យ៉ាងហោចណាស់មនុស្ស16 នាក់បានស្លាប់និង 400 នាក់ទៀតរងរបួសនៅក្នុងប្រទេសកេនយ៉ា។ ដោយសារបាតុកម្មនៅទូទាំងប្រទេសធ្វើការតវ៉ាប្រឆាំងរដ្ឋាភិបាលកាលពីឆ្នាំមុនបានក្លាយទៅជាភាពវឹកវរ ដោយប៉ូលិសបានប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ានៅតាមតំបន់ផ្សេងៗនៃប្រទេស។ ប្រភពពីសារព័ត៌មានThe Guardian។ ប្រជាជនកេនយ៉ារាប់ពាន់នាក់បានដើរតាមផ្លូវកាលពីព្រឹកថ្ងៃពុធ ដើម្បីគោរពវិញ្ញាណក្ខន្ធមនុស្សជាង 60 នាក់ដែលបានស្លាប់កាលពីឆ្នាំមុន នៅពេលដែលប៉ូលិសបានបើកការបាញ់ប្រហារទៅលើហ្វូងមនុស្សដែលព្យាយាមសម្រុកចូលសភា ខណៈដែលសមាជិកសភានៅខាងក្នុងបានអនុម័តច្បាប់ដំឡើងពន្ធ។ នៅទីក្រុងណៃរ៉ូប៊ី ប៉ូលីសបានដាក់ពង្រាយកម្លាំងរារាំងផ្លូវសំខាន់ៗដែលមានចម្ងាយពីរបីគីឡូម៉ែត្រពីសង្កាត់ពាណិជ្ជកម្មកណ្តាល។…
Category: ពត៌មានអន្តរជាតិ
Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់១០០នាក់!
កាលពីថ្ងៃពុធ(ទី២៥ខែមិថុនា) ប្រភពវេជ្ជសាស្រ្តបាននិយាយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន 100 នាក់ត្រូវបានសម្លាប់ ។ ក្នុងនោះអ្នកស្លាប់ភាគច្រើនពួកគេកំពុងរកស្បៀងអាហារ និងរាប់រយនាក់បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប។ ប្រភពពីសារព័ត៌មានAANews។ ប្រភពវេជ្ជសាស្រ្តបានប្រាប់ Anadolu ថាមនុស្ស17 នាក់រួមទាំងកុមារពីរនាក់បានបាត់បង់ជីវិតនិងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារពីរនៅក្នុងសង្កាត់ Shejaiya ភាគខាងកើតទីក្រុង Gaza…
Update៖ រុស្សី បង្កើតកម្មវិធីផ្ញើសារជាតិដើម្បីជំនួសឲ្យWhatsApp និង Telegram!
កាលពីថ្ងៃអង្គារ(ទី២៤ខែមិថុនា) ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីបង្កើតកម្មវិធីផ្ញើសារជាតិនិងធានាការប្រើប្រាស់យ៉ាងទូលំទូលាយរបស់ខ្លួននៅក្នុងស្ថាប័នសាធារណៈ។ ប្រភពពីសារព័ត៌មានAANews។ ក្រសួងអភិវឌ្ឍន៍ឌីជីថលបានប្រកាសថាខ្លួនកំពុងធ្វើការលើកម្មវិធីសម្រាប់ការប្រើប្រាស់ជាតិដោយសារតែភាពងាយរងគ្រោះផ្នែកសុវត្ថិភាពនៅក្នុង WhatsApp និង Telegram ។ កម្មវិធីនេះ ដែលត្រូវបានគេរំពឹងថានឹងស្រដៀងទៅនឹង WeChat…
Update៖ អាមេរិកនឹងបើកកិច្ចចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់នៅសប្ដាហ៍ក្រោយ!
កាលពីថ្ងៃពុធ ទី២៥ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាអាមេរិក នឹងបើកកិច្ចចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ នៅសប្ដាហ៍ក្រោយ ក្នុងនោះលោកត្រាំក៏បានកោតសរសើរការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ដែលនាំទៅរក ការបិទបញ្ចប់សង្រ្គាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ ប្រភពពីសារព័ត៌មាន Reuters។ លោក…
Update៖ លោកត្រាំ អះអាងពីភាពជោគជ័យ ស្របពេលសម្ព័ន្ធយោធាណាតូព្រមព្រៀងគ្នាចំណាយថវិកាលើវិស័យការពារជាតិ!
