អ៊ីស្រាអែល វាយប្រហារលើកទី១លើប្រទេសលីបង់ ចាប់តាំងពីមានបទឈប់បាញ់!

កាលពីថ្ងៃពុធ(ទី២៥ខែធ្នូ)ប្រព័ន្ធផ្សព្វផ្សាយលីបង់បាននិយាយថា កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសនៅក្នុងតំបន់ Bekaa ភាគខាងកើតប្រទេសលីបង់ ដែលជាការវាយប្រហារលើកដំបូងចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែមុន។

Update៖ ស៊ីរី ប្រាប់អ៊ីរ៉ង់កុំឱ្យបង្កភាពចលាចល ក្នុងប្រទេសស៊ីរីខ្លួន!

កាលពីថ្ងៃអង្គារ(ទី២៤ ខែធ្នូ) រដ្ឋមន្ត្រីការបរទេសស៊ីរីថ្មី លោក Asaad Hassan al-Shibani បានប្រាប់អ៊ីរ៉ង់ កុំឱ្យបង្កភាពចលាចលនៅក្នុងប្រទេសស៊ីរី ហើយត្រូវគោរពឆន្ទៈ របស់ប្រជាជនស៊ីរី និងអធិបតេយ្យរបស់ស៊ីរី។ ប្រភពពីសារព័ត៌មាន Reuters។

Update៖ ជប៉ុន ចង់ពង្រឹងសម្ព័ន្ធភាពជាមួយអាមេរិកបន្ថែមទៀត!

កាលពីថ្ងៃអង្គារ ទី២៤ ខែធ្នូ លោក Shigeru Ishiba នាយករដ្ឋមន្ត្រីជប៉ុន បាននិយាយថារូបលោកចង់ពង្រឹងសម្ព័ន្ធភាពនៃប្រទេសរបស់លោកជាមួយអាមេរិក ខណៈ លោកកំពុងជំរុញឱ្យមានជំនួបជាមួយ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

Update៖ ជប៉ុន-អាមេរិក និយាយថា ក្រុមចោរព័ត៌មានវិទ្យារបស់កូរ៉េខាងជើង បានលួចលុយចំនួន៣០០លានដុល្លារ!

ប៉ូលិសជប៉ុន និងប៉ូលិស FBI របស់សហរដ្ឋអាមេរិក កាលពី(ថ្ងៃអង្គារ ទី២៤ ខែធ្នូ)បាននិយាយថា ក្រុមចោរhacker របស់ប្រទេសកូរ៉េខាងជើង បានលួចលុយឌីជីថលគ្រីបតូ (cryptocurrency) ចំនួនជាង៣០០លានដុល្លារ ពីក្រុមហ៊ុនជួញដូរលុយគ្រីបតូ DMM Bitcoin ដែលមានមូលដ្ឋាន…

Update៖ ផ្ទុះរោងចក្រ១កន្លែង នៅប្រទេសតួកគី ស្លាប់១១នាក់និងរបួស៧នាក់!

មានករណីផ្ទុះដ៏ខ្លាំងមួយ នៅរោងចក្រគ្រឿងផ្ទុះ ក្នុងខេត្ត Balikesir ភាគពាយ័ព្យប្រទេសទួកគី កាលពីថ្ងៃអង្គារ បណ្តាលឱ្យមនុស្ស១១នាក់ស្លាប់ និង របួស៧នាក់។

Update៖ អាហ្វហ្គានីស្ថាន អះអាងថាយោធាប៉ាគីស្ថានបានវាយប្រហារសម្លាប់មនុស្សជាច្រើននាក់នៅក្នុងខេត្ត Paktika!

អាហ្វហ្គានីស្ថានបានចោទប្រកាន់យោធាប៉ាគីស្ថានកាលពីថ្ងៃអង្គារ(ទី២៤ខែធ្នូ)ថាបានធ្វើការវាយប្រហារតាមអាកាសនៅក្នុងខេត្ត Paktika ភាគខាងកើតដោយបានសម្លាប់និងរបួសជនស៊ីវិលជាច្រើននាក់ “ភាគច្រើនជាជនភៀសខ្លួនមកពី Waziristan” ។

Update៖ តុលាការរុស្ស៊ី កាត់ទោសពលរដ្ឋអាមេរិកម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ!

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបានឱ្យដឹងថា តុលាការក្នុងស្រុកមួយក្នុងទីក្រុងមូស្គូកាលពីថ្ងៃអង្គារ(ទី២៤ខែធ្នូ)បានកាត់ទោសពលរដ្ឋអាមេរិកឈ្មោះ Eugene Spector ឱ្យជាប់គុក 15 ឆ្នាំពីបទចារកម្ម។

Update៖ ប្រមុខអង្គការសហប្រជាជាតិ សម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃអសន្តិសុខស្បៀងនៅស៊ូដង់!

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃអង្គារ(ទី២៤ខែធ្នូ)បានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃអសន្តិសុខស្បៀងនៅក្នុងប្រទេសស៊ូដង់ ដោយបានព្រមានអំពីស្ថានភាពទុរ្ភិក្សនៅក្នុងតំបន់ជាច្រើនចំពេលមានជម្លោះ។

Exit mobile version