Update៖ មីយ៉ាន់ម៉ា កំណត់អត្តសញ្ញាណជនជាតិរ៉ូហ៊ីងយ៉ា ១៨០,០០០នាក់នៅក្នុងប្រទេសបង់ក្លាដែសថាមានសិទ្ធិធ្វើមាតុភូមិនិវត្តន៍!

មេដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្នបាននិយាយកាលពីថ្ងៃសុក្រ(ទី៤ខែមេសា)ថាប្រទេសមីយ៉ាន់ម៉ាបានកំណត់អត្តសញ្ញាណសមាជិកចំនួន 180,000 នៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលរស់នៅក្នុងប្រទេសបង់ក្លាដែសថាមានសិទ្ធិសម្រាប់ការធ្វើមាតុភូមិនិវត្តន៍។ ប្រភពពីសារព័ត៌មានAljazeera។

Update៖ ក្រុមអ្នកជួយសង្គ្រោះនៅតែបន្តស្វែងរកអ្នកបាត់ខ្លួន ដោយសាររញ្ជួយដីនៅមីយ៉ាន់ម៉ា!

កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះនៅតែបន្តធ្វើឡើងបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាបានបំផ្លិចបំផ្លាញកណ្តាលប្រទេសមីយ៉ាន់ម៉ា បណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់និងរងរបួស។

Update៖ អ៊ីស្រាអែល ចាប់ខ្លួនជនជាតិប៉ាឡេស្ទីនជាង១០០នាក់នៅតំបន់ West Bank!

ក្រុមសិទ្ធិមនុស្សប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃសុក្រ(ទី៤ខែមេសា)ថា កងកម្លាំងអ៊ីស្រាអែលបានចាប់ខ្លួនជនជាតិប៉ាឡេស្ទីនជាង100 នាក់នៅតំបន់ West Bank ដែលកាន់កាប់កាលពីសប្តាហ៍មុនរួឞទាំងស្ត្រី កុមារ និងអតីតអ្នកជាប់ឃុំ។ ប្រភពពីសារព័ត៌មានAljazeera។

ចំនួនអ្នកស្លាប់នៅហ្គាហ្សា បានកើនដល់៥០,៦០៩នាក់ ខណៈកងទ័ពអ៊ីស្រាអែល សម្លាប់ជនជាតិប៉ាឡេស្ទីន៨៦នាក់ទៀត!

ក្រសួងសុខាភិបាល បាននិយាយកាលពីថ្ងៃសុក្រថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ 86 នាក់បន្ថែមទៀត ។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៥ខែមេសាដល់ទី៧ខែមេសាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ខែមេសាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥ខែមេសាដល់ថ្ងៃទី៧ខែមេសាឆ្នាំ២០២៥

Update៖ រញ្ជួយដីកម្រិត ៥.៩រ៉ិចទ័រ វាយប្រហារភាគខាងកើតប្រទេសឥណ្ឌូនេស៊ី!

យោងតាមទីភ្នាក់ងារឧតុនិយម អាកាសធាតុនិងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត 5.9 រ៉ិចទ័របានវាយប្រហារនៅខេត្ត Maluku ខាងជើងភាគខាងកើតប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃព្រហស្បតិ៍(ទី៣ខែមេសា)ដោយមិនបង្កការខូចខាត ឬបង្កជារលកធំៗនោះទេ។

Update៖ អាមេរិក ជំរុញឲ្យសមាជិកណាតូ ចំណាយថវិកាប្រមាណ៥%លើវិស័យការពារជាតិ!

សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍(ទី៣ខែមេសា)បានគូសបញ្ជាក់ថាប្រទេសជាសមាជិកណាតូគួរតែចំណាយរហូតដល់ 5% នៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេលើវិស័យការពារជាតិ។ ប្រភពពីសារព័ត៌មានAnadolu Agency។

Update៖ អ៊ីស្រាអែល បន្តវាយប្រហារតាមអាកាសដោយសំដៅលើតំបន់ជនបទនៃទីក្រុងDamascus!

ទីភ្នាក់ងារសារព័ត៌មានស៊ីរី SANA បានរាយការណ៍ថា កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃព្រហស្បតិ៍(ទី៣ខែមេសា)សំដៅលើតំបន់ជុំវិញទីក្រុង Al-Kiswah នៅតំបន់ជនបទនៃទីក្រុង Damascus។

Update៖ តុលាការកូរ៉េខាងត្បូង សម្រេចដកតំណែងលោកYoon ចេញពីប្រធានាធិបតី!

ប្រធានាធិបតីកូរ៉េខាងត្បូង ដែលត្រូវបានព្យួរតំណែង គឺលោក Yoon Suk Yeol នៅថ្ងៃសុក្រទី៤ ខែមេសានេះ ត្រូវបានតុលាការធម្មនុញ្ញកូរ៉េខាងត្បូងសម្រេចដកតំណែង ចេញពីប្រធានាធិបតីជាផ្លូវការហើយ ដែលនេះនឹងធ្វើឱ្យមានការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។

Update៖ អ៊ីស្រាអែល ប្រកាសឱ្យជម្លៀសប្រជាជនចេញពីភាគខាងជើងហ្គាហ្សា មុនការទម្លាក់គ្រាប់បែក!

នៅពីថ្ងៃពុធ(ទី៣ខែមេសា)កងទ័ពអ៊ីស្រាអែល បានព្រមានឲ្យជម្លៀសប្រជាជន ចេញពីភាគខាងជើងហ្កាហ្សាមុនការទម្លាក់គ្រាប់បែក។ ប្រភពពីសារព័ត៌មានAljazeera។