កាលពីថ្ងៃពុធ ទី២៥ ខែមិថុនា ប្រទេសជាសមាជិកសម្ព័ន្ធយោធាណាតូបានព្រមព្រៀងគ្នា ដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនយ៉ាងច្រើន ក្នុងការបំពេញបំណងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ហើយបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសលោកក្នុងការការពារសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន។ លោក Trump បានទទួលបានភាពរីករាយ បន្ទាប់ពីប្រទេសចំនួន ៣២ របស់អង្គការណាតូបានយល់ព្រមលើគោលដៅជាអាទិភាពរបស់លោកចំនួន…
Update៖ ផ្ទុះការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងកងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ានិងក្រុមឧទ្ទាមនៅក្បែរព្រំដែនជាមួយថៃ!
កាលពីថ្ងៃអង្គារ ទី២៤ ខែមិថុនា ផ្ទុះការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតំបន់ Hsai Kheung ឬហៅថា Phai Khun ក្នុងស្រុក Si Hseng នៃរដ្ឋ Shan ប្រទេសមីយ៉ាន់ម៉ា ក្បែរព្រំប្រទល់ជាមួយប្រទេសថៃ។…
Update៖ សភាអ៊ីរ៉ង់ អនុម័តផ្អាកកិច្ចព្រមព្រៀងជាមួយទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់UN!
នៅថ្ងៃពុធ ទី២៥ ខែមិថុនា សភានៃប្រទេសអ៊ីរ៉ង់ បានអនុម័តសេចក្តីព្រាងច្បាប់មួយផ្អាកកិច្ចសហប្រតិបត្តិការ ជាមួយទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN)។ ប្រភពពីសារព័ត៌មាន Reuters។ សេចក្តីព្រាងច្បាប់ខាងលើ នៅត្រូវការការយល់ព្រមចុងក្រោយពីឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ ទើបអាចចូលជាធរមានជាផ្លូវការ។ ការអនុម័តសេចក្តីព្រាងច្បាប់នេះ កើតមានឡើងបន្ទាប់ពីសង្រ្គាមផ្លូវអាកាសរយៈពេល១២ថ្ងៃ ជាមួយអ៊ីស្រាអែល ដែលបានអះអាងថា…
Update៖ អ៊ីរ៉ង់ នឹងធ្វើបុណ្យសពមេបញ្ជាការយោធាជាន់ខ្ពស់និងអ្នកវិទ្យាសាស្រ្តកំពូលៗ ដែលបានស្លាប់ក្នុងសង្រ្គាម!
តាមការគ្រោងទុក នៅថ្ងៃសៅរ៍ខាងមុខនេះ អ៊ីរ៉ង់នឹងធ្វើពិធីបុណ្យសពសម្រាប់ មេបញ្ជាយោធាជាន់ខ្ពស់ និងអ្នកវិទ្យាសាស្រ្តឆ្នើមៗ ដែលត្រូវបានសម្លាប់ដោយសារ ការវាយប្រហាររបស់អ៊ីស្រាអែល។ ប្រភពពីសារព័ត៌មាន AFP។ ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានរាយការណ៍ថា ពិធីបុណ្យនឹងប្រារព្ធឡើង នៅម៉ោង៨៖០០នាទីព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមិថុនា…
Update៖ អង់គ្លេស នឹងទិញយន្តហោះចម្បាំងF-35A ដែលអាចបំពាក់អាវុធនុយក្លេអ៊ែរតាកទិក!
កាលពី(ថ្ងៃអង្គារទី២៤ ខែមិថុនា) រដ្ឋាភិបាលចក្រភពអង់គ្លេស បាននិយាយថា ខ្លួននឹងទិញយន្តហោះចម្បាំង F-35A ជាង១០គ្រឿង ដែលមានសមត្ថភាព អាចបំពាក់អាវុធនុយក្លេអ៊ែរតាកទិក។ ប្រភពពីសារព័ត៌មាន Reuters។ យន្តហោះចម្បាំងខាងលើ គឺក្រុមហ៊ុនអាមេរិក Lockheed Martin នឹងអនុញ្ញាតឱ្យកងទ័ពអាកាសរបស់អង់គ្លេស…
Update៖ លោក ត្រាំ និយាយថាទាំងអ៊ីស្រាអែលនិងអ៊ីរ៉ង់ គឺមានឆន្ទៈចង់បញ្ចប់សង្គ្រាមដូចគ្នា!
កាលពីថ្ងៃអង្គារ(ទី២៤ខែមិថុនា) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីស្រាអែល និងអ៊ីរ៉ង់ ចង់បញ្ចប់សង្រ្គាម។ ខណៈដែលលោក បានបំផ្លាញរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មុនពេលបញ្ឈប់ជម្លោះ។ ប្រភបពីសារព័ត៍មានAljazeera។ លោក ត្រាំ បានសរសេរនៅលើ